កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយទទួលបានប្លង់កម្មសិទ្ធិដីធ្លីកាន់នៅដៃ ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលនេះ។ ប្រជាពលរដ្ឋបានសំដែងការដឹងគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានបែបនេះ។ ប្រជាពលរដ្ឋបានអោយដឹងថា៖ កន្លងមកសម្តេចតេជោ ហ៊ុន...
ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលធ្វើឲ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់ និងកំពុងបន្តបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្ម សាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នៅថ្ងៃទី ២២ ខែ មករា ម្សិលមិញនេះថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ និង...
កំពង់ឆ្នាំង៖ ឯកត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបប្រជាកសិករ និងពិនិត្យមើលស្ថានភាពស្រូវ ប្រឡាយទឹករបស់ប្រជាកសិករ នៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌ និងបានណែនាំប្រជាកសិករអោយធ្វើស្រែត្រូវមើលប្រភពទឹក និងកុំអោយខ្ជះខ្ជាយថវិកាក្នុងបូមទឹកដាក់ស្រែ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា៖ ប្រជាកសិករយើងមួយចំនួនតូច...
(ភ្នំពេញ)៖ តំណាងអង្គការ UNDP ប្រចាំកម្ពុជា លោកស្រី Alissar Chaker បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃលទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥និងប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ។ ការកោតសរសើរ និងវាយតម្លៃខ្ពស់យ៉ាងដូច្នេះក្នុងខណះលោក ស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានចូលជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុ ប្រធានទី១...
វិស័យឯកជនរំពឹងថា នៅក្នុងឆ្នាំ ២០២៥ នេះ វិស័យដឹកជញ្ជូននៅកម្ពជានិងអាចបន្តកំណើនរឹងមាំ តាមរយៈការដឹកជញ្ជូនមានភាព កាន់តែមមាញឹក ស្របពេលប្រទេសដែលជាដៃគូរបស់កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ដែលជាការគាំទ្រដល់ខ្សែច្រវាក់ផ្គត់ ផ្គង់ និងកំណើនសេដ្ឋកិច្ចក្នុងស្រុក។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពដឹកជញ្ជូនឆ្នាំកន្លងមក និងសេវាកម្មដឹកជញ្ជូននៅក្នុងឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៧ នៃ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ ជាទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងប្រធាននាយកដ្ឋានចំណុះក្រសួង និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន ដែលបង្កឡើងពីស្ថានភាពគុណភាពខ្យល់។ ក្រសួងបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាពគុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋថៃ ដោយសាលារៀននៅក្រោមរដ្ឋបាលក្រុងបាងកកចនួន ចំនួន ១០៣ កន្លែងបានបិទជាបណ្តេះអាសន្ន...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរកឃើញក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ សម្រាប់អាណត្ដិថ្មីហើយ ដោយមានសមាជិកគណៈកម្មាធិការប្រតិបត្តិសរុបចំនួន ១៩រូប ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ដែលបន្ដជាប់ធ្វើជាប្រធានសហព័ន្ធ សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ខណៈអគ្គលេខាធិការ នឹងត្រូវជ្រើសរើសជាពិសេស ដោយមិនជាប់ពាក់ព័ន្ធជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឬសមាគម/ក្លិបឡើយ ។ នេះបើយោងតាមមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្ដអាណត្តិទី៨ របស់សហព័ន្ធ ដែលបានរៀបចំកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង...
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល(Rosemarie P.Rafael) នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។ សម្តេចប្រធានរដ្ឋសភា...
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខផ្ទះលោកអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវ បានជួបហេតុការណ៍ខ្យល់គដួលជាបន្ដបន្ទាប់ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៤នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងមួយចំនួផ្សេងទៀត កំពុងធ្វើការសង្គ្រោះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌដូនពេញ ប្រាប់BTVនៅមុននេះ។ សូមបញ្ជាក់ផងដែរផ្ទះលោកអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្រោយបង្កការភ្ញាក់ផ្អើល អាជ្ញាធរមានសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុភ្លាម ដើម្បីជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕ អត្ថបទ៖...