ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ”ការយកចិត្តទុកដាក់ថ្ងៃ នេះ និងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនៅថ្ងៃអនាគត”។ ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ភូម៉ាកូ អូណូដា...
អាជ្ញាធរក្រុងអរិយក្សត្រ បានចាប់ផ្តើមបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់បាក់ដាវ ក្នុងរយៈពេល១៥ថ្ងៃ ពោលចាប់ពីថ្ងៃទី០២ខែមិថុនា រហូតដល់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកណ្ដាល នៅថ្ងៃទី០២ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៤ភូមិ គឺភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម និងភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ មានចំនួន ២,៩៥២ក្បាលដី។ នៅក្នុងកម្មវិធី ឯកឧត្ដម នុត...
មន្ត្រីរាជការតាមមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុកនានាដែលមានឥរិយាបថ ទម្លាប់មិនល្អចាំបាច់ត្រូវកែប្រែទម្លាប់ ឥរិយាបថមិនល្អទាំងនោះចេញបន្ទាន់ ក្នុងទិសដៅរួមគ្នាក៏សាងអភិវឌ្ឍន៍ បម្រើពលរដ្ឋឲ្យបានល្អ រីឯកងកម្លាំងទាំងបី ក៏ត្រូវសហការគ្នាល្អ ជាមួយគណៈអភិបាលស្រុក ដើម្បីចូលរួមដោះស្រាយ បញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលនាព្រឹកម៉ិញនេះ នៅសាលាស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានឲ្យដឹងថា ចំណុចសំខាន់នៃឥរិយាបថ ទម្លាប់មិនល្អរបស់មន្ត្រីរាជការដែលចាំបាច់ត្រូវកែប្រែទម្លាប់...
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ករណី ជនសង្ស័យ ហង្ស សំណាង អ្នកសារព័ត៌មានម្នាក់ រួមទាំងបក្សពួក០២នាក់ទៀត ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង៣នាក់ ពីបទ ទី១ធ្វើឲ្យខូចទឹកចិត្តកងទ័ព , ទី២ ញុះញង់ឱ្យមានការរើសអើង និងទី៣ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា៤៧២, ៤៩៤,...
ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស។ ក្រុមគ្រួសារស.ស.យ.ក. ក៏បានចូលរួមចំណែក ក្នុងពេលដែលសង្គមកម្ពុជាឆ្លងកាត់នូវវិបត្តិនានា ដោយចូលរួមជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដែលក្រុមគ្រួសារ សមាជិក...
កំពង់ឆ្នាំង៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបន្តយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ដែលយុទ្ធនាការនេះ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃនេះតទៅ នៅគ្រប់មណ្ឌលសុខភាពទាំង៤៥មណ្ឌលនៅក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាំវុធ និងមន្ត្រីរាជការ ត្រូវនាំគ្នាមកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញអោយបានគ្រប់ៗគ្នាចាប់ពីថ្ងៃនេះតទៅ។ ប្រទេសកម្ពុជាយើងពិតជាមានភ័ព្វសំណាងណាស់ដែលសម្តេចតេជោ...
ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខនាសប្តាហ៍ទី១៦កន្លងទៅ គឺនៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនានេះមានការសម្តែងទស្សនីយភាពសិល្បៈ ល្ខោនខោល និងល្ខោនបាសាក់ ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងជនជាតិបរទេសបានមកទស្សនា និងដើរលេងកំសាន្តយ៉ាងច្រើនកុះករ មិនខុសពីសប្តាហ៍កន្លងទៅឡើយ។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា សំរាប់សប្តាហ៍នេះ (នាថ្ងៃទី៣១ ខែឧសភា និងទី០១ ខែមិថុនា)នៅលើផ្លូវថ្មើរជើងចតុមុខ(Walk Street) បានលើកយកនូវផ្ទាំងទស្សនីយភាពសិល្បៈពីរ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហៅកាត់ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ នឹងរៀបចំវគ្គបណ្តុះបណ្តាល “ជំនាញទន់” រយៈពេលមួយថ្ងៃពេញ និងមិនឥតគិតថ្លៃអ្វីទាំងអស់ ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្ម ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី...
សមាគមជាតិ និងអន្តរជាតិ មើលឃើញអំពីទីផ្សារនាំចេញរបស់កម្ពុជា នៅតែបន្តការនាំចេញទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយ ថាមពល ក្រោមការខិតខំប្រឹងប្រែង និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការផ្តល់នូវភាពអំណោយផលដល់បរិយាកាសវិនិយោគ។ ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នេះថា ស្របពេលកត្តាហានីភ័យចម្បងៗខាងក្រៅដូចជា បញ្ហាប្រឈមមុខភូមិសាស្រ្តន យោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងបញ្ញាសិប្បនិម្មិតកាន់តែខ្លាំងក្លា,...
កម្ពុជា-ជប៉ុន បានបង្ហាញពីឆន្ទៈរួម ក្នុងការកែលំអបរិយាកាសវិនិយោគ ដើម្បីឱ្យមជ្ឈដ្ឋានខាងក្រៅបានមើលឃើញពីកម្ពុជាពិត និងការផ្លាស់ប្តូរវិធានធុរកិច្ចពាក់ព័ន្ធមួយចំនួន ជាពិសេសការផ្តល់សេវាថែទាំគាំទ្រវិនិយោគិន ដែលកំពុងវិនិយោគស្រាប់ ដើម្បីផ្តល់ភាព កក់ក្តៅ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Kato Akiyoshi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម...