កណ្ដាល៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង១៣៖០០ថ្ងៃត្រង់ ដែលមានទីតាំងនៅថ្ងៃសៅរ៍ និងអាទិត្យ ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម...
បណ្តាតំណាងមកពីសហគមន៍កសិកម្ម និងសមាគមផលិតស្វាយមកពីខេត្តចំនួន១៦ ដែលមានផលិតកម្មស្វាយច្រើននៅកម្ពុជា បានរួមគ្នាបង្កើតជាសហព័ន្ធមួយ ដើម្បីលើកកម្ពស់គុណតម្លៃ និងទំនុកចិត្តលើវិស័យស្វាយក្នុងប្រទេសកម្ពុជា ។ការបង្កើតជាសហព័ន្ធនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥នេះ។ លោកស្រី អ៊ន់ ផល្លា តំណាងក្រុមការងាររៀបចំបង្កើតសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា មានប្រសាសន៍ថា តំណាងមកពីខេត្តចំនួន១៦ ដែលមានផលិតកម្មស្វាយច្រើននៅកម្ពុជា និងប្រត្តិបត្តិករទីផ្សារដែលក្នុងនោះ រួមមាន តំណាងអ្នកប្រមូលទិញស្វាយ ក្រុមហ៊ុនកែច្នៃស្វាយ អាជីវករជួញដូរស្វាយ ក្រុមហ៊ុននាំចេញស្វាយ និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល និងសំភារៈកសិកម្ម ពួកគេបានរួមគ្នារៀបចំជាសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា គឺដើម្បីបង្កើតឲ្យមានស្ថាប័នសម្របសម្រួលថ្នាក់ជាតិមួយខាងវិស័យឯកជនសំដៅលើកកម្ពស់គុណតម្លៃ...
ការធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ គឺអនុវត្តឡើងជាប្រចាំនៅពេលដែលបណ្ណនោះហួសសុពលភាព។ ក្រសួងផែនការជាអ្នកកំណត់បញ្ជីឈ្មោះគ្រួសារដែលមានបណ្ណហួសសុពលភាព រួចបញ្ជូនមកតាមឃុំសង្កាត់។ មន្ត្រីឃុំ-សង្កាត់ជាអ្នកចុះសម្ភាស រួចបញ្ជូនទិន្នន័យត្រឡប់ទៅកាន់មន្ត្រីជំនាញក្រសួងផែនការវិញ។ ការធ្វើបច្ចុប្បន្នភាព បណ្ណក្រីក្រ ក៏ដូចជាបណ្ណាសម្គាល់គ្រួសារងាយរងហានិភ័យនេះ គឺជាការចុះទៅពិនិត្យ និងចុះទៅសម្ភាសផ្ទាល់ពីស្ថានភាពចំណូលជាក់ស្ដែងរបស់គ្រួសារដែលមានបណ្ណហួសសុពលភាព។ មន្ត្រីសង្កាត់ដែលទទួលខុសត្រូវលើការងារនេះ តែងភ្ជាប់ជាមួយ Tablet ប្រើប្រាស់ដើម្បីថតរូប បំពេញចម្លើយទៅតាមតារាងសំណួរកម្មវិធី រួចបញ្ជូនទិន្នន័យទាំងនោះត្រឡប់ទៅកាន់ក្រសួងផែនការ ដើម្បីធ្វើការវិនិច្ឆ័យ។ លោក ខែម សុជា មន្ត្រីសង្កាត់ដង្កោ ទទួលខុសត្រូវលើការងារធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យលើកឡើងថា រាល់ពេលក្រសួងផែនការបញ្ជូនបញ្ជីឈ្មោះមក...
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបប្រមាណជាង២០០គ្រួសារក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលអំណោយ និងសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រះអង្គ ចន្ទ មុន្នី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត, ឯកឧត្តមលោកជំទាវតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង, និងឯកឧត្តមលោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកទាំងអស់ផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ...
(កណ្ដាល)៖ បេក្ខជន៤ និងសកម្មជនគណបក្សភ្លើងទៀននៅកណ្តាលពញាឮ សរុប១៩ នាក់ បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកនេត សុឃឿន និងលោសឿន សុផាន់ ជាសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនខេត្ត បានឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថា ដោយនៅថ្ងៃនេះ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល និង ដោយមានការយកចិត្តទុកដាក់ពីលោក គួច ចំរើន...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ បានបង្ហោះសារបញ្ជាក់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនានាជាមួយថៃ គឺកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្ដេចបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ សម្ដេចបានបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖ – កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌ...
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក សាន រដ្ឋា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារអនុវត្តតាមការដ្ឋានជាក់ស្ដែង និងបើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ គម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២។ ក្នុងកិច្ចប្រជុំនេះដែរ ការចូលរួមពី លោក លោកស្រី...
ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ករណីកាប់ប្លន់ម៉ូតូ ២លើក ។ លោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ករណីទី១ ៖ ប៉ុនប៉ងឃាតកម្ម និងអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ប្លន់ ម៉ូតូ ម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ...
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ដដល់ សិស្សប្រឡងជាប់និទ្ទេសAនិងB ខេត្តសៀមរាប។ពិធីសំណេះ សំណាលនេះ ធ្វើឡើង នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប នាថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៥នេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀសីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍អបអរចំពោះសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងទទួលបាននិទ្ទេស A ទាំង ២៤៧នាក់ និងនិទ្ទេសB៧៥៨នាក់ ព្រមទាំងបានវាយតម្លៃខ្ពស់...
អ្នកតំណាងរាស្ត្រ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថាមានតែចំណេះវិជ្ជាមួយមុខគត់ ដែលអាចជួយស្រោចស្រង់ កសាងប្រទេសជាតិមានតុភូមិ ឲ្យនៅស្ថិតស្ថេរ គង់វង្ស និងរុងរឿងតជំនាន់។ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សពូកែឲ្យខិតខំបន្ត ចំណែកសិស្សមិនសូវពូកែ សូមកុំទាន់អស់សង្ឃឹម ត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងខិតខំបង្កើនបំណិតជីវិតឲ្យកាន់តែប្រសើរ។ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្តកំពត និងផ្តល់រង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A ទាំង ៨៩ នាក់ ដែលបានរៀបចំធ្វើនៅបរិវេណពហុកីឡដ្ឋានខេត្ត នៅព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៥...