ពោធិ៍សាត់៖ រថយន្តវះកាត់ចល័ត រួមនិងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ នឹងធ្វើការចុះព្យាបាលវះកាត់បកភ្នែកនិងកន្ទុយថ្លែនភ្នែក ដោយឥតគិតប្រាក់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ កម្មវិធីព្យាបាលវះកាត់ភ្នែកនេះ នឹងរៀបចំធ្វើឡើងនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅជាប់និងផ្លូវជាតិលេខ៥ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្រោមកិច្ចសហការសម្របសម្រួលដោយឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់...
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្ដាហ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៨២ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៦១ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៨៤នាក់។ នេះបើយោងតាម ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែតុលា...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ក្នុងសង្គមជាតិ ព្រះគ្រូចៅអធិការទាំង២៤វត្តក្នុងខណ្ឌច្បារអំពៅ បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកាមួយចំនួនធំ ជូនដល់អាជ្ញាធរខណ្ឌ សម្រាប់ការយកទៅប្រើប្រាស់ជាទានសប្បុរសបន្ត ចែកជូនដល់ប្រជាពលរដ្ឋ ជាជនក្រីក្រ , ជនខ្វះខាតគ្មានទីជម្រក , ទុរគត៌ជន , ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។ ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកានេះ ធ្វើឡើងនៅវេលារសៀលថ្ងៃទី១៥ ខែតុលា...
ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្ត និងជាផ្នែក នៃការគិតគូរដល់មន្ត្រីនៅក្រោមឱវាទផងនោះ លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្តល់អំណោយជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ស្ទឹងមានជ័យទី១ រួមជាមួយបងប្អូនកម្មករប្រមូលសំរាម សរុបទាំងអស់៥០នាក់ ។ ពិធីសំណេះសំណាល និងផ្តល់អំណោយជូននេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ដោយមានការអញ្ចើញចូលរួមជាពីព្រះចៅអធិការវត្ត , ព្រះគ្រូសូត្រស្តាំសូត្រឆ្វេង និងញាតិញ៉ោមពុទ្ធិបរិស័ទមួយចំនួនទៀត ដែលបានចូលជាបច្ច័យ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការអធិការកិច្ច និងយុត្តិធម៌ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណ:ប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ ឯកឧត្តម អង្គ វង្ស...
ភ្នំពេញ ៖ កម្ពុជាសម្រេចបានផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្ន បានកើនឡើងដល់ ៤៣,១ ពាន់លានដុល្លារអាម៉េរិក ដោយបានកើនឡើង ៨ ដង ក្នុងនោះកំណើន (GDP) បានស្ថិតក្នុងរង្វង់ ៧%។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងរៀបចំព្រឹត្តិការណ៍ អបអរសាទរខួប...
កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ រួមជាមួយផលិតផលក្នុងវិស័យកសិកម្ម កំពុងមាននិន្នាការកើនឡើងល្អប្រសើរ ដោយបានកំពុងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាជាតិ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា នៅក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងក្នុងរង្វង់...
ពលរដ្ឋចាស់ក្មេងជាច្រើន រស់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្ម័គ្រចិត្តធ្វើជាកីឡាករអុំទូក សម្រាប់វត្តចំការខ្សាច់ ក្នុងសង្កាត់របស់ខ្លួន។ ការស្ម័គ្រចិត្តកើតចេញពីក្ដីស្រឡាញ់នេះ ជុំរុញឱ្យពួកគាត់ទាំងអស់គ្នាជួបជុំហ្វឹកហាត់រៀងរាល់ល្ងាចក្រោយសម្រាកពីការងារចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជារៀងរាល់ល្ងាច ចាប់ពីម៉ោង ៦.៣០នាទី ពលរដ្ឋប្រុសៗពេញដោយកម្លាំងរស់នៅសង្កាត់ស្ពានថ្ម តែងមកជួបជុំគ្នានៅពីមុខវត្ត ចំការខ្សាច់ ដើម្បីហ្វឹកហាត់អុំទូកលើបង្គង ដែលសាងសង់រួចនៅក្នុងទឹកស្ទឹង។ ការហ្វឹកហាត់ លើបង្គងនេះ ជាការហ្វឹកហាត់ជំហានដំបូង ដែលជាភាពចាំបាច់ក្នុងការបង្កើនសមត្ថភាពកីឡាករ បង្កើនកម្លាំង ជំនះភាពហត់ មុនឈានដល់ការអនុវត្តអុំទូកជាក់ស្ដែង។ គួរឱ្យចាប់អារម្មណ៍ ការចូលរួមហ្វឹកហាត់នេះ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពន្ធនាគារព្រៃស (ម១) នឹងត្រូវផ្លាស់ប្ដូររចនាសម្ព័ន្ធ ជាពិសេសក្បាលម៉ាស៊ីនដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្រោយបែកធ្លាយវីដេអូផឹកស៊ី ក្នុងពន្ធនាគារនេះ។ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា...
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ ក្រសួងសុខាភិបាល បានត្រៀមកម្លាំងសរុបចំនួន ១,៥១៨ នាក់ក្នុងរយៈពេលបីថ្ងៃ ដើម្បី ការពារ និងសង្រ្គោះបន្ទាន់ក្នុងព្រះរាជពិធីនេះ។ ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពារសុខភាព និងសង្រ្គោះបន្ទាន់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំផែនការការងារការពារសុខភាព និងសង្រ្គោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ...