បន្ទាប់ពីរងនូវការឈ្លានពាន និងជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារ និងក្រោយពីដំណើរការដោះស្រាយជម្លោះតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា។ ជាលទ្ធផល ក្រោមព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញជាទីបំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសសាលក្រមសម្រេចថា៖ ១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា ២. ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ...
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិ នាថសីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចែកអំណោយមនុស្សធម៌ជាស្បៀង-សម្ភារ ជូនប្រជាពលរដ្ឋចំនួន១.០០០គ្រួសារ ដែលរងគ្រោះបំផុតក្នុងខេត្តព្រះវិហារ។ អំណោយមនុស្សធម៌ ជាស្បៀង និងសម្ភារ ដែលកាកបាទក្រហមកម្ពុជា នាំយកមកនាឱកាសនេះ ត្រូវបានឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ បានផ្ញើសារជូនជនរួមជាតិថា ថ្ងៃសៅទី១៤ មិថុនា ឆ្នាំ ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ ប៉ុន្ដែកិច្ចប្រជុំនេះ នឹងមិនលើកយកបញ្ហាប្រសាទតាមាន់ធំ, តាមាន់តូច, តាក្របី តំបន់មុំបី និងបញ្ហាបិទព្រំដែនជាឯកតោភាគីរបស់ថៃមកនិយាយក្នុងកិច្ចប្រជុំឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ បានផ្ញើសារអំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសម្ដេចមើលឃើញថា វិវាទនៅចំណុច តំបន់មុំបី, ប្រាសាទតាមាន់ធំ, តាមាន់តូច និងប្រាសាទតាក្របី បើមិនដោះស្រាយតាមផ្លូវតុលាការអន្តរជាតិទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ សម្ដេចតេជោ បានសរសេរថា មកដល់ពេលនេះ បងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស...
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំណត់នូវផែនការត្រឹមឆ្នាំ២០២៧ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសតំបន់ជាយក្រុង នឹងទទួល បានទឹកស្អាតប្រើប្រាស់ស្ទើរ ១០០ ភាគរយ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងជំរុញតបណ្តាញទឹកស្អាតចូលខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់។ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅក្នុង ការចុះផ្សព្វផ្សាយ ស្ដីពីទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា...
(តាកែវ)៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹនាំក្រុមការងារអញ្ជើញ នាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តពុទ្ធគីរីកម្ពុជា ស្ថិតក្នុងភូមិត្រពាំងស្តារ ឃុំត្រពាំងក្រញូង...
កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាមកពី៤វិទ្យាល័យក្នុងស្រុករលាប្អៀរចំនួន៤០០នាក់ នៅសាលាស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមនិងឯកឧត្តម លោកជំទាវ លោកលោកស្រីក្នុងជួរគណៈកិត្តិយសាខា គណៈកម្មាធិការសាខា លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សាយុវជន...
ភ្នំពេញ ៖ នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅទិញស៊ីមកាតរបស់ក្រុមហ៊ុន Metfone យកទៅប្រើប្រាស់ដោយរំពឹងទទួលបានសេវាអ៊ិនធឺណិតលឿនក្នុងកាលៈទេសៈកម្ពុជាបញ្ឈប់ការទិញអ៊ិនធឺណិតពីប្រទេសថៃ។ បញ្ជាក់ប្រាប់ BTV តំណាងពលរដ្ឋ២រូប ដែលបានអញ្ជើញទៅទិញស៊ីមកាតរបស់ក្រុមហ៊ុន Metfone បានប្រាប់ថា មូលហេតុដែលពួកគាត់ នាំគ្នាមកទិញស៊ីមកាតនៅក្រុមហ៊ុន Metfone ដោយសារទទួលបានព័ត៌មានថា ក្រុមហ៊ុននេះ កំពុងមានកម្មវិធីផ្ដល់ជូនសេវាអ៊ិនធឺណិតដើរលឿន និងស្របពេលដែលប្រមុខដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឱ្យបញ្ឈប់ទិញសេវាអ៊ិនធឺណិតពីថៃកាលពីម៉ោង ១២ យប់ថ្ងៃទី១២...
ភ្នំពេញ ៖ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអៈអាងថា យោងតាមរយៈរបាយការណ៍សូចនករស្នូល នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឲ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជា មានការចុះថយគួរឲ្យកត់សំគាល់ ពី ៣៧នាក់ក្នុងចំនោម ១០០០កំនើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំនោម ១០០០កំនើតរស់ក្នុងឆ្នាំ ២០២១-២០២២។ ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាលើកទី៥...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា យើងជាផលិតផល នៃការទទួលទានរបស់យើង យើងទទួលទានល្អ នាំឱ្យយើងមានសុខភាពល្អ លើសពីអ្វីដែលយើងមាន។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលំអអាហារូបត្ថម្ភ ឆ្នាំ២០២៥ ដល់ ២០៣០» “Fast Track Road Map for improving Nutrition 2023-2030”...