(ភ្នំពេញ) ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Wang Andy ស្ថាបនិក និងជាប្រធានប្រតិបត្តិសកលនៃ President Club (President Speech Union) ចូលជួបសម្តែងការគួរ និងពិភាក្សាការងារ។ ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ...
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា...
ស្វាយរៀង ៖ កម្មវិធីសប្បុរសធម៌ដើម្បីការអប់រំនៃកម្ពុជា ដឹកនាំដោយព្រះតេជគុណ ជា សារ៉ាវីត ព្រះប្រធានគណៈកម្មការប្រតិបត្តកម្មវិធីសប្បរសធម៌ការអប់រំនៃកម្ពជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រាររព្ធរៀបចំធ្វើការផ្សព្វផ្សាយអប់រំជូនដល់សិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យអណ្តូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងបងប្អូនពលរដ្ឋក្នុងភូមិប្រមាណជាង៥០០អង្គ/នាក់ផងដែរ។ លោក ចក់ សាត អនុប្រធានគណៈកម្មការប្រតិបត្តិកម្មវិធីសប្បុរសធម៌ដើម្បីអប់រំ នៃកម្ពុជា បានបញ្ជាក់ថា ការផ្សព្វ ផ្សាយរបស់កម្មវិធីនៅពេលនេះមានគោលបំណងសំខាន់បី...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ការពិត និងជំហរដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្តរជាតិរបស់កម្ពុជាទៅកាន់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននាពេលបច្ចុប្បន្ន។ សម្ដេចតេជោបានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានបែបនេះក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩...
ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី និងជាអនុប្រធានទី២នៃគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយតំណាងឯកឧត្តមកិត្តិបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់គណនេយ្យភាព ការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយ ដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និងខូចខាត ដោយគ្រោះមហន្តរាយនៅកម្ពុជាឃេនឌី( CamDi)។ កម្មវិធីនេះឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យស.វ.ស នៅទីតាំងទី៣ ស.វ.ស ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោងសាងសង់មន្ទីរពេទ្យស.វ.ស តំណាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារក្រុមហ៊ុនសាងសង់មន្ទីរពេទ្យស.វ.ស និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សាគម្រោងសាងសង់មន្ទីរពេទ្យស.វ.ស។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំដែងនូវការកោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនទទួលការងារសាងសង់មន្ទីរពេទ្យស.វ.ស ដែលបានសាងសង់សំណង់មន្ទីរពេទ្យ...
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាទភាគហ៊ុនិកលើកទី៨ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធានមហាសន្និបាតភាគហ៊ុនិកលើកទី៨ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែ ភាគហ៊ុនិក ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបុគ្គលិករបស់កំពង់ផែជាច្រើនរូបទៀត។ មហាសន្និបាតភាគហ៊ុនិកលើកទី៨...
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើដល់សហភាពអឺរ៉ុប ផ្តោតយុទ្ធសាស្រ្តគាំទ្រដល់កម្ពុជាឱ្យកាន់ តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ននិងអនាគត ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុង ឆ្នាំ២០២៩។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកិច្ចប្រជុំបច្ចេកទេស ជាមួយ គណៈប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Koen Everaert នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៥ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹមមក យើងរួមគ្នាសង្រ្គោះជីវិត” ក្រោមអធិបតីភាព លោកជំមកទាវ...
ស្ថិតក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា បានចាត់ទុកនយោបាយការទូតជាកិច្ចការងារមួយដ៏សំខាន់ក្នុងការចូលរួមចំណែកធានានិរន្តរភាពសុខសន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា ខណៈបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោកកំពុងកើតមានសង្គ្រាម។ ឯកឧត្តមបណ្ឌិត ចែម ឌីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងអាណត្តិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ បានកំណត់វិសាលភាពលើកិច្ចការងារចំនួនពីរសំខាន់រួមមាន៖ទី១.ការងារការទូតសភា និងទី២. ជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋានដោយផ្ទាល់។ ការថ្លែងនេះ បានធ្វើឡើងក្នុងវិធីជំនួបពិភាក្សារវាងក្លឹបអ្នកការសែតកម្ពុជា ជាមួយគណៈការទី៥នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្តីពីនយោបាយការទូតសភានៅព្រឹកថ្ងៃទី១៩ខែមិថុនានេះ។...