មន្ដ្រីអាកាសយានដ្ឋានអងន្ដរជាតិសៀមរាបអង្គរ បានឱ្យដឹងថា ជើងហោះហើរថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ អេស៊ានណា អ៊ែរឡាញ របស់កូរ៉េខាងត្បូង បានចាប់ផ្តើមបើកប្រតិបត្ដិការណ៍ជើងហោះរបស់ខ្លួនឡើងវិញ បន្ទាប់អាក់ខានដោយសារពីវិបត្ដិជំងឺកូវីដ១៩នាពេលកន្លងមក។ ជើងហោះថ្មីនេះ ជាជើងហោះត្រង់ ចេញពីអាកាសយានដ្ឋានអងន្ដរជាតិ អ៊ីឈុន នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ខេត្ដសៀមរាប ដោយចាប់ដំណើរការពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤នេះ រហូតដល់ខែមីនា ឆ្នាំ២០២៥។ មន្ត្រីទទួលបន្ទុកវិស័យអាកាសចរណ៍ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤នេះថា ដោយសារមានភ្ញៀវទេសចរកូរ៉េ មកកំសាន្តនៅសៀមរាបបានកើនឡើង...
បណ្ដាប្រទេសនៅតំបន់បាល់កង់ជាច្រើន កំពុងតែរងផលប៉ះពាល់ពីព្យុះព្រិលដ៏កំណាច ក្នុងអំឡុងពេលបុណ្យណូអែលដ៏រីករាយ។ អាជ្ញាធរប្រទេសបូស្នី និងហឺហ្សេហ្គោវីណា និយាយថា លំនៅឋានជាង ២០០.០០០ខ្នង នៅទូទាំងប្រទេស ពុំមានអគ្គិសនីប្រើប្រាស់ពីរថ្ងៃមកហើយ កាលពីថ្ងៃពុធ (២៥ ធ្នូ) បន្ទាប់ពីព្យុះព្រិលដ៏ធំនៅមួយថ្ងៃមុននោះ បានបណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយ។ បណ្តាញអគ្គិសនីធំៗបាននិយាយថា ផ្នែកភាគច្រើននៅតំបន់ភាគពាយព្យ និងកណ្តាលប្រទេសបូស្នី ទីប្រជុំជន និងភូមិនានា បានរងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់។ ព្រិលបានឈប់ធ្លាក់កាលពីថ្ងៃពុធ ស្របពេលដែលប្រជាជនកាន់សាសនាកាតូលិក កំពុងប្រារព្ធពិធីបុណ្យណូអែល ប៉ុន្តែផ្លូវថ្នល់ជាច្រើនខ្សែរនៅតែត្រូវបិទ ដោយកាត់ផ្តាច់ផ្លូវជាច្រើន។...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ»នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការបម្រើសេវាព្យាបាលជូនអ្នកជំងឺសំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក រវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ ក្នុងនោះត្រូវធ្វើការខិតខំក្នុងការសង្រ្គោះនៅ នឹងកន្លែងអោយបានគ្រប់ជ្រុងជ្រោយដោយក្រុមការងារពហុជំនាញ និងឯកទេស មុននឹងពិចារណាបញ្ជូនបន្ត និងដោយទាន់ពេលវេលា ជាមួយទំនាក់ទំនងបន្តឥតដាច់ពីមូលដ្ឋានសុខាភិបាលមួយ ទៅមូលដ្ឋានសុខាភិបាលមួយទៀត។...
ប្រទេសរុស្ស៊ី បានបញ្ជាក់ពីអ្វីដែលខ្លួនហៅថាជាការវាយប្រហារដ៏ធំកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយនិយាយថា ការវាយប្រហាររបស់ខ្លួននាឱកាសនេះ គឺជាគោលដៅដ៏ជោគជ័យ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃពុធទី២៥ធ្នូថា ជាការវាយប្រហារដ៏អមនុស្សធម៌ ដែលបានបាញ់មីស៊ីលជាង១៧០គ្រាប់ និងយានដ្រូនជាច្រើនគ្រឿង លើបណ្ដាញថាមពលអគ្គិសនីរបស់ប្រទេសហែកហួរដោយសង្រ្គាមមួយនេះនៅថ្ងៃបុណ្យណូអែល សម្លាប់បុគ្គលិកក្រុមហ៊ុនថាមពលម្នាក់។ លោកថា រុស្ស៊ី បានជ្រើសរើសយកជម្រើសមានចេតនាវាយប្រហារនៅថ្ងៃបុណ្យណូអែល។ នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទី១៣លើប្រព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន នៅឆ្នាំនេះ ជាយុទ្ធនាការដាក់គោលដៅចុងក្រោយរបស់រុស្ស៊ី លើថាមពលអ៊ុយក្រែនអំឡុងរដូវរងា។ អ្នកក្រុងគីវ បានទៅស្នាក់នៅក្នុងស្ថានីយរ្លើងក្រោមដី ក្រោយយោធាអ៊ុយក្រែនប្រកាសអាសន្នទូទាំងប្រទេស ឆ្លើយតបការវាយប្រហារមីស៊ីលតម្រង់គោលដៅរបស់រុស្ស៊ី។ លោកនិយាយថាអាកាសធាតុត្រជាក់ខ្លាំងនៅព្រឹកថ្ងៃបុណ្យណូអែលនេះក្នុងប្រទេសអ៊ុយក្រែន...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព, នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព សុខដុមនីយកម្ម...
ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្ត នៅស្រុកសាលាក្រៅ ដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាស្រុក ប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផល សម្រេចបាននូវការអនុវត្តសកម្មភាពនានារបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច) ដែលមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការ-ដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធ-ហត្ថលើផ្ទៃប្រទេស ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ គណបក្សនយោបាយ សមាគម...
ភ្នំពេញ ៖ សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរឱ្យកាន់តែរឹងមាំ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សៃញ៉ាក់ឡាត ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ បានអញ្ជើញក្នុងពិធីចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ។ នាឱកាសនោះ...
កោះកុង ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co.,LTDរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពពិធីក្រុងពាលី និងសូត្រមន្តដាក់ឲ្យដំណើរការអាកាសយានដ្ឋានតារាសាគរនៃខេត្តកោះកុងជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរ ឆាតទើរ (Charter/ជើងហោះហើរជួល) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូង។ ថ្មីៗនេះ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ...
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានអំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា» ដើម្បីជាការរំលឹកដឹងគុណនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរៈបុរសស្នេហាជាតិរហូតសម្រេចបានការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា។ លោក គុជ លី បានថ្លែងថា៖«រយៈពេល២៦ឆ្នាំបានកន្លងផុតទៅហើយ ខ្ញុំសូមអំពាវនាវដល់យុវជនជំនាន់ក្រោយបានរៀនសូត្ររយៈពេល ២៦ឆ្នាំនេះ សូមឱ្យរក្សាទិវានេះឱ្យក្លាយជាទិវាសន្ដិភាពនិយម និងការអភិវឌ្ឍទៅតាមគោលនយោបាយរាជរដ្ឋាភិបាលដែលមានស្រាប់។ សូមឱ្យយុវជនក្លាយជាកម្លាំងចលករស្នូលអភិវឌ្ឍកម្ពុជាបន្តទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង និងនៅលើពិភពលោក»។ ទិវាសន្ដិភាពនេះ លោកបានចាត់ទុកថា វាជាការរំលឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជាតាមរយៈនយោបាយឈ្ន-ឈ្នះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ លើសពីនេះវាជាការរំលឹកដឹងគុណបំណាច់ និងការចងចាំជាប់ជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន...