ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លីម ដារ៉ែន បានបន្តផ្តល់ជំនួយ ឧបត្ថម្ភជាស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ ។ ជំនួយឧបត្ថម្ភមានជាស្បៀងអាហារជាច្រើន ដែលជាអំណោយចូលរួម របស់ក្រុមសម្ព័ន្ធមេត្រីភាព និង សប្បុរសជន ដឹកនាំដោយឯកឧត្តមស្នងការរាជធានី បានដឹកចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឆ្ពោះយកទៅជូនដល់វរនគរបាលការពារព្រំដែន...
កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ ជាបណ្តើរៗហើយនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ បាននាំគ្នាចាកចេញពីរាជធានីភ្នំពេញ ដោយប្រើមធ្យោបាយផ្សេងៗ កម្មករខ្លះធ្វើដំណើរដោយរថយន្តក្រុងដោយឥតគិតថ្លៃ ខ្លះជិះរថយន្តឈ្នួល និងខ្លះទៀតធ្វើដំណើរដោយម៉ូតូ ដើម្បីទៅជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ អ្នកស្រី យឹម សាមីត មានស្រុកកំណើតនៅខេត្តកំពត ជាកម្មការិនីកាត់ដេរនៅរាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា នេះជាលើកទី២ ដែលបានប្រើប្រាស់សេវារថយន្តក្រុងដោយមិនគិតថ្លៃ និងមានអារម្មណ៍ថា រំភើបសប្បាយរីករាយដែលរដ្ឋាភិបាលបន្តផ្តល់ជូនដោយមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់ ថែមទាំងមានការផ្តល់ជូនបន្ថែមនូវភេសជ្ជះផងដែរ។ អ្នកស្រី...
ក្រសួងបរិស្ថាននិងអង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ រួមមានប្រភេទ Orthomorpha efefai Orthomorpha tergoaurantia Orthomorpha battambangiensis ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត ប្រទេសកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីនៅកម្ពុជា...
រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា កម្រិតទឹកដែលប្រកាសឱ្យមានការប្រុងប្រយ័ត្នមានកម្ពស់ ១៣,៥០ម៉ែត្រ។ ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់ ដល់កម្ពស់ ១៣,៦១ម៉ែត្រ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ។
(ភ្នំពេញ)៖ នាឱកាសបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan មេបញ្ជាការកងយោធពលភូមិន្ទព្រុយណេ បានស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ នៅក្នុងជំនួបពិភាក្សាទ្វេភាគី...
ក្រសួងបរិស្ថានបានទទួលរូបភាពពីសាធារណជនដែលបានបង្ហាញ ទីតាំងជាក់ស្តែងដែលជនខិលខូច បានឈូសឆាយ ទន្ទ្រានដី សាងសង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា មន្ត្រីបរិស្ថានកំពុងចុះរុះរើសំណង់ខុសច្បាប់នៅឧទ្យានជាតិគីរីរម្យនិងបានកសាងសំណុំរឿងទៅតុលាការ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះមន្រ្តីជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺផងដែរនៅល្ងាចថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន...
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាសហអគ្គលេខាធិការរង នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍ និងសហការី បានចូលរួម “កិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥” ដែលប្រព្រឹត្តទៅនៅ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Sardar Umar Alam ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី...
តួកគី៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អនុរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ តួកគី អំពី កិច្ចសហប្រតិបត្តិការរួមគ្នាលើបណ្ដុះបណ្ដាលនគរបាលជាតិលើវិស័យបច្ចេកវិទ្យា ព្រមជាមួយកិច្ចការងារមួយចំនួនដែលពាក់ព័ន្ធលើវិស័យឌីជីថល។
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា មនី្ទរពេទ្យកាល់ម៉ែត បានត្រៀមលក្ខណៈ២៤ម៉ោង/២៤ម៉ោង ក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ។ ការថ្លែងយ៉ាងដូច្នេះនាឱកាសដែលឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត យ៉ាងដូច្នេះ ព្រមទាំងថ្នាក់ដឹកនាំ មន្រី្តរាជការ លោកគ្រូពេទ្យ...