ប៉ៃលិន៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅពេលខាងមុខនេះ នឹងចុះទៅអប់រំផ្សព្វផ្សាយដល់អាជីវករលក់ផ្លែទុរេន ម្ចាស់ចំការ និងអ្នកប្រើប្រាស់នៅតាមរាជធានី-ខេត្ត ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែម និងបង្ហាញអំពីផលប៉ះពាល់ដែលបណ្តាមកពីសារធាតុគីមីប្រភេទ អូរ៉ាមីនអូ (Auramine O) ខណៈសារធាតុគីមីនេះ បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការសន្តិសុខលម្ហសមុទ្រ នៅថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ដល់នាយនាវី នាយនាវីរង និងអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន...
ព្រះវិហារ៖ សម្ព័ន្ធភាពគណបក្សនយោបាយចំនួន២៦គណបក្ស បាននាំអំណោយចែកជូនកងទ័ពនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ ដើម្បីបង្ហាញពីស្មារតីជាតិនិយម ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៦គណបក្សដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដឹកនាំគណៈប្រតិភូប្រធានគណបក្សនយោបាយ ចូលរួមក្នុងពិធីសំណេះសំណាល...
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ ។ ក្នុងអង្គពិធី ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង គាំទ្រ...
ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាអង្គរ បានទទួលនូវអំណោយ សប្បុរសធម៌ របស់ក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត អិចផត ឯ.ក និងក្រុមហ៊ុន សុខ ធារ៉ា ចំនួន១ម៉ឺនលីត្រជារៀងរាល់ខែ ដើម្បីប្រើប្រាស់។ ការប្រគល់ជូននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៥នេះ ដោយមានវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ តំណាងកិត្តិយសក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំងប្រទេស តែរាជរដ្ឋាភិបាលមិនបានមើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍន៍ និងការតភ្ជាប់យ៉ាងច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមស្ថិរភាព...
“គិតមកដល់រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ”។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ “ខ្ញុំកំពង់រង់ចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ របស់ប្រទេសថៃ...
ភ្នំពេញ ៖ ធុរជនជាតិនិងអន្តរជាតិល្បីៗ បានចែករំលែកនូវបទពិសោធន៍ និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និង ពាណិជ្ជកម្ម ដល់សហគ្រិនក្នុងស្រុក ដើម្បីជាពុទ្ធិសម្រាប់យកទៅគ្រប់គ្រង ការពង្រឹងនិងពង្រីកអាជីវកម្ម និងការធ្វើពាណិជ្ជកម្មឱ្យ កាន់តែរីកម្រើន។ លោកស្រី អាង សុគន្ធារី ជាធុរជនដ៏ល្បីមួយលើបច្ចេកវិទ្យាឌីជីថលនៅក្នុងស្រុក លើកឡើងនៅក្នុងជំនួបសហគ្រិន និងការផ្គូ ផ្គងអាជីវកម្មសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រោមប្រធានបទ៖ ភាពជាសហគ្រិន ភាពជាអ្នកដឹកនាំ បញ្ហាប្រឈម និង...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដា្ឋនខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៧ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីជាងបីរយនាក់ នៃក្រុមការងារគណបក្សចុះមូលដា្ឋន ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីនេះរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ចូលរួមចំនួនជាង៣០០នាក់។ នៅក្នុងអង្គពិធី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងថា កម្មវិធីនាព្រឹកនេះ មានគោលបំណងក្នុងការផ្សព្វផ្សាយសេចក្ដីសម្រេចទទួលស្គាល់សមាសភាពក្រុមការងារ...