ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការរដ្ឋបាល និងកំណត់ព្រំឲ្យលក់ដូរ នៅកំណាត់ផ្លូវលេខ២៣១ ផ្សារនាគមាស មិនអនុញ្ញាតឲ្យយកទ្រូងផ្លូវ ផ្ទេរទំនិញបង្កការកក់ស្ទះទៀតឡើយ។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌទួលគោក លោក ស៉ឹម សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការ រៀបចំសណ្ដាប់ធ្នាប់និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ២៣១ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) ចំពោះ រថយន្តដែលយកផ្លូវសាធារណៈ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានលើកឡើងថា មន្ទីរពិសោធន៍ DNA ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» ខណៈពិសោធន៍ DNAនេះគឺជាមធ្យោបាយដ៏សំខាន់ក្នុងការបំបែកសំណុំរឿងនៅកម្ពុជា។ ថ្លែងនៅក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រប្រាស់ មន្ទីរពិសោធន៍ DNA នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត...
ភ្នំពេញ ៖ ជាការជូនដំណឹង និងដាស់តឿនជាថ្មីម្តងទៀត ដល់បណ្តាអ្នកលក់ដូរទាំងឡាយ ដែលបានយកចិញ្ចើមផ្លូវ និងដងផ្លូវ ធ្វើជាទីតាំងប្រកបរបរលក់ដូរ ឱ្យបញ្ឈប់សកម្មភាពបំពានជាបន្ទាន់ ក្នុងករណីមិនគោរពតាមគោលការណ៍ណែនាំ អាជ្ញាធរខណ្ឌ នឹងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិនោះឡើយ ។ កាលពីវេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោកហ៊ត គឹមនី អភិបាលរងខណ្ឌ បានបន្តចុះរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវព្រែកបារាំង ក្រោយវត្តនិរោធ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ព្រុំព្រទល់ជាមួយសង្កាត់និរោធ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម បន្ទាប់ពីបានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការទុកចិត្តតាមរយៈការបោះឆ្នោតគាំទ្រពីសមាជិក សមាជិកា លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) បានបង្ហាញការប្តេជ្ញាចិត្តចូលរួមសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈដល់កម្មករនិយោជិត ជាពិសេសការឈានឆ្ពោះទៅរកសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយនាពេលអនាគតខាងមុខ។ នៅក្នុងពិធីសមាជសហភាពសហព័ន្ធសហជីពជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ លោក ឈិន សូនី លើកឡើងពីការប្តេជ្ញាចិត្ត និងដាក់ចេញផែនការមួយចំនួន ដើម្បីជាការតបស្នង និងអរគុណជូនដល់សមាជិក សមាជិកាទាំងអស់ដែលបានផ្តល់ការជឿទុកចិត្តឱ្យបន្តដឹកនាំក្នុងអាណត្តិថ្មីទី៨នេះ (២០២៤-២០២៨)...
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ សម្ដេចបវរធិបតីបានលើកទឹកចិត្តសមាគមសិល្បករខ្មែរ...
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានស្រាយបំភ្លឺនឹងចម្ងល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការយកតម្លៃយកសេវាដឹកជញ្ជូនសំរាម ថ្លៃជាងមុន និងមានផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងប្រមាណជាង៨ពាន់ខ្នងផ្ទះទៀត មិនទាន់ចូលរួមភ្ជាប់សេវាដឹកជញ្ជូននៅឡើយ ខណៈជិត២ពាន់ខ្នងផ្ទះបានចូលរួមភ្ជាប់សេវានេះរួចហើយ។ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ពួកគាត់មានការលំបាកដោយសារសេវាយកថ្លៃសំរាមពេលនេះ បានយកថ្លៃជាងលើកមុន ដែលពួកគាត់មិនអាចបង់ទៅរួច ព្រោះពីមុនយកតែជាង១ម៉ឺន តែពេលនេះ បានយកចាប់ពី៤ម៉ឺនទៅជាង៥ម៉ឺនរៀល និងអ្នកខ្លះយកថ្លៃលើសនេះទៅទៀត។ ករណីនេះ បានធ្វើអោយប្រជាពលរដ្ឋរអ៊ូរទាំខ្លាំងក្នុងរយៈពេលជិត១ខែមកនេះ ។ ដោយឡែកលោកអភិបាលក្រុងកំពង់ឆ្នាំងបានថ្លែងថា៖ អាជ្ញាក្រុងកំពង់ឆ្នាំង...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននាពេលកន្លងមក។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រមួយដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី,...
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ មានប្រសាសន៍អញ្ជើញបើកសន្និបាត ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែកក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម លើការអនុវត្តការងារភស្តុភារ-ហិរញ្ញវត្ថុ សំដៅឱ្យការគ្រប់គ្រង ផ្គត់ផ្គង់...
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា (លុយរាប់) ហើយក្នុងករណីដែលនៅមានប្រជាពលរដ្ឋ មានការខ្ចីលុយពីជនជាតិឥណ្ឌា សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ទៅឯកឧត្តមផ្ទាល់។ ឯកឧត្តម គួច ចំរើន បានធ្វើការអំពាវនាវបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។...