នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវស្រី ប្រីហ្គេត អ៊ែល វ៉កឃឺរ (Bridgette L.Walker) ភារធារីស្ដីទីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍...
អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី៥ ខែកញ្ញានេះ នឹងរៀបចំពិធីក្រុងពលី និងពុទ្ធាភិសេកព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់ដែលមានទម្ងន់ ៩ តោនកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់ទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក មានប្រសាសន៍ឱ្យដឹងថា ពិធីក្រុងពលី និងពុទ្ធាភិសេកព្រះពុទ្ធបដិមានេះរៀបចំដោយក្រសួងធម្មការ និងសាសនា...
កំពង់ឆ្នាំង៖ ផ្លូវលំក្រាលគ្រួសក្រហម៣ខ្សែ និងលូប្រអប់ចំនួន៣ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការដឹកកសិផលពីស្រែទៅផ្ទះ ការទៅមកមណ្ឌលសុខភាព សិស្សសាលាទៅមកសាលារៀន និងកម្មករកម្មការនីធ្វើដំណើរទៅធ្វើការជាដើម។ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ អន្តរក្រសួងបានចុះពិនិត្យ និងវាយតម្លៃលើការថែទាំខួបផ្លូវចំនួន៣ខ្សែនេះ និងដឹកនាំក្រុមការងារពីឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ សមាជឹកគណៈកម្មាការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ។ ប្រជាពលរដ្ឋរស់នៅ និងកំពុងប្រើប្រាស់ផ្លូវទាំង៣ខ្សែក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីការសប្បាយចិត្ត ក្រោយបានឃើញរាជរដ្ឋាភិបាលកម្ពុជា...
ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសម្របសម្រួល និងតាមដានការទទួលយកបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ក្រុមការងារនេះមានការចូលរួមពីលោក អិប ស៊ីណា, លោក ប្រាក់...
ទីក្រុងហូជីមិញ៖ តបតាមការអញ្ជើញពីភាគីវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមក្នុងពិធីបើក និងកាត់ខ្សែបូរបើកសម្ពោធពិព័រណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ (19th International Travel Expo Ho Chi Minh City (ITE-HCMC) 2025) ដែលចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តមរដ្ឋមន្រ្តី...
កម្ពុជាបាននិងកំពុងស្ថិតនៅក្នុងអន្តរកាលក្នុងដំណើរដើរឆ្ពោះទៅមុខ លើការអនុវត្តស្តង់ដាររបាយការណ៍គណនេយ្យ ដែលអាចទុក ចិត្តបាន ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ការបង្កើតនូវទំនុកចិត្តដល់វិនិយោគិន និងការចូលរួមចំណែកទាក់ទាញវិនិយោគិន បរទេសមកបណ្តាក់ទុនជាដើម។ តំណាងភ្នាក់ងារសេវាផ្តល់សេវាគណនេយ្យ និងសវកម្ម លើកឡើងក្នុងពិព័រណ៍ផលិតផលគណនេយ្យ និងសវនកម្ម នៅក្នុង វេទិកាជាតិគណនេយ្យ ២០២៥ នេះថា ជុំវិញការបណ្តុះបណ្តាលជំនាញនេះ កម្ពុជាបានអនុវត្តនៅលើមុខជំនាញជាច្រើន ដោយ បានកំពុងគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើយ៉ាងណាបង្កើតធនធាននៅកម្ពុជាឲ្យ បានសំបូរបែប ជាក់ស្តែងមកដល់ពេលនេះ និស្សិតកម្ពុជាជាច្រើន បានបញ្ចប់ការសិក្សាមានគ្រប់ផ្នែក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានជួបពិភាក្សាការងារជាមួយលោក Guy Benard Ryder, Under-Secretary-General for Policy ដើម្បីបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះបទឈប់បាញ់ និងអំពាវនាវឱ្យ អ.ស.ប. ប្រើប្រាស់យន្តការ Good office ដើម្បីធានាឱ្យបាននូវបទឈប់បាញ់យូរអង្វែង។
ភ្នំពេញ៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ និងបើកវគ្គបណ្តុះបណ្តាលដំបូង នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា ក្នុងគម្រោងហ៊ុយជៀង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទាញ ប្រធានក្រុមហ៊ុន Saigontourist Group ជាក្រុមហ៊ុន ដ៏ធំ និងឈានមុខគេមួយបង្កើតឡើងជាង៥០ឆ្នាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ ការទាក់ទាញនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម ហួត ហាក់ អនុញ្ញាតជូន លោក Pham Huy Bình ប្រធានក្រុមហ៊ុន Saigontourist Group និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម...