ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈទាំងនោះរួមមាន៖ ១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ ៤....
ជ័យជំនះមេដាយមាសឆ្នាំ ២០២៦ នេះ មិនត្រឹមតែជាមោទកភាពថ្មីរបស់ GANZBERG ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា គុណភាពស្រាបៀរកម្រិតពិភពលោក
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះថា នៅក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងខឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។ ប្រមុខការពារជាតិកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន។...
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហការយ៉ាងពេញលេញ...
កិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន បានចាប់ផ្តើមជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងទៅលើដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលបានឯកភាពគ្នាកន្លងមក ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ សមាសភាពភាគីចិន មានឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។ ចំណែកសមាសភាពភាគីកម្ពុជាមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី...
«មួយរយៈនេះ ខ្ញុំបានចាប់អារម្មណ៍ពីប្រធានបទដែលបានលើកឡើងពី “អាវក្រៅ jacket” ដែលខ្ញុំបានពាក់នៅក្នុងពេលចូលឆ្នាំខ្មែរថ្មីៗនេះ។ ខ្ញុំបានតាមដាន មតិយោបល់ដែលបានលើកឡើងទាំងបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេស ហើយក៏មានបរទេសមួយចំនួនបានយករឿងនេះធ្វើជាប្រធានបទផងដែរ។ ខ្ញុំសូមអរគុណបងប្អូនដែលបានយល់និងបានចេញមកបកស្រាយការពារដើម្បីកុំឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំចង់លើកឡើងចំណុចខ្លះ ដើម្បីជាការបញ្ជាក់ពាក់ព័ន្ធលើរឿង “អាវក្រៅ jacket” គឺត្រូវមើល លើសពី “ម៉ាក brand របស់អាវ” ដែលនៅលើអាវ ដោយបង្វែរមកមើលពីសារៈសំខាន់អំពីអត្ថន័យនិងអនុស្សាវរីយ៍នៃ “អាវក្រៅ jacket” ដែលបន្សល់ទុកពីកម្មវិធី “CAMBODIA 2023” 32nd...
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សូមបញ្ជាក់ថា...
ខណៈកំណើនការចូលមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈពីសំណាក់ប្រជាពលរដ្ឋកំពុងមានសម្ទុះកើនឡើង, នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ដល់ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងអស់ នៃមន្ទីរពេទ្យជាតិឱ្យចុះអភិបាលកិច្ច និងត្រួតពិនិត្យការងារជាក់ស្តែង ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ (Emergency) ផ្នែកប្រពោធនកម្មជំងឺធ្ងន់ (ICU) ដើម្បីធានាថា ការងារទាំងអស់ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងសម្របសម្រួលបានល្អ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្ដីបានលើកទឹកចិត្ត មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការបម្រើសេវាពិនិត្យ និងព្យាបាល...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ ទិវានេះរៀបចំឡើងដើម្បី ១) ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២) ជំរុញការតាំងចិត្ត និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានសម្រេចជោគជ័យ និង៣) បន្តប្រឹងប្រែងរក្សាសមិទ្ធផលដែលសម្រេចបាន ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសករណីជំងឺនាំចូលពីក្រៅប្រទេស...
ភ្នំពេញ៖នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីថ្លែងការណ៍ជាថ្មី ប្រកាស តវ៉ា និងប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗរបស់ថៃ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃនៅប្រាសាទតាក្របី។ តាមសេចក្ដីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ...