សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានគំាទ្រទំាងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ពីការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានឯកភាពគំាទ្រទំាងស្រុង ចំពោះយន្តការរបស់រាជរដ្ឋាភិបាលខាងលើនេះ ក្នុងសំឡេង១៨២ លើ១៨២ សំឡេង នៃសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានវត្តមានក្នុងកិច្ចប្រជុំ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា...
កម្មករនិយោជិត និងសហជីពធំៗនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងលើកយកបញ្ហាព្រំដែននៅតំបន់មុំ៣ ប្រសាទតាមាន់តូច ប្រសាទតាមាន់ធំ ប្រសាទតាក្របីទៅកាន់តុលាការអន្តរជាតិ(ICJ)ដើម្បីជម្រះឱ្យដាច់ស្រេចជាមួយនឹងភាគីថៃ។ ក្រោយការប្រកាសរបស់នាយកដ្ឋមន្ត្រីភ្លាម អ្នកស្រី សៀវ គន្ធា ជាកម្មការិនីរោងចក្រនៅរាជធានីភ្នំពេញ បានពេញចិត្តចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលដែលបង្ហាញជំហរដ៏ម៉ឺងម៉ាត់ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ អ្នកស្រីបានបញ្ជាក់ថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ»។ ជាមួយគ្នានេះ...
ក្នុងសមាជ រដ្ឋសភា-ព្រឹទ្ធសភា នៅព្រឹកថ្ងៃ ទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព និងការសាមគ្គីជាតិ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។ សម្តេចធិបតីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តឧបត្ថម្ភគាំទ្រដល់កងទ័ពផងដែរ។ សម្តេចធិបតី បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវបន្ត និងរួមគ្នាក្នុងការលើកទឹកចិត្តកងកម្លាំង ហើយពេលជាមួយគ្នា ក៏ខ្ញុំសុំអំពាវនាវសាជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជាយើង»។...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី ២ មិថុនា ឆ្នាំ ២០២៥នេះ បានបង្ហោះសារគាំទ្រចំពោះប្រមុខថ្នាក់ដឹកនាំប្រទេស ក៏ដូចជាប្រធានព្រទ្ធសភា លើដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ ក្នុងសារនេះ មានខ្លឹមសារទាំងស្រុង៖ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការឈឺចាប់ចំពោះទាហានខ្មែរម្នាក់ ដែលបានបាត់បង់ជីវិត ដោយសារតែទាហានថៃលួចឆ្មក់បាញ់ នៅលើទឹកដីខ្មែរ(មុំបី) កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ខណៈការបាញ់នេះ បានឈ្លានពានយ៉ាងគឃ្លើន លើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសមាជ រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកទី១នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៅកាន់អង្គសមាជថា ទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃកម្ពុជាប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។ ក្នុងនោះបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះកម្ពុជាត្រៀមដាក់បញ្ចូលបញ្ហាប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។ សម្ដេធិបតី មានប្រសាសន៍ថា ក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស កាលពីថ្ងៃទី១ ខែមិថុនា ម្សិលមិញ...
នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ សភានៃព្រះរាជាណាចក្រម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា បានរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន១៨២រូប នៃចំនួនសមាជិកសមាជទាំងមូល។ អង្គប្រជុំដំណើរការដោយមានរបៀបរវារៈចំនួន០៣ យកមកពិភាក្សា រួមមាន៖ ១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម។ ២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ៣.ប្រធានទី៣ ស្ដីពីវិស័យកសិកម្ម។ សមាជរដ្ឋសភានិងព្រឹទ្ធសភាបានរៀបចំធ្វើឡើង...
ស្វាយរៀង ÷ តំណាងពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានក្នុងនិងខេត្តស្វាយរៀងក្នុងពេលអញ្ជើញទៅលេងកម្សាន្ត ចំការឈើហូបផ្លែចម្រុះ ស្ថិតនៅឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះបានមានចំណាប់អារម្មណ៍ដោយសំដែងអបអរសាទរ ចំពោះម្ចាស់(ចំការថារ៉ាហ្វាមស្វាយរៀង)ដែលបានបង្កើតកសិដ្ឋានដាំដុះដើមឈើហូបផ្លែគ្រប់មុខនៅទីនេះ ខណៈដែលខេត្តស្វាយរៀង ពីមុនពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានបានចាត់ទុកថាជាខេត្តគ្មានផ្លែឈើហូបផ្លែដូចខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ តំណាងបានបន្តថា នេះជាលើកទីមួយហើយដែលគ្រួសារលោក ក៏ដូចជាពលរដ្ឋមួយចំនួននៅគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅខេត្តបានមកទីនេះ ហើយបានឃើញនិងបានទស្សនាចំការដំណាំឈើហូបផ្លែគ្រប់មុខ ពិសេសបំផុតនោះគឺបានភ្លក់ផ្លែទុរេនស្រស់នៅចំការនេះ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ មិនចាញ់ ផ្លែទុរេនកំពត និងខេត្តផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ ។ លោក ផិត ដាលឿ តំណាងម្ចាស់ចំការ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សា និងស្នាក់រស់នៅប្រទេសជប៉ុន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបានផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងផុសផុល ក្រោយពីពួកគេបានជួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុងតូក្យូ នាថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២៥។ លោក ហែម សេដ្ឋថៃ ជានិស្សិតកំពុងសិក្សានៅប្រទេសជប៉ុនដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលបានថ្លែងថា៖«ខ្ញុំបាទបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសជប៉ុន។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ និស្សិតរូបនេះបានប្ដេជ្ញាចិត្តក្នុងការធ្វើជាទូតសុឆន្ទៈរបស់កម្ពុជានៅលើទឹកដីបរទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសជាតិតាមរយៈការណែនាំអ្នកជំនួញជប៉ុនមកដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាបង្ហាញពីតំបន់ទេសចរណ៍ដ៏សំបូរបែបដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។ លោក...
ភ្នំពេញ ៖ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញកាលពីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ បេសកកម្មនេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ...