លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការសោកស្ដាយ ចំពោះការខកខានដណ្ដើមពិន្ទុពីការប្រកួតមុនៗ ពិសេសការប្រកួតក្នុងដី ជាមួយក្រុមឥណ្ឌូនេស៊ី PSM Makasar ដែលនាំឲ្យក្រុមខ្លួន ពិបាកក្នុងការប្រជែងកៅអីវគ្គបន្ដ រហូតអស់ឱកាសក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ។ នេះបើតាមការលើកឡើង ក្រោយក្រុមជើងឯកលីគកំពូលកម្ពុជា បានត្រឹមប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីរាត្រីថ្ងៃពុធ សម្រាប់ការប្រកួតទី៤ ក្នុងពូលA នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបប្រចាំតំបន់ ដែលនាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បានអស់ឱកាសជាផ្លូវការ ក្នុងការប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។...
នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ម្សិលមិញនេះ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារទាំង ៣ដំណាក់កាល ដោយជ្រើសរើសអ្នកជាប់បានចំនួន ២២៤ នាក់ សម្រាប់ការជ្រើសរើសក្នុងក្របខណ្ឌឆ្នាំ ២០២៣។ ចំនួនបេក្ខជនដែលប្រឡងជាប់នេះតិចជាងចំនួនដែលជ្រើសរើស។ ការប្រកាសជ្រើសរើសមន្ត្រីពន្ធដារសម្រាប់ក្របខណ្ឌឆ្នាំ ២០២៣ គឺចំនួន ២៥៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ១១៦នាក់ និងបេក្ខជនជាប់បម្រុងចំនួន ៨៣ នាក់ផងដែរ។ ការប្រកាសលទ្ធផលនេះ គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ពី ឯកឧត្តម...
រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជារដ្ឋអាជ្ញាអាមេរិក ឱ្យស៊ើបអង្កេតព្រហ្មទណ្ឌលើមន្ត្រីក្នុងតំបន់ដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍ នៅក្នុងការព្រមានដ៏ខ្លាំងក្លាមួយ ខណៈបង្កើនការបង្រ្កាបដ៏ធំដែលលោក Trump ចាប់ផ្តើមធ្វើនៅថ្ងៃចូលកាន់តំណែង។ នៅក្នុងអនុស្សរណៈមើលឃើញដោយសារព័ត៌មានរ៉យទ័របង្ហាញថា អនុរដ្ឋមន្រ្តីស្តីទីនៃក្រសួងយុត្តិធម៌របស់លោក Trump គឺលោក Emil Bove បានប្រាប់បុគ្គលិកក្រសួងយុត្តិធម៌ថា អាជ្ញាធររដ្ឋ និងមូលដ្ឋាន ត្រូវតែសហការជាមួយនឹងការបង្ក្រាបជនអន្តោប្រវេសន៍ ហើយរដ្ឋអាជ្ញាសហព័ន្ធ “នឹងស៊ើបអង្កេតឧប្បត្តិហេតុពាក់ព័ន្ធនឹងការមិនធ្វើតាមបញ្ជា ដោយអាចមានការកាត់ទោសតាមច្បាប់”។ អនុស្សរណៈបន្ថែមថា ក្រសួងយុត្តិធម៌ក៏អាចនឹងតតាំងច្បាប់ដែលធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងេះផងដែរ។ គោលនយោបាយនេះត្រូវបានដាក់ចេញនៅពេលរដ្ឋបាលបក្សសាធារណៈរដ្ឋថ្មីបានរៀបចំពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងទីក្រុងដែលមានចំនួនជនអន្តោប្រវេសន៍ច្រើន ដោយបង្កើតលទ្ធភាពនៃការប្រឈមមុខដាក់គ្នាជាមួយមន្ត្រីតំបន់...
ក្នុងតំបន់ដែលត្រូវបំផ្លាញដោយសង្រ្គាមរយៈពេល ១៥ខែជាមួយអ៊ីស្រាអែល វត្តមានក្រុមមន្ត្រីក្រុមហាម៉ាស ជាច្រើនកំពុងគ្រប់គ្រងសណ្ដាប់ធ្នាប់នៅហ្កាហ្សា បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ខ្មាន់កាំភ្លើងហាម៉ាស និងនគរបាលឯកសណ្ឋានពណ៌ខៀវ ជាថ្មីម្តងទៀតបានចេញល្បាតពាសពេញដងផ្លូវក្នុងទីក្រុង ដោយផ្ញើសារយ៉ាងច្បាស់ថា “ក្រុមហាម៉ាសនៅតែជាអ្នកគ្រប់គ្រងហ្កាហ្សា” ដែលទំនងជាបង្កភាពស្មុគស្មាញដល់ផែនការសន្តិភាពយូរអង្វែង។ មន្ត្រីអ៊ីស្រាអែលបានពណ៌នាពីវត្តមានយុទ្ធជនហាម៉ាសដ៏ច្រើនក្នុងពេលអបអរបទឈប់បាញ់កាលពីថ្ងៃអាទិត្យ ថាជាការប៉ុនប៉ងរៀបចំយ៉ាងប្រុងប្រយ័ត្នដើម្បីបំផ្លើសកម្លាំងរបស់ខ្លួន។ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃចាប់តាំងពីបទឈប់បាញ់ចូលជារមាន រដ្ឋាលរបស់ហាម៉ាស ដែលគ្រប់គ្រងដោយតំបន់ហ្កាហ្សា បានរៀបចំសន្តិសុខឡើងវិញដើម្បីទប់ស្កាត់ការលួចប្លន់ និងចាប់ផ្តើមស្តារសេវាមូលដ្ឋានទៅផ្នែកខ្លះនៃតំបន់ហ៊ុមព័ទ្ធ ជាទីដែលត្រូវបំផ្លាញខ្ទេចខ្ទាំដោយការវាយលុករបស់អ៊ីស្រាអែល។ ប្រភពពីអ្នកស្រុក មន្ត្រី មន្ត្រីការទូតប្រចាំតំបន់ និងអ្នកជំនាញសន្តិសុខជាច្រើនព្រមានថា ទោះបីជាអ៊ីស្រាអែលប្តេជ្ញាថានឹងបំផ្លាញហាម៉ាសក៏ដោយ ក៏ក្រុមនេះនៅតែចាក់រឹសយ៉ាងជ្រៅនៅក្នុងតំបន់ហ្កាហ្សា ហើយការបន្តក្ដាប់អំណាចនេះ...
ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥នេះ ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា កម្រិតនៃការបំពុលមិនទាន់ឈានដល់ការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពនៅឡើយទេ។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា តាមទិន្នន័យដែលតទួលបានពីឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពី ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យកត់សម្គាល់នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ជាពិសេសការកើនឡើងកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមានតូចជាងឬស្មើ ២,៥ មីក្រូម៉ែត្រ (PM2.5)...
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ មន្រ្តីអ្នកនាំពាក្យអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៥» នាពេលខាងមុខនេះ ខណៈសមុទ្ធនេះនឹងធ្វើឡើងជាទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ទាំងលើគោក និងលំហរសមុទ្រ។ ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា «ការសមយុទ្ធនាគមាស ឆ្នាំ២០២៥...
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានមូលនិធីសាងសង់សួនតេជោសន្តិភាពខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្តិភាព ដែលមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរខេត្តឧត្តរមានជ័យ, សៀមរាប, កំពង់ធំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋសរុប ២,២៥០នាក់ ស្ថិតក្នុងក្រុងសំរោង។ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្នបាលខេត្តឧត្តរមានជ័យ, ក្រុមការងារនៃគណៈកម្មការសិក្សា...
សហភាពសហព័ន្ធយុវជនកម្ពុជា បង្ហាញសមាសភាពលោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនីកម្ពុជាទាំង ៣៦រូប ដែលនឹងត្រូវចូលរួមក្នុងក្បួនដង្ហែ «ឈីងហ្គេ»២០២៥ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ សិល្បករ សិល្បការិនី ទាំងអស់ ដែលនឹងត្រូវចូលរួមសម្ដែងនៅក្នុងក្បួនដង្ហែ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីកំពុងហា ត់សមយ៉ាងដោយយកចិត្តទុកដាក់ខ្ពស់បំផុត ក្រោមការបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកគ្រូ ព្រឿង ឈៀង អ្នកគ្រូ...
ចំហេះព្រៃថ្មីមួយដែលបានឆាបឆេះសន្ធោសន្ធៅនៅភាគខាងជើងនៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២២ មករា) បានរីករាលដាលយ៉ាងឆាប់រហ័សដល់ផ្ទៃដីជាង ៣២គីឡូម៉ែត្រក្រឡា ដែលជំរុញដោយខ្យល់បក់ខ្លាំង និងព្រៃស្ងួត បង្ខំឱ្យមានការបញ្ជាជម្លៀសជាចាំបាច់សម្រាប់មនុស្សជាង ១៩.០០០នាក់។ ចំហេះដែលគេដាក់ឈ្មោះថា ហ៊ូស (Hughes) ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Los Angeles បានដាក់បន្ទុកបន្ថែមដល់ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងតំបន់ ដែលទើបតែគ្រប់គ្រងចំហេះដ៏ធំពីរនៅក្នុងតំបន់ទីប្រជុំជនក្បែរនោះដែលបានដុតបំផ្លាញតំបន់ Los Angeles បង្កការខូចខាតយ៉ាងទូលំទូលាយ។...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ស្អែកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO AlbuiN ឯកអគ្គរាជទូតទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៥០.០០០.០០០ យ៉េន (ប្រមាណ ៥.៨ លានដុល្លាអាមេរិក)...