ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក អូលីវ្យេ រីឆា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមខួបលើកទី១០៧នៃយុទ្ធសន្តិភាព ១១វិច្ឆិកា ឆ្នាំ១៩១៨ ដើម្បីឧទ្ទិសដល់អ្នកដែលបាន ពលីក្នុងសម័យសង្រ្គាមលោកលើកទី១។ កម្មវិធីខាងលើនេះបានប្រព្រឹត្តទៅនៅខាងមុខវិមានរូបពីរ បន្ទាប់មកនៅស្ថានទូតបារាំង ហើយលោកឯកអគ្គរដ្ឋទូត អូលីវ្យេ រីឆា បានឧទ្ទិសជាពិសេសដល់ពលរដ្ឋកម្ពុជាទាំង១៥១នាក់ និងជនជាតិបារាំង៣៣នាក់ ដែលចាកចេញពីកម្ពុជា...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានស្ដេចយាងពន្លត់ទៀនជ័យ នៃទិវាបុណ្យឯក រាជ្យជាតិ ៩ វិច្ឆិកា។……………………….. ព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃនេះ ក៏មានវត្តមាននៃការយាង...
កណ្ដាល ៖ ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត។ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលមានប្រសាសន៍ក្នុងពិធីបិទជំរំយុវជនខេត្តកណ្តាល ក្រោមប្រធានបទ “ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា” ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៥នេះថា៖...
ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “យើងជាប្រតិបត្តិករសិល្បៈវប្បធម៌ រួមគ្នាទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”, នៅទីស្តីការក្រសួងរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកស្រី ឆាយ ស្រីភ័ក្រ្ត អនុប្រធាននាយកដ្ឋាន បានមានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន...
ឯកឧត្តមបណ្ឌិត សួន រិនឌី លេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺឈ្មោះ សូត្រ ព្រួញ អាយុ ៣៦ឆ្នាំ រស់នៅឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សួន រិនឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ...
ភ្នំពេញ ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ(OD Mekong) មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV) ដល់កុមារី អាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ នៅតាមសាលារៀនរដ្ឋ និងឯកជន។ ជំងឺមហារីកមាត់ស្បូន ជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា ” ឃាតកលាក់មុខ ” ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីក មាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្ត្រី ដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប...
នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងក្នុងតំបន់ និងអន្តរជាតិ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩។ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវពង្រឹងគោលជំហរជាតិនិយមត្រូវហ៊ានលះបង់ក្នុងការការពារជាតិ បូរណភាពទឹកដីមិនត្រូវឲ្យខ្មាំងសត្រូវណាមកឈ្លានពានបានឡើយ។ ត្រូវស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតម្កល់ផលប្រយោជន៍ជាតិ...
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាលស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”។ បាឋកថានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសិក្ខាកាមដែលជាសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣...
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យទីតាំងទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរទឹក ដែលបានរៀបចំប្រព័ន្ធធារាសាស្រ្តជូនបងប្អូនអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពភោគផលដំណាំ រួមទាំងបង្កបង្កើនផល ស្ថិតក្នុងភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក ញឹក បានខេង អភិបាលរងខេត្តលោក...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និស្សិតដែលបានបញ្ចប់ការសិក្សា និងលោកគ្រូអ្នកគ្រូ មេត្តាជ្រាបថា ដោយទទួលបានភាពជោគជ័យលើជំហានទី១ នៃការរៀបចំនិងអនុវត្តកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាគោលដៅចំនួន៤២ ក្នុងរាជធានី-ខេត្តចំនួន៩ ដែលជាការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលគ្រោងនឹងពង្រីកទៅកាន់សាលាបឋមសិក្សាគោលដៅ ១៩ទីតាំងបន្ថែម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តចំនួន ១៤… កាលបរិច្ឆេទទទួលពាក្យ និងនិតិវិធីនៃការជ្រើសរើស – បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dgclassrecruitment ព្រមទាំងភ្ជាប់មកជាមួយសំណុំឯកសារពាក់ព័ន្ធផ្សេងៗ...