ភ្នំពេញ៖ ស្ថានទូតបារំាងប្រចាំកម្ពុជា បានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសបារាំង ឬតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាបារាំង ស្ថិតក្រោមប្រធានបទ “អ្នកមានទេពកោសល្យដើម្បីផ្លាស់ប្តូរពិភពលោក” ដែលព្រឹត្តិការណ៍ខាងលើមានអ្នកចូលរួមជាង៦០០នាក់ ហើយ “ភូមិអតីតនិស្សិត” មួយត្រូវបានរៀបចំឡើងជាពិសេស នៅក្នុងបរិវេណស្ថានទូត ដើម្បីសម្រួលដល់ការពិភាក្សាផ្លាស់ប្តូរយោបល់ បើកចក្ខុវិស័យការងារ និងពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង ដែលបច្ចុប្បន្នមានសមាជិកជាង ១ ២០០នាក់។ គោលដៅសំខាន់ នៃពិធីជួបជុំប្រចាំឆ្នាំខាងលើ គឺដើម្បីពង្រឹងចំណងទាក់ទង រវាងអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាប័ត្រពីប្រទេសបារាំង ជាមួយជ័យលាភីអាហារូបករណ៍បារាំង FRANCE EXCELLENCE ដែលនឹងចាកចេញទៅក្នុងពេលខាងមុខ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណជាង ៣,៥លានដុល្លារពីសប្បុរសជន ២៤ម៉ឺននាក់ ខណៈយុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈបណ្ដាញសង្គមផ្លូវការបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦...
នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិ គន្ធបុប្ផាកម្ពុជាបានអញ្ជើញជួប សវនការនិងទទួលថវិកាចំនួន៧០ម៉ឺនដុល្លារអាមេរិកក្នុង ឱកាសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលពិធីនេះធ្វើឡើង នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងក្រុមយុវជនបូជាការពារយុត្តិធម៌ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអធិបតី...
ភ្នំពេញ៖ ក្រោមកិច្ចសហការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ការិយាល័យអាជីព និងការងារ ខេត្តកំពង់ចាម ត្រូវបានបើកឲ្យដំណើរការហើយ ដែលមានទីតាំងនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ស្ថិតនៅក្នុងបរិវេណអគារ ស.ស.យ.ក ខេត្តកំពង់ចាម)។ ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងនៅលើផេកផ្លូវការថា ការិយាល័យថ្មីនេះ យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំសិក្ខាសាលា “ផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន” នៅសាលាខណ្ឌបឹងកេងកង ជូនដល់សង្កាត់ទាំង៧ និងភូមិ៥០ ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធសរុបប្រមាណ ៦០នាក់។...
សៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអភិរក្ស និងជួសជុលជើងសសរនៅរួតបាកានប្រាសាទអង្គរ ដែលជើងសសរមួយចំនួនមានការពុកផុយ។ លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ជើងសសរនៅរួតបាកានដែលត្រូវបាន អភិរក្ស និងជួសជុលក្នុងដំណាក់កាលទី១នេះ មានសរុប១០សសរ ដែលសុទ្ធសឹងមានការពុកផុយ ហើយចាំបាច់ត្រូវជួសជុល និងអភិរក្សឡើងវិញ។បើតាមការបញ្ជាក់ពីលោក សយ សុភារិន្ទ មូលហេតុដែលនាំឱ្យជើងសសរពុកផុយ ដោយសារកត្តាធម្មជាតិ លាមកនិងទឹកនោមប្រចៀវ។ យូរៗទៅធ្វើឱ្យសារធាតុទាំងនោះទៅស៊ីថ្ម។ល។...
មណ្ឌលគិរី ៖ ផ្លូវក្រាលដីល្បាយក្រួសបញ្ចប់សុពលភាព ប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្ថិតក្រោមក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ បានរក្សាគុណភាពល្អប្រសើរ, សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការចល័តរបស់កងកំលាំង ប្រចាំការនៅតាមក្រវាត់ព្រំដែន។ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១២ គីឡូម៉ែត្រ,...
អាជ្ញាធរខេត្តព្រះវិហារ ក៏ដូចជាប្រជាពលរដ្ឋ យុវសិស្ស និងអង្គការដៃគូរ បានប្រារព្ធទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយបរិស្ថាន» និងរួមគ្នាដង្ហែរក្បួនដោយកាន់បដាពាក្យស្លោក ចាក់សារសម្លេងអប់រំអំពីផលប៉ះពាល់នៃការបំពុលបរិស្ថាន និងសារៈសំខាន់នៃការថែរក្សាបរិស្ថាន ព្រមទាំងបានសំអាតសំរាមនៅតាមដងផ្លូវក្នុងក្រុងព្រះវិហារ។ ពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណរង្វង់មូលព្រះនរាយណ៍ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារក្រោមអធិបតីភាព លោក សុខ សាន្ដតារ៉ា អភិបាលរងខេត្ត។ លោក...
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃកិច្ចជំនួបនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន...
ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ វិស័យមីក្រូហិរញ្ញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទាន មានចំនួនប្រមាណជិត ៥.៤០០ លានដុល្លារ កើនឡើង ៤,១% ធៀបនឹងត្រីមាសមុន ខណៈការទទួលប្រាក់បញ្ញើរ មានចំនួនសរុបជិត ២.៨០០ លានដុល្លារ កើនឡើងជិត ១០% បើធៀបនឹងត្រីមាសមុន។ លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន...