ភ្នំពេញ៖ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌល-អាហា ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាប្រធាន ACDM បានដឹកនាំប្រតិភូ ចូលរួមកម្មវិធីទស្សនកិច្ចសិក្សាអាស៊ាន នៅទីក្រុងរ៉ូម ប្រទេសអុីតាលី ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥ ។ ដំណើរទស្សនកិច្ចសិក្សាអាស៊ានទៅកាន់ប្រទេសអុីតាលីត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល AHA សហការជាមួយមជ្ឈមណ្ឌលការពារជនស៊ីវិលអុីតាលី សម្រាប់ការស្រាវជ្រាវលើការកាត់បន្ថយហានិភ័យ (CI3R)...
ភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ ហ៊ុន សែន ប្រធាណគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥នេះថា គ្មានសម័យកាលណា ដែលថៃញញើតខ្មែរជាងសម័យសម្ដេចតេជោ និងសម័យកាលសម្ដេចធិបតីនេះទេ, លោកក៏បានផ្ដាំទៅនាយករដ្ឋមន្រ្ដី និងអ្នកនាំពាក្យការបរទេសថៃកុំបារម្ភពីប្រជាប្រិយភាពសម្ដេចតេជោ និងសម្ដេចធិបតី ព្រោះពលរដ្ឋកម្ពុជានៅជាមួយសម្ដេចទាំងទ្វេយូរហើយ។ លោកបានថ្លែងថា៖«តាំងពីមានជម្លោះព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងមួយ តែរឿងទឹដីជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដីហើយឲ្យគេប្រមាថនិងឈ្លានពានបានទេ។ ខ្ញុំហ៊ាននិយាយថា គ្មានសម័យកាលណា...
ប៉ៃលិន៖ ថ្ងៃទី១៨ ខែមិថុនា នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលបាលខេត្តប៉ៃលិន បានអញ្ជើញ ជូនដំណើរពលករខ្មែរដែលវិលមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រលប់ទៅ ស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។ លោកជំទាវ បានមានប្រសាសន៍ថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែនត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយក្រុម ការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលពួកគេ...
កំពត ៖ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់ សេចក្តីសម្រេច តែងតាំង ប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំ មកពីបណ្តា សមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ឯ.ក បាននាំយកគ្រឿងឧបភោគបរិភោគ ស្មើនឹងថវិកា ១៥.០០០ដុល្លា ផ្តល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់ជនភាសសឹក និងកងទ័ពឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត។ នាឱកាសនោះ...
ភ្នំពេញ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីការស្ទង់មតិថា ប្រជាជនកម្ពុជា ៩៩,៨% គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដោះស្រាយជម្លោះព្រំដែន តុលាការ ICJ និងជាង៩៣.៦% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានឱ្យដឹងថា តាមរយៈការស្ទាបស្ទង់ មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តំបន់ព្រំដែនជាមួយភាគីថៃ។ AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និង...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ បានបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ សម្ដេចបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ សម្ដេចបានបញ្ជាក់ថា៖«កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ...
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ជាមួយបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករ។ កម្មវិធីនេះទទួលបានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមមានទាំងព្រះតេជគុណព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ សិល្បករ កីឡាករ សិស្ស និស្សិត ជាពិសេស អ្នកចូលរួមមកពីគណបក្សនយោបាយនានាក៏បានចូលរួមផងដែរ។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការចូលរួមដ៏ច្រើនកុះករក្នុងដំណើរថ្មើជើង ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ នៅព្រឹកនេះ គឺបង្ហាញអំពីស្មារតីស្នេហាជាតិ ស្នេហាទឹកដីរបស់ប្រជាពលរដ្ឋខ្មែរ និងផ្ដល់នូវកម្លាំងចិត្តដ៏ខ្លាំងដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនខ្មែរយើង។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសថ្លែងសារពិ ជូនចំពោះមហាជនក្នុងឱកាសរៀបចំពីធីដំណើរថ្មើរជើងរួមគ្នា (Solidarity March) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មី ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃដែលកំពុងឡើងកម្ដៅ គឺកម្ពុជាបាននឹងកំពុងដោះស្រាយដោយជំហររក្សាសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសថ្លែងសារពិ ជូនចំពោះមហាជនក្នុងឱកាសរៀបចំពីធីដំណើរថ្មើរជើងរួមគ្នា (Solidarity March) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនេះ សម្ដេចធិបតី បានរម្លឹកដល់ព្រះរាជគុណូបការៈដ៏ឧត្តុងឧត្តម និងថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ...