ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី៣ ដល់ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ១៥៨ នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប)។ បន្ទាប់ពីប្រគល់អំណោយជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកជំទាវ...
ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានអំណរគុណដល់ សប្បុរជននានា ដែលបានអញ្ជើញមកលើកទឹកចិត្តដល់កងទ័ព ព្រមនាំយកនូវគ្រឿងឧបភោគ បរិភោគរួមនឹងថវិការផ្ដល់ជូនដល់កងទ័ពដោយផ្ទាល់ ដែលមានសណ្ដានចិត្តលើកទឹកចិត្តដល់កងទ័ពតាមរយៈចូលរួមគាំទ្រ ក្នុងន័យខ្មែរស្រឡាញ់ខ្មែរ។ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងទទួលគ្រឿងឧបភោគ បរិភោគរួមនឹងថវិការ ពីសប្បុរសជន កាលពីថ្ងៃទី៦ មិថុនា...
អាជ្ញាធរ និងមន្រ្តីជំនាញបរិស្ថានបានក្រើនរម្លឹកពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ ខណៈសំណល់សំរាមប្រភេទថង់ប្លាស្ទិក ត្រូវបានគេសង្កេតឃើញនៅតែកើតមានរសាត់អណ្តែតលើឆ្នេរកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងនិងការបំពុលដោយប្លាស្ទិក នៅថ្ងៃទី៧ ខែមិថុនានេះ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានលើកឡើងថា ការរស់នៅក្នុងសហគមន៍មានសោភ័ណ្ឌភាពបរិស្ថានល្អស្អាត គឺមិនត្រឹមតែធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយផាសុខភាពមាំមួននោះទេ ពោលគឺបង្កើនការទាក់ទាញកំណើនភ្ញៀវទេសចរមកលេងកម្សាន្តនៅលើកោះស្តេចកាន់តែច្រើនផងដែរ។ លោកបានបន្តថា សំរាមជាថង់ប្លាស្ទិកបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស...
គណបក្សនយោបាយចំនួន២៦គណបក្ស ដែលជាសម្ព័ន្ធភាព បាននាំអំណោយចែកជូនកងទ័ពនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ ដែលសកម្មភាពនេះបានបង្ហាញពីស្មារតីជាតិនិយមក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទោះបីមកពីគណបក្សណាក៏ដោយ។ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៦ គណបក្សដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និងឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដឹកនាំគណៈប្រតិភូប្រធានគណបក្សនយោបាយ ចូលរួមក្នុងពិធីសំណេះសំណាល...
ពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១០០ គ្រួសារ រស់នៅក្នុងឃុំពេជ្រចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលអំណោយពីសម្តេចមហាមន្ត្រី គុយ សុផល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកបរិបូណ៌។ សម្តេចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការសង្គ្រោះជាតិ ប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន...
ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង អ្នកដំណើរ និងលំហូទំនិញបន្តចរាចរ ដោយគោរពលក្ខខណ្ឌមួយចំនួន ខណៈច្រកព្រំដែននឹងបើកនៅម៉ោង ៩ព្រឹក និងបិទនៅម៉ោង ៤ល្ងាច។ នេះបើតាមការឱ្យដឹងពី រដ្ឋបាលខេត្តកោះកុង។ ការកែសម្រួលម៉ោងបើកបិទ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នេះ គឺឆ្លើយតបទៅភាគីថៃ ដែលបានផ្លាស់ប្ដូរម៉ោងបើកច្រកនៅម៉ោង ៨ព្រឹក និងបិទច្រកនៅ៤ រសៀល នៅច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។ តាមរបាយការណ៍នៅព្រឹកថ្ងៃទី៨...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ រួមជាមួយស្បៀង-សម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣៥០~៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ។ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គឺជាមន្ទីរពេទ្យមួយដែលផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលក្នុងមួយថ្ងៃៗ បានជួយសង្គ្រោះ-ព្យាបាល និងថែទាំកុមារ-ទារក ប្រមាណ...
សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការបរទេសបានអញ្ជើញសំណេះសំណាលកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, អគ្គស្នងរងនគរបាលជាតិ ស្នងការនគរបាលខេត្ត...
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា រួមមានសាលារៀន និងមណ្ឌលសុខភាព ដែលជួយកសាង និងជួសជុលដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ចាយ បូរិន បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់វិស័យធនាគារពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនកម្ចីក្នុងទំហំធំ ជាមួយការប្រាក់ ៧% បូករួមជាមួយនឹងការចំណាយផ្សេងៗ ជាមួយនឹងការផ្តល់សេវាកម្មល្អ រហ័សទាន់ពេលវេលា ដើម្បីជួយឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតទៅដល់អភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប។ ក្នុងទទួលជួបពិភាក្សាការងារ ជាមួយលោក ឌិត សុចល នាយកប្រតិបត្តិធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា (FTB) និងសហការី កាលពីរសៀលថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា...