ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន,...
ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងប្រភិភូបុគ្គលិក-និយោជិក នៃក្រុមហ៊ុនថាមពលបារាំង EdF និង GdF ព្រមទាំងលោក អាំង ពិទូ ជាប្រធានសមាគមកូដូខែ្មរ ចូលជួបសម្តែងការគួរសម គោរពជម្រាបពីចំណាប់អាម្មរណ៍នៃដំណើរទេសចរណ៍នៅប្រទេសកម្ពុជារយៈពេលជាង២សប្តាហ៍ ព្រមទាំងគោរពជម្រាបលាត្រលប់ទៅប្រទេសបារាំងវិញ។ ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់នូវចំណាប់អាម្មរណ៍ល្អៗ និងបទពិសោធផ្ទាល់ខ្លួនពីការធ្វើទេសចរណ៍នៅគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ជាពិសេសគឺការស្នាក់នៅទទួលទាន...
បន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ីប្រុសស្រីចំនួន២៧១នាក់ ក្នុងនោះស្រី៤៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងទីតាំងអគារលួចបើកល្បែងអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ការឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីប្រុសស្រីទាំងនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាកម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងអគារអនឡាញខុសច្បាប់០១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២...
ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ ដែលមានផ្សារភាគហ៊ុននៅប្រទេសចិន ឯកទេសខាងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការកែច្នៃកាកសំណល់រឹង និងប្លាស្ទិក ដឹកនាំដោយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group នៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ លើវិស័យបរិស្ថាន ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ក្រោយពីបានស្តាប់នូវបទបង្ហាញអំពីបទពិសោធន៍ និងសមត្ថភាព...
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល មានចំនួនជាង ១១៩ ពាន់នាក់ ដែលនេះជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងនៅក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និង វាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨...
រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូរ បានរៀបចំ«សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខេត្តពោធិ៍សាត់» ។ សិក្ខាសាលារៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម យឹម ជុង រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត...
បេក្ខភាពចំនួន ១០នាក់ សុទ្ធសឹងតែខ្លឹមខ្លាំង មានសមត្ថភាពពិសេសរៀងៗខ្លួន ពិសេសជំនាញទៅលើការផាត់លំអរលើផ្ទៃមុខអោយមើលទៅមានការទាក់ទាញ ខុសប្លែកពីការផាត់មុខជាទូទៅ។
ភ្នំពេញ ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលជាការផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា...
ព្រះសីហនុ ៖ មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖ ១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង...
ភ្នំពេញ ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម។ ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និងឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា...