នៅព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២៥ នេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺ ទូទៅ និងសុខភាពមាត់ធ្មេញ ជូនសិស្សានុសិស្សជិត២០០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ នៃស្រុកបន្ទាយស្រី មានសាលាបឋមសិក្សាព្រះដាក់ សាលាបឋមសិក្សា ស្រះស្រង់ និងសាលាបឋមសិក្សាតាប៉ាង ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាព្រះដាក់ ភូមិព្រះដាក់ ឃុំព្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ...
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន២,៤០០កន្លែង សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត។ អាហារូបករណ៍ទាំង២,៤០០កន្លែងនេះ ត្រូវបានបែងចែកទៅតាមមុខជំនាញដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ រួមមាន៖ (១).ជំនាញបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៤៨០នាក់ (២).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៤៨០នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ៤២០នាក់ (៤).ជំនាញធុរកិច្ចភេសជ្ជៈ ៣០០នាក់ (៥).ជំនាញផលិតនំ ៣០០នាក់ (៦).ជំនាញការងារកំបោរ ១៨០នាក់ (៧).ជំនាញដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព...
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានបញ្ជាក់ ក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ និងបង្រា្កបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅស្តីទីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែឧសភាអោយដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងមហាផ្ទៃ បានបង្រ្កាបជនល្មើសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្សបានជាង២៤,០០០នាក់ ហើយជនល្មើសទាំងនោះ មាន៤៥សញ្ជាតិផ្សេងៗគ្នា។ ។ ក្នុងនោះដែរ ទីតាំងធំៗដែល បានបង្ក្រាបមានចំនួន៤៧ទីតាំង ឯកឧត្តម បានបន្ថែមថា គិតពីថ្ងៃទី១៨...
រាជរដ្ឋាភិបាលកម្ពុជាតាមរយះក្រសួងមហាផ្ទៃ នៅតែបន្ដធ្វើ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាក្ដីកង្វល់រួម របស់ពិភពលោកមិនមែនសម្រាប់តែកម្ពុជាមួយនោះទេ។ លោកជំទាវ ជូ ប៊ុនអេង ដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែង ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ អោយដឹងថា មកដល់ពេលនេះ គ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក បានបង្ហាញនូវការយល់ឃើញដូចៗគ្នាថា ឧក្រិដ្ឋកម្មនៃការជួញដូរមនុស្ស កាន់តែមានភាពស្មុគស្មាញ និង កាន់តែពិបាកទប់ស្កាត់ ក្នុងចំណោមបទល្មើសទាំងឡាយ ដែលជាបទល្មើសឆ្លងដែនពីព្រោះតែក្រុមជនល្មើសមាននៅគ្រប់ទីកន្លែង រហូតមានអង្គការចាត់តាំងនៅពីខាងក្រោយខ្នង...
រដ្ឋបាលខេត្តបន្ទាយមានជ័យនិងពលរដ្ឋបានរៀបចំបេីកព្រឹត្ដិការណ៍ជិះកង់ ដើម្បីប្រមូលថវិកាពីការចូលរួមរបស់សប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ ” ១ម៉ឺននាក់ ១ម៉ឺនរៀល” ដែលជាការផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយសង្គ្រោះដល់កុមារកម្ពុជា។ ចំពោះព្រឹត្តិការណ៍នៃការជិះកង់នោះផងដែរក៏មានការចូលរួមពីបណ្ដា មហាជន មន្ទីរ អង្គភាព ប្រជាពលរដ្ឋសិស្សានុសិស្សបានចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍នេះប្រមាណ១០០០នាក់ ដោយជិះជុំវិញក្រុងសិរីសោភ័ណ ធ្វេីឡេីងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៥នេះ។ ថ្លែងក្នុងការបេីកព្រឹត្តការជិះកង់នោះដែរឯកឧត្ដម អភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ ថា...
ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានធ្វេីការឃាត់ម៉ូតូ ចំនួន ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង រំខានប្រជាពលរដ្ឋ នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ម៉ូតូទាំង ១០ រួមមាន ១-ម៉ូតូ ០១គ្រឿងម៉ាក Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ...
នៅថ្ងៃទី១ ខែមិថុនា ស្អែកនេះ ពោលគឺចំថ្ងៃទិវាកុមារអន្តរជាតិ ខួបលើកទី៧៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងមានប្រារព្វបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ២០២៥ របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដែលតាមរយៈការអនុវត្តយុទ្ធនាការ បណ្តាអាណាព្យាបាលកុមារតូច សូមអំពាវនាវសប្បុរសជនជាតិ អន្តរជាតិទាំងអស់ រួមគ្នាអនុវត្តយុទ្ធនាការនេះ ឧបត្ថម្ភថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ជាកម្ពុជាទាំងអស់គ្នា។ បើតាមបណ្តាអាណាព្យាបាលមកពីតាមបណ្តាខេត្ត ដែលបានយកកូនតូចទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជាកម្ពុជា រាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី៣១ ខែឧសភានេះថា ជាក់ស្តែងនៅពេលបច្ចុប្បន្ន និងតទៅថ្ងៃខាងមុខ...
គណៈប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ។ជាមួយគ្នានេះ តាមរយៈ គណៈប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ សម្តេចប្រធានរដ្ឋសភា បានសាកសួរសុខទុក្ខបងប្អូនកងទ័ពទាំងអស់នៅជួរមុខ និងបានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ ដែលមានស្មារតី មនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី ឯករាជ្យជាតិ យ៉ាងមុតមាំ។ កងកម្លាំងដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនបាន...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ទីតាំងដែលទាហានឈ្លានពានថៃបានលួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះនៅតំបន់មុំបីនោះ ត្រូវបានទាហានខ្មែរដណ្តើមគ្រប់គ្រងបានមកវិញ ហើយស្ថានការណ៍នៅតាមព្រំដែនក៏បានវិលត្រឡប់មករកភាព ប្រក្រតីវិញផងដែរ ប៉ុន្តែការត្រៀម និងពង្រាយទ័ពនៅតែបន្តដើម្បីការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង។ ផ្ញើសារពីប្រទេសជប៉ុន ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅប្រទេស នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភ្លាមៗបន្ទាប់ ពីមានឧបទ្ទវហេតុទាហានថៃលួចបាញ់ទាហានខ្មែរដែលបានបណ្តាលឲ្យបាត់បង់ជីវិតនោះ...
កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះ បានអនុវត្តនៅក្នុងខេត្តកំពង់ឆ្នាំង និងនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ចូលរួមអនុវត្តយុទ្ធនាការក្នុងព្រឹកនេះ ដឹកនាំដោយលោក ឈឹម វុទ្ធា អភិបាលរងខេត្ត លោក ឈៀង វណ្ណៈ...