នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ឧត្តរមានជ័យ បានណែនាំដល់មន្រ្តីសុខាភិបាលនៅតាមបណ្តាលមន្ទីរពេទ្យបង្អែកខេត្ត និងតាម មណ្ឌលសុខភាពទាំងអស់ធ្វើយ៉ាងណាត្រូវបង្កើននូវសមត្ថភាពវិជ្ជាជីវៈ ការយកចិត្តទុកដាក់ឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត លើការផ្តល់សេវាសាធារណៈ ទូទៅជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ ខណៈបច្ចុប្បន្នមានពលរដ្ឋមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋកាន់តែមានការកើនឡើងច្រើននោះ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ការផ្តល់ទំនុកចិត្តប្រកបដោយភាពជឿជាក់ និងក្រមសីលធម៌ល្អពីក្រុមគ្រូពេទ្យក្នុងការពិនិត្យព្យាបាលជំងឺនិងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនពលរដ្ឋគឺជាកាតព្វកិច្ចមួយដ៏សំខាន់របស់អស់លោក លោកស្រីដែលជាមន្រ្តីសុខាភិបាលគ្រប់រូបត្រូវតែអនុវត្តឲ្យខ្ជាប់ខ្ជួនព្រោះអ្នកជំងឺផ្ញើអាយុជីវិតលើគ្រូពេទ្យប្រសិនបើមានការធ្វេសប្រហែសដោយប្រការណាមួយនោះ វាអាចប្រឈម និងបញ្ហាចំពោះមុខផងដែរ ពិសេសនោះចំពោះបងប្អូនដែលជាស្រ្តីមានផ្ទៃពោះ...
កំពង់ចាម ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពង់ចាម ដែលមានការចូលរួមពី ឯកឧត្តម...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួ ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាសាលា...
(ព្រះវិហារ)៖ នាពេលថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ចំនួន១២០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន៤មុខវិជ្ជា រយៈពេល៤ខែ។ ការផ្ដល់ជូនអាហារូបករណ៍ពីសំណាក់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារនេះ គឺជាការអនុវត្ត កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ...
ភ្នំពេញ ៖ដៃគូរអន្តរជាតិបន្តជួយជ្រោមជ្រែងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតំរូវការស្តង់ដារកូដិចអន្តរជាតិ។ កូដិច ឬក្រមអាហារ គឺជាបណ្តុំនៃស្តង់ដារម្ហូបអាហារអន្តរជាតិដែលបានបង្កើតដោយអង្គការអន្តរជាតិពីរធំៗគឺអង្គការ WHO និង អង្គការ FAO។ លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា អង្គការ FAO បានធ្វើការយ៉ាងជិតស្និតក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់មាតិយោបល់បច្ចេកទេសផ្សេងៗ ដើម្បីឱ្យកម្ពុជាទទួលបានស្តង់ដារកូដិចអន្តរជាតិ។ ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ និងសិក្ខាសាលាតម្រង់ទិសអំពីកូដិច...
ពោធិ៍សាត់ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជា បានអញ្ជើញចុះពិនិត្យការបន្តកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី២៧ ខែឧសភា នេះ ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំពិនិត្យវឌ្ឍនភាពទូទៅ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង និងការសាងសង់ផ្ទះ បន្ថែមចំនួន៣០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយឧបាសិកា ដួង ចំរើន ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាព អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី ប្រធានក្រុមប្រតិបត្តិការ ប្រចាំតំបន់ម៉ាឡាកាល់...
កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥នេះថា ការចូលរួមសកម្មភាពជាមួយស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ ក្នុងន័យនេះ ការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារមកវិញនៅតំណែង ឬក៏តួនាទីណាមួយនោះទេ។ ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា តាមរយៈវេទិកា...
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ សម្ដេចបវរធិបតី បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពីការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្តីពីដំណើរការនៃការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប និងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាច្រើនរូបផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចមហាបវរធិបតី...