ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា «ការយកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត របស់ប្រជាជន ជាពិសេសជនមានពិការភាព គឺជាការងារមួយដ៏មានសារៈសំខាន់ និងតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោកសកល មិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ No one left behind»។ ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ នៅទីការក្រសួងទេសចរណ៍។ ពិធីបើកសិក្ខាសាលានាព្រឹកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉េត...
កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំប្រតិភូនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពី “ប្រសិទ្ធភាពនៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល” របស់អ្នកជំនាញការនៃសហភាពអឺរ៉ុប នៅសណ្ឋាគារ (Hyatt Regency Hotel) រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិគ្រោះយោបល់...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅក្រុមអ្នកស្រាវជ្រាវ និងក្រុមអ្នកនយោបាយមួយចំនួន ដែលបានតាំងខ្លួនជាបិតា និងជាគ្រូនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ គប្បីត្រូវដឹងដំណើរការនៃកិច្ចព្រមព្រៀងនេះផងមុន នឹងយកទៅនិយាយ និងធ្វើការអត្ថាធិប្បាយប្រាប់គេ។ ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីដំណើរការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១...
ភ្នំពេញ៖ កម្លាំងនគរបាលសណ្ដាប់ធ្នាប់នៃអធិការដ្ឋានគរបាលខណ្ឌ៧មករា ចុះណែនាំដល់អ្នកទទួលផ្ញើរថយន្តនៅសាលាសកលវិទ្យាល័យ វណ្ណដា ជាប់របងវត្តមង្គលវ័ន មិនអនុញ្ញាតឲ្យយកផ្លូវសាធារណៈធ្វើជាចំណត បង្កការកកស្ទះ និងផលលំបាកដល់ពលរដ្ឋ រស់នៅក្បែរនោះ។ ជាក់ស្ដែងនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការណែនាំពី លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ចាត់ឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ខណ្ឌ និងប៉ុស្តិ៍មនោរម្យ បានចុះណែនាំអ្នកទទួលផ្ញើរថយន្តនៅសាលាសកលវិទ្យាល័យ វណ្ណដា ស្ថិតសង្កាត់មនោរម្យ ដែលគាត់យករថយន្តមកចតសង់ខាងផ្លូវលេខ១២៤ ជាប់របងវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ចាប់ពីពេលនេះទៅមិនអនុញ្ញាតអោយគាត់យករថយន្តផ្ញើរមកចតទាំងសង់ខាងផ្លូវទៀតទេ។ លោកអធិការបានបញ្ជាក់ថា...
នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៧ មានដូចខាងក្រោម៖ ១-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា...
ក្នុងឱកាស អញ្ជើញដឹកនាំប្រជុំពេញអង្គ សម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តរំលឹកកិច្ចខិតខំប្រឹងប្រែងជាមួយព្រះបរមរតនកោដ្ឋក្នុងការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចតេជោ បានរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ច ព្រមព្រៀងគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា...
នៅរសៀលថ្ងៃទី ទី២៣ ខែតុលា ឆ្នាំ២០២៥៖ ក្រសួងបរិស្ថានបានរៀបចំពិធីប្រកាសជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥» នៅទីស្តីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារៀនក្នុងការអនុវត្តគោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។ សាលារៀនដែលជាប់ជ័យលាភីមានចំនួន៦ ក្នុងចំណោមសាលារៀនចំនួន ៣៥ នៅទូទាំងប្រទេស ដែលរួមមានវិទ្យាល័យ ចំនួន២ អនុវិទ្យាល័យចំនួន ២ និងលាលាបឋមសិក្សាចំនួន ២ សាលា។ ក្នុងនោះក្រសួងបរិស្ថានបានកំណត់នូវប្រភេទពានរង្វាន់ជូនសាលារៀនទាំង...
ក្នុងឱកាស អញ្ជើញដឹកនាំប្រជុំពេញអង្គ សម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តរំលឹកកិច្ចខិតខំប្រឹងប្រែងជាមួយព្រះបរមរតនកោដ្ឋក្នុងការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចតេជោ បានរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ច ព្រមព្រៀងគ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានភាគីជម្លោះកម្ពុជា ចំនួន ៤ បានចុះហត្ថលេខា...
(តូក្យូ ជប៉ុន)៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន នៅអគារក្រសួងការបរទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងបន្តគាំទ្រឱ្យមានសន្តិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានោះ...
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋសិង្ហបុរី...