ភ្នំពេញ៖ កម្លាំងនគរបាលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរង សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងមួយកន្លែង ដែលបង្កប់ល្បែងស៊ីសង និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងអាជ្ញាធរបានស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលតែងតែធ្វើសកម្មភាព...
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ មកពីក្រុង/ស្រុកចំនួន៣ (ស្មើនឹង ១៨៦ភូមិ, ២៣ឃុំ/សង្កាត់) ក្នុងខេត្តកណ្តាល ពិធីនេះធ្វើឡើងនៅក្នុងកីឡដ្ឋាន ស្រុកកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន។ លោកជំទាវឧត្តមសេនីយ៍ឯក បានលើកឡើង ៦ចំណុច ឆ្លើយតបទៅនឹងការបំភ្លៃរបស់សារព័ត៌មានថៃ នាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដូចខាងក្រោម៖ «ទី១. កម្ពុជាសូមបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានបង្ហោះជាខ្លឹមសារលើទំព័រហ្វេសប៊ុក ដោយរម្លឹកពីការបង្កភាពតានតឹងរបស់ភាគី ថៃ នៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃនេះ បានបង្ហោះនូវសំណេរដោយរម្លឹកពីអ្វីដែលបានកើតឡើងកាលពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ ២០១១ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ និងតំបន់នៅតាមព្រំដែន។ ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈមមុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ...
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។ ក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ ឆ្នាំនៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រះករុណាព្រះមហាក្សត្រ បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា...
នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើរបស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស មកពិនិត្យសិក្សា។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចនេះជូនគណៈកម្មការជំនាញគឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ តាមគម្រោង គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចឯកឧត្តម ប៉ាប៊ីត្រា ម៉ាហ្គីរីតា (Pabitra Margherita) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំសម្ដេចតេជោ...
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា តបតាមការអញ្ជើញរបស់ ឯកឧត្តម K. Shan Mugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា ក្នុងដំណើរទស្សនកិច្ចនេះ...
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ឆ្នាំ២០២៥)។ ពិធីនេះរៀបចំឡើងធ្វើនៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង...
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សកម្ពុជារាជធានីភ្នំពេញបានលើកឡើងពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យមន្ត្រីរបស់គណបក្ស ដែលជាឃោសនិកដ៏សំខាន់របស់បក្សយកមកធ្វើជាត្រីវិស័យក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ច្បាស់អំពីវីរៈភាពដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជាបន្តយកទៅផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយៗទៀតបានដឹងឮ។ ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ គឺបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ ដោយមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ...