នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកជំទាវ Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRLLS) ចូលជួបពិភាក្សាការងារ និងសំដែងការគួរសម។ ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ...
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ជាអគ្គនាយក នៃនិយ័តករសន្តិសុខសង្គម មានប្រសាសន៍កាលពីពេលថ្មីៗនេះថា បន្ទាប់ពីមានវត្តមាន និយ័តករសន្តិសុខសង្គម(ន.ស.ស.) កិច្ចដំណើការនៃការស្នើសុំចុះកិច្ចព្រមព្រៀង និងការអនុវត្តកិច្ចព្រមព្រៀង មានភាពច្បាស់លាស់ តម្លាភាព និងប្រើពេលវេលាតិចជាងមុន ដែលអាចឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវចំនួនមូលដ្ឋានសុខាភិបាលឯកជនជាដៃគូជាបន្តបន្ទាប់។ ឯកឧត្តម បានវាយតម្លៃថា ការកើនឡើងចំនួនពេទ្យដៃគូ បានរួមចំណែកដល់ការទទួលបានសេវាសុខាភិបាលកាន់តែប្រសើរឡើងជាបន្តបន្ទាប់ពេលមានការពង្រីកវិសាលភាពការគ្របដណ្តប់។ ឯកឧត្តមបណ្ឌិតក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ន.ស.ស. ត្រូវបង្កើនការសហការកាន់តែជិតស្និទ្ធបន្ថែម ជាមួយប.ស.ស.។ ក្រសួងសុខាភិបាល និង ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បច្ចុប្បន្នកំពុងរៀបចំប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ដើម្បីធានាថាការអនុវត្តកិច្ចព្រមព្រៀងប្រព្រឹត្តទៅប្រកបដោយអនុលោមភាព...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតយ៉ាងសកម្ម និងដោយឥតឈប់ឈរ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ រាជរដ្ឋាភិបាល នៅតែបន្តការងារការទូតយ៉ាងសកម្ម និងដោយឥតឈប់ឈរដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន។ មិនថានៅក្នុងឬក្រៅប្រទេស ឬមិនថាពេលវេលាណាឡើយ ការវិវត្តស្ថានការណ៍ថ្មីៗតាមបណ្តោយព្រំដែនកម្ពុជាថៃ និងបញ្ហាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញបានដោយសារការរារាំងដោយទូរកុងតឺន័រ និងបន្លាលួសរបស់កងកម្លាំងថៃ គឺជារបៀបវារៈដ៏សំខាន់មួយ ក្នុងគោលបំណងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីស្របតាមសេចក្តីប្រកាសរួមថ្ងៃទី២៧...
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ។ សម្តេចបានលើកឡើងដូចនេះ ក្នុងឱកាសដែលឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ នៅក្នុងឱកាសនោះ សម្តេចបានរំលឹកពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពី អាណត្តិមុនៗរហូតដល់អាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់ប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះដែលជាក្តីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់តំបន់ និងពិភពលោក។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា ជាក់ស្ដែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានរដ្ឋសភាអមុម័តជាឯកច្ឆ័ន្ទនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី ១៣...
ភ្នំពេញ៖ អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia -CICA) គត់សម្គាល់ឃើញថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹង Asia -CICA ក្នុងគោលដៅដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្ដិសុខ សន្ដិភាព នៅក្នុងពិភពលោក ដែលតួនាទីរបស់កម្ពុជា គឺជាតួនាទីដ៏សំខាន់នៅក្នុងកិច្ចការងាររបស់សន្និសីទស្តី និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។ ឯកឧត្តម កៃរ៉ាត់ សារីបៃ...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុន (ICCI) បានសន្យាថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជាទៅកាន់ភ្ញៀវទេសចរកូរ៉េ និងអ្នកវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុន និងទស្សនានៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងដូចនេះ ជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី២០ ឆ្នាំ២០២៦ ជាមួយ លោក Joo-Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុន(ICCI) និងគណៈប្រតិភូជានាយកប្រតិបត្តិក្រុមហ៊ុនធំៗ លើវិស័យផ្សេងៗ នៅទីស្តីការក្រសួងទេសចរណ៍...
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអៈអាងថា វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាល។ ការថែទាំអ្នកជំងឺមិនមែនមានតែត្រឹមការផ្តល់ថ្នាំ ឬការព្យាបាលតាមបច្ចេកទេសប៉ុណ្ណោះទេ។ ប៉ុន្តែអ្វីកាន់តែសំខាន់បំផុតនោះ គឺការទំនាក់ទំនងប្រកបដោយគុណភាព និងសុវតិ្ថភាព។ ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ យ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការទាក់ទងប្រកបដោយគុណភាពរបស់គិលានុបដ្ឋាក-ឆ្មប ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការថែទាំ, នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកសាស្ត្រាចារ្យរង...
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ជែល ខូលនីលា( GILES J.S. CORNELIA) មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយកិច្ចជំនួបនោះភាគីទាំងពីរបាននិយាយគ្នាបន្ថែមទៀតទាក់ទងនឹងគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក រួមគ្នា ដែលគ្រោងនឹងធ្វើឡើងលើទឹកដីកម្ពុជានាពេលខាងមុខនេះ។ បើតាមឆាណែលតេលេក្រាមរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថាជំនួបទ្វេភាគីខាងលើនេះ គឺមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ហើយភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ ដូចជាការរៀបចំយន្តការកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក(Army...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា…៕