ព័ត៌មាន
RIA គាំទ្រដល់ការកែទម្រង់ស្ថាប័ន និងច្បាប់ នឹងការផ្ដល់ផលដល់កំណើនសេដ្ឋកិច្ច និងការធ្វើធុរកិច្ច
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចាត់ទុកការងារកែទម្រង់ លើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ជាផ្នែកមួយនៃការកែទម្រង់ច្បាប់ដែលអាចគាំទ្រប្រកបដោយប្រសិទ្ធភាពដល់ការកែទម្រង់ស្ថាប័ន និងច្បាប់ក្នុងវិស័យ ដែលនឹងផ្ដល់ផល ដល់កំណើនសេដ្ឋកិច្ច និងការធ្វើធុរកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំ កែទម្រង់ការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាលើ ការងារកែទម្រង់ វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) តាមប្រព័ន្ធវីដេអូជាមួយដៃគូអភិវឌ្ឍរួមមាន៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារស្ថានទូតព្រីតថេន (UK) ក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ច ASEAN-UK ដើម្បីពិភាក្សាអំពី លទ្ធផលនៃរបាយការណ៍សិក្សាវិនិច្ឆ័យស៊ីជម្រៅ និងផែនទីបង្ហាញផ្លូវស្ថាប័នូបនីយកម្ម និងរបាយការណ៍សិក្សាស៊ីជម្រៅ លើក្របខ័ណ្ឌ គតិយុត្ត និងយន្តការត្រួតពិនិត្យលើការអនុវត្ត RIA។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ ADB និង UK ដែលជួយធ្វើការសិក្សា និងផ្តល់អនុសាសន៍ល្អៗពាក់ព័ន្ធនឹង ការអនុវត្ត និងការកែទម្រង់ RIA។ លទ្ធផលនៃការសិក្សានេះនឹងរួមចំណែកដល់ការកែទម្រង់ RIA នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និង និរន្តរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចាត់ទុក RIA ជាឧបករណ៍ដ៏សំខាន់មួយ នៃការអនុវត្តល្អ នៃលិខិតបទដ្ឋានគតិយុត្ត និងជាផ្នែកមួយនៃការកែទម្រង់ច្បាប់ ដែលអាចគាំទ្រប្រកបដោយប្រសិទ្ធភាពដល់ការកែទម្រង់ស្ថាប័ន និងច្បាប់ក្នុងវិស័យជាច្រើន ដែល នឹងផ្ដល់នៃការប៉ះពាល់ជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច និងការធ្វើធុរកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ជោគជ័យនៃការកែទម្រង់ RIA មិនមែនសំដៅទៅលើចំនួននៃការរៀបចំរបាយការណ៍ RIA នោះទេ ក៏ប៉ុន្តែជោគជ័យនេះត្រូវបានវាស់វែងនៅលើត្រង់ថា តើ RIA អាចជួយធ្វើឱ្យរាជរដ្ឋាភិបាល លើការធ្វើសម្រេចចិត្តបានល្អកម្រិតណា ក្នុងការ កំណត់គោលនយោបាយ និងលិខិតបទដ្ឋាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ ដូចនេះការរៀបចំរបាយការណ៍ RIA នឹងរួមចំណែកកែលម្អគុណភាពគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ការកាត់បន្ថយនីតិវិធី និងបន្ទុកមិនចាំបាច់ ដល់ធុរកិច្ច និងជីវភាពប្រជាជន ការបង្កើតបរិយាកាសធុរកិច្ចដែលមានភាពច្បាស់លាស់ និងអាចព្យាករណ៍បាន និងការកែលម្អគុណភាព សេវាសាធារណៈ ព្រមទាំងការពង្រឹងអភិបាលកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ស្នើ ADB និង UK ព្រមទាំងដៃគូពាក់ព័ន្ធបន្ត ផ្តល់ការគាំទ្រទាំងធនធាន និងបច្ចេកទេស ព្រមទាំងការចែករំលែកបទពិសោធ និងចំណេះដឹងក្នុងការកែទម្រង់ RIA ពិសេសការកសាងសមត្ថភាពមន្រ្តី តាមរយៈការបណ្តុះបណ្តាល នៅហ្នឹងកន្លែង ដើម្បីកម្ពុជាអាចរៀបចំប្រព័ន្ធ RIA ផង និងពង្រឹងសមត្ថភាពផង ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងារ RIA ដែលកំពុង អនុវត្តសព្វថ្ងៃ ទាំងនៅក្នុងគ្រប់អង្គភាពពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី និងនៅតាមបណ្តាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣