ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីប្រកាសបិទពិធីការពារស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រសិល្បៈសូនរូប នៅមហាវិទ្យាល័យសិល្បៈសូនរូប ឆ្នាំសិក្សា ២០២៤-២០២៥។ លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃប្រកាសលទ្ធផលប្រឡងបញ្ចប់របស់និសិ្សត លើឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម ជំនាន់ទី២៧, ឯកទេស...
បាត់ដំបង៖ អ្នកសារព័ត៌មានត្រូវតែស្វែងយល់ឱ្យបានច្បាស់ស៊ីជម្រៅអំពីសិទិ្ធ ករណីយកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនជាអ្នកសារព័ត៌មាន និងត្រូវបន្តដុសខាត់ជំនាញនិងពង្រឹងសមត្ថភាព បទពិសោធន៍វិជ្ជាជីវៈសារព័ត៌មាន ដើម្បីបំពេញតួនាទីដោយក្រមសីលធម៌ពេញលេញ បម្រើដល់ប្រយោជន៍សាធារណៈ រួមចំណែកលើកកម្ពស់សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ នេះជាប្រសាសន៍ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានថ្លែងក្នុងឱកាសឯកឧត្តមផ្តល់បទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលាខេត្តបាត់ដំបង កាលព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តមបានមានប្រសាសន៍ក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យស្វែងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព ហើយត្រូវអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និង រាយការណ៍ព័ត៌មានដោយ...
ក្នុងឱកាសអញ្ជេីញចូលរួម កម្មវិធី តាំងពិព័រណ៍គ្រឿងបរិក្ខាសន្តិសុខផ្ទៃក្នុង (Internal Security Equipment Exhibition – IGEF 2025) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Ankara ATO សាធារណរដ្ឋតួកគី នាថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត...
ភ្នំពេញ ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Wu Dong ប្រធានក្រុមហ៊ុន Yunhong Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥...
បាត់ដំបង៖ អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងច្បាស់អំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាការផ្តល់ការការពារ និងជួយឱ្យពួកគេអាចចៀសផុតពីការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់។ ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចខ្លួនដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ហើយមិនត្រូវប្រើសិទ្ធិសេរីភាពហួសពីព្រំដែនច្បាប់កំណត់ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ឬបង្កមហន្តរាយដល់សន្តិសុខជាតិឡើយ។ តាមរយៈបទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដោយបានគូសបញ្ជាក់ថាមន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវបន្តផ្តល់ការតម្រង់ទិសជាប្រចាំលើការប្រតិបត្តិក្រមសីលធម៌ដល់អ្នកសារព័ត៌មានទាំងប្រពៃណី...
ឧត្តមសេនីយឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានមានប្រសាសន៍លើកទឹកចិត្តឲ្យមន្ត្រីជំនាញបន្តការសិក្សារៀនសូត្រជារៀងរហូត ព្រោះបច្ចុប្បន្ននេះបច្ចេកវិទ្យាវិវត្តន៍ថ្មីៗជានិច្ច និងបានផ្ដាំផ្ញើឲ្យសិក្ខាកាមដែលទើបតែបញ្ចប់វគ្គទាំងអស់ ត្រូវយកចំណេះជំនាញដែលខ្លួនបានរៀន យកទៅបម្រើការនៅតាមបណ្តាអង្គភាពរបស់ខ្លួន ប្រកបដោយសីលធម៌...
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានជំនួយពី កម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ឆ្លើយតបរិបត្តិកង្វះខ្វះស្បៀងអាហារ ដល់គ្រួសាររងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន កម្ពុជា-ថៃ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ផុន ចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និង អ្នកស្រី ថៃ បុណេ នាយិការប្រតិប័ត្ត អង្គការ...
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបានដាក់ពង្រាយកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារប្រមាណជិត ៨ពាន់នាក់ នៅតាមវត្តអារាម តាមផ្លូវសាធារណៈសំខាន់ៗ ទីរមណីយដ្ឋាននានាក្នុងខេត្ត កំពង់ចម្លងដទៃទៀត ដើម្បីធានាឱ្យបាននូវស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា តាមទីវត្តអារាម...
ភ្នំពេញ៖ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកទល់រសៀលថ្ងៃទី១៩ ខែកញ្ញានេះ រថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរួចរាល់ហើយ “ជិះដោយមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។ លោក...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ និងចូលរួមវេនកាន់បិណ្ឌទី១២ នៅវត្តវិហារធំសសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៩...