ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤នៅព្រឹកថ្ងៃទី១ ខែសីហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ស្ត្រីជាម្ចាស់អាជីវកម្មចម្បងនៅកម្ពុជាគ្រប់គ្រងប្រហែលពីរភាគបីនៃចំនួនអាជីវកម្មសរុប។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង ៦០លាននាក់ ដែលជាម្ចាស់អាជីវកម្មជាស្ត្រី។ ជាមួយគ្នានេះ ស្ត្រីដែលជាម្ចាស់អាជីវកម្មចម្បងនៅប្រទេសកម្ពុជាគ្រប់គ្រង ប្រហែលជាពីរភាគបី នៃចំនួនអាជីវកម្មសរុបនៅក្នុងប្រទេស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា តួលេខនេះគឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញពីស្មារតីសហគ្រិនភាពរបស់ស្ត្រី...
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងារអធិការកិច្ចជាមួយអង្គភាពអធិការកិច្ចតាមក្រសួង-ស្ថាប័ន លើកទី២ ឆ្នាំ២០២៤ ដើម្បីបន្តពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារអធិការកិច្ច, មុខងាររបស់អធិការកិច្ចនិងសវនកម្ម ស្របតាម ស.ជ.ណ. របស់រាជរដ្ឋាភិបាល លេខ ៦៥៦ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្តីពីគោលការណ៍គន្លឹះជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុងនិងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ...
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ប្រតិបត្តិការរុករកបានកំពុងតែរៀបចំនូវការដឹកជញ្ជូនសពអាកាសយានិកទាំងពីររូប ប៉ុន្តែការដឹកជញ្ជូននេះបានជួបប្រទះការលំបាកជាច្រើនដូចជា ភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ហើយភូមិសាស្ត្រដែលត្រូវឆ្លងកាត់មានជ្រោះជ្រៅទឹកហូរខ្លាំងហើយភ្នំចោទដូច្នេះគឺ ពេលវេលាដែលអាចដឹកជញ្ជូននេះអាចប្រើពេលវេលារហូតដល់០៧ ឬ០៨ថ្ងៃ ឯកម្លាំងដែលដឹកជញ្ជូននេះមានការទ្រុឌទ្រោមខ្លាំងក្នុងការដឹកជញ្ជូន។ នាយឧត្តមសេនីយ៍បានបន្តថា ផ្អែកតាមស្ថានភាពនេះ ព្រមទាំងមានការឯកភាពពីក្រុមគ្រួសារផងឲ្យគណៈបញ្ជាការរុករក សម្រេចធ្វើការបូជាសពនៅក្បែទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះតែម្ដង ដើម្បីសម្រួលក្នុងការដឹកជញ្ជូន។ នាយឧត្តមសេនីយ៍បានបញ្ជាក់ផងដែរថា អដ្ឋិធាតុអាកាសយានិកទាំងពីររូបនឹងត្រូវដឹកមកដល់ភ្នំពេញនៅថ្ងៃនេះហើយការប្រារព្ធពិធីជាផ្លូវការផ្នែកសាសនា និងផ្នែកយោធា ក្រសួងការពារជាតិ...
កណ្ដាល៖ ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្ធឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។ គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនអាចខ្វះបានចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គម និងសេដ្ឋកិច្ច ហើយមួយវិញទៀត ការលើកស្ទួយស្រ្តីមិនត្រឹមតែជាកាលានុវត្តភាពប៉ុណ្ណោះទេ គឺថែមទាំងបង្កើននូវសេដ្ឋកិច្ចនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន ឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាបានប្រើពាក្យថា«មេ» ក្នុងន័យនេះគឺសំដៅថា នៅគ្រប់មជ្ឈដ្ឋានទាំងអស់នៅកម្ពុជាគឺបានផ្តល់តម្លៃដល់...
តាកែវ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពត្រាំខ្នារមន្ទីរពេទ្យបង្អែកបាទី និងមនី្ទរពេទ្យបង្អែកខេត្តតាកែវ ក្នុងខេត្តតាកែវ, នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងដំណើរទស្សនកិច្ច ប្រតិភូអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីរួមមានឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការទទួលបន្ទុកគុណភាពសេវាថែទាំព្យាបាល ពង្រឹងគុណភាពសេវាមណ្ឌលសុខភាព ទំនាក់ទំនងសាធារណៈនិងអន្តរជាតិ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ...
ភ្នំពេញ៖ ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ដឹកនាំដោយលោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានរៀបចំអាហារសាមគ្គី និងការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ ភាពជាដៃគូ រវាងហុងកុង-កម្ពុជា ក្នុងការជំរិញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា។ កម្មវិធីអាហារសាមគ្គីនេះ បានរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ដោយមានការចូលរួមដោយអ្នកវិនិយោគធំៗជាច្រើនមកពីហុងកុង និងកម្ពុជា ក្នុងនោះ អ្នកឧកញ៉ាបណ្ឌិត ពុង...
ភ្នំពេញ ៖ ដើម្បីឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាពនៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនភាពការងារដែលបានរៀបតាមផែននីមួយៗ។ កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ និងមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ។ តាមគម្រោងដែលបានរៀបចំ នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ...
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលឹកនិង បញ្ជាទៅដល់ បណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ តុក្កតានិង វាំងនន និងវត្ថុផ្សេងៗនៅលើកញ្ចក់រថយន្តជាពិសេសរថយន្តធន់ធំ ឲ្យអស់ក្នុងរយៈពេល១ខែ ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ចរាចរណ៍ និងបង្កការរំខានដល់អ្នកធ្វើដំណើរផ្សេងទៀតនៅតាមដងផ្លុវ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទីទី៣១...
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង ដឹកនាំដោយលោកបណ្ឌិត Peter K N Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។ ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី...