តបតាមការអញ្ជើញរបស់ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសនូវែលសេឡង់ ពីថ្ងៃទី១២ ដល់ ១៣ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមអាហារការងារពេលព្រឹក និងមានជំនួបទ្វេភាគីជាមួយឯកឧត្តម វីនស្តុន ភីធីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាប្រកប...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក ដើម្បីវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួលនៃតម្លៃជីកសិកម្ម ក្នុងបរិបទនៃសម្ពាធទីផ្សារសកលបណ្ដាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ កាលពីសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ជាបឋមអង្គប្រជុំបានពិនិត្យឃើញថា នៅកម្ពុជានឹងមិនខ្វះខាតជី ថ្នាំសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មនោះទេ ប៉ុន្តែសម្ពាធទីផ្សារសកលបណ្តាលមកពីការប៉ះទង្គិចគ្នានៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃកើនឡើង។ ទន្ទឹមនឹងនេះ...
ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការតាមនីតិវិធីច្បាប់ (ការផាកពិនិត្យ និងការដកហូតអាជ្ញាប័ណ្ណ) ប្រសិនរកឃើញស្ថានីយ និង ដេប៉ូលក់រាយប្រេងឥន្ធនៈណាបិទទ្វាដើម្បទុកឡើងថ្លៃ ខណៈបច្ចុប្បន្នមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងចុះត្រួតពិនិត្យ បញ្ហាជាក់ស្តែងនៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេស។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ថា ជុំវិញបញ្ហាស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈជិត ២.០០០ កន្លែង នៅទូទាំងប្រទេសបានបិទទ្វាបណ្តោះអាសន្ននេះ ក្រសួងបាននិងកំពុងចាត់ឱ្យមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការថ្លែងបន្លំ (ក.ប.ប.)...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដី សេចក្តីថ្លែងការណ៍ បំភ្លឺ៤ចំណុច វិញក្រសួងការបរទេសថៃចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយដែលមាន ចំណងជើងថា «ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។ ដោយយល់ឃើញថាសេចក្តីថ្លែងការណ៍នេះអាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy Sector Development Program-SFESDP) បានដឹកនាំកិច្ចប្រជុំគណៈកម្មការ លើកទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង។ នៅក្នុងកិច្ចប្រជុំ ដែលមានការអញ្ជើញចូលរួមពីសមាជិក តំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២៦កន្លងទៅ...
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាត...
ដោយសារតែឱកាសការងាជាច្រើនសម្បូរបែបកំពុងមានតម្រូវការកម្លាំងពលកម្ម, តំណាងរោងចក្រ ក៏ដូចជាកម្មករនិយោជិតក្នុងវិស័យកាត់ដេរ បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេសអតីតពលករមកពីប្រទេសថៃ ងាកមកស្វែងរកការងារក្នុងស្រុកវិញ ខណៈដែលតម្រូវការកម្លាំងពលកម្មបន្តកើនឡើង ជាមួយនឹងបរិយាកាសការងារ និងអត្ថប្រយោជន៍កាន់តែប្រសើរឡើង។ លោក ថុន វ៉ាន់ថា អ្នកគ្រប់គ្រងទូទៅនៃរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បច្ចុប្បន្នរោងចក្រមានកម្មករនិយោជិត និងបុគ្គលិកកំពុងបំពេញការងារសរុបចំនួនជាង ៣០០នាក់ ប៉ុន្តែសព្វថ្ងៃខាងរោងចក្រក៏នៅមានតម្រូវការកម្លាំងពលកម្មប្រមាណ ២០០ ទៅ៣០០នាក់បន្ថែមទៀតដែរ ដើម្បីឆ្លើយតបតម្រូវការកើនឡើងនៃការបញ្ជាទិញរបស់ភ្ញៀវ។ លោកបានបន្តថា...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ហើយគណៈកម្មការចម្រុះ JBC កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះថា សុឆន្ទៈពិតប្រាកដរបស់កម្ពុជា គឺការដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈការដាក់សំណើរជាបន្តបន្ទាប់ទៅកាន់ភាគីថៃដើម្បីវាស់វែងព្រំដែន និងឈានទៅសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា ចំណុច៣...
សិក្ខាសាលាដ៏មានសារៈសំខាន់ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»ដែលសហការរៀបចំរវាងសភានិងរាជរដ្ឋាភិបាល បានបិទបញ្ចប់ដោយជោគជ័យ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បន្ទាប់ពីរៀបចំប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃដដែលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា។ អង្គសិក្ខាសាលាទាំងមូលបានបង្ហាញពីឆន្ទៈមោះមុត និងឯកភាពគ្នាជាធ្លុងមួយ...
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននឹងកំពុងពិចារណាផែនការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងថ្មីមួយ នៅកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីពង្រីក និងផ្សព្វផ្សាយសក្ដានុពេលទេសចរណ៍តំបន់កោះដ៏ស្រស់ស្អាតមួយនេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើប កាលពីថ្មីៗថា បន្ទាប់ពីរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមីនាខាងមុខ ឯកឧត្តម និងដឹកនាំក្រុមការងារជំនាញ ទៅពិនិត្យស្ថានភាពផ្លូវ នៅកោះរ៉ុង ក្រោមកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្ត។ ឯកឧត្តមបន្ដថា ជាការពិតការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ពិសេសកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង...