ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ បានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ការស្នើរបស់ឯកឧត្តម អ៊ុំ រាត្រី ធ្វើឡើងនៅ...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយ បន្តសម្ដែងការព្រួយបារម្ភចំពោះការផ្សព្វផ្សាយមិនពិតរបស់ភាគីថៃពាក់ព័ន្ធនឹងការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងទីតាំងចំនួន១៧ ដែលទង្វើនៃការផ្សព្វផ្សាយនេះបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។ តាមរយៈសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់...
ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយ ឯកឧត្តម Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗបន្ថែមទៀត ជំរុញការធ្វើពិធិធកម្មទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ។ តាមរយៈជំនួបនេះ ភាគីទាំងពីរ បានលើកឡើងអំពីការជំរុញការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៃប្រទេសជប៉ុន នឹងជួយឱ្យមានកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុន។ ក្នុងឱកាសនេះថ្នាក់ដឹកនាំវិស័យទេសចរណ៍កម្ពុជា និងខេត្តអៃឈិ...
តំណាងសមាគមធំៗចំនួនពីរ កំពុងគិតគូរ និងដោះស្រាយដល់សហគ្រិនក្នុងស្រុក តាមរយៈការជំរុញបង្កើតចំណេះដឹង និងការទំនាក់ទំនងទៅនិងដៃគូផ្សេងៗ ដើម្បីទទួលបានហិរញ្ញប្បទាន សម្រាប់បង្កើត ឬពង្រីកអាជីវកម្មបន្ថែម ខណៈប្រជាពលរដ្ឋកំពុងគាំទ្រ ផលិតផលខ្មែរ។ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម នេះថា ជុំវិញផលិតផលក្នុងស្រុកឃើញថា ពីមួយឆ្នាំទៅមួយមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងសិប្បកម្មជាស្រ្តី កំពុងមានភាពមមាញឹកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន...
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ៦ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី។ ពិធីនេះមានការចូលរួមពី ឯកឧត្តម គណៈប្រតិភូ ស.អ.ក, ឯកឧត្តម សមាជិក...
ភ្នំពេញ៖ ក្នុងឱកាសជំនួបជាមួយលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យប្រទេសប្រេស៊ីលជួយផ្ដល់គ្រូបង្វឹកលើវិស័យបាល់ទាត់ និងបាល់ទះ ដើម្បីជួយបង្វឹកដល់ក្រុមកីឡាករកម្ពុជា និងពង្រីកទំនាក់ទំនងវិស័យកីឡារវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានរំលេចឡើងនូវទំនាក់ទំនង និងការពង្រីកនូវវិស័យកីឡារវាងកម្ពុជា និងប្រេស៊ីល...
លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបង្កើតស្ថានទូតថ្មីនៅកម្ពុជា បានប្ដេជ្ញាជំរុញទំនាក់ទំនងទាំងផ្នែក នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាពិសេសជំរុញវិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពរីកចម្រើន។ លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យជួបប្រគល់សារតាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា...
លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបង្កើតស្ថានទូតថ្មីនៅកម្ពុជា បានប្រកាសគាំទ្រការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្ដិវិធី និងជំរុញឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន។ លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យជួបប្រគល់សារតាំងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ...
ខណៈតម្រូវការប្រើប្រាស់មានការកើនឡើងជាងមុន ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានប្តេជ្ញាខិតខំផលិតផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព ដើម្បីឆ្លើយតបឱ្យគ្រប់ និងលើសតម្រូវការសំរាប់នាំចេញផងដែរ។ ឯកឧត្ដម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហាកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែកញ្ញាថា គិតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះបានកត់សម្គាល់ឃើញថា ផលិតផលខ្មែរជាច្រើនមុខទំនិញ គឺទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក។ ឯកឧត្តម បានបន្តថា ផលិតករ ផលិតចំណីអាហារកម្ពុជា ពិតជាមានសេចក្តីត្រេកអរជាពន់ពេក និងសូមថ្លែងនូវអំណរអរគុណជាអនេកកប្បការ ស្ថិតក្នុងកាលៈទេសៈមួយដែលបច្ចាមិត្តមើលងាយ និងជាន់ឈ្លីដល់បូរណភាពទឹកដីរបស់កម្ពុជា ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ ធ្វើឱ្យអាជីវករផលិតចំណីអាហារឃើញយ៉ាងច្បាស់នូវការគាំទ្រពេញទំហឹងដល់ផលិតផលក្នុងស្រុក...