ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៤០ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៣១នាក់ និងរងរបួស៤៦នាក់។ ដោយឡែកចំនួននេះបើបូកយោង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហា បន្ថែមទៀតស្មើរយៈពេល១១ថ្ងៃ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៧៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥៣នាក់ និងរងរបួស ៩០នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះរួមមាន...
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភថវិកា ៤០លានរៀលតាមរយៈ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកម៉ូតូចំនួន ១០គ្រឿងនោះ ប្រគល់ជូនដល់វីរកងទ័ពការពារព្រំដែន...
ស្ថិតក្នុងដែនដីខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា «កងទ័ពអាវស TYDA » កំពុងបន្តផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកមានដូចជាការពិនិត្យនិងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យនិងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យនិងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូស…ជាដើម។ សូមជូនពរដល់ «កងទ័ពអាវស TYDA» ទាំងអស់មានសុខភាពល្អ សំណាងល្អ ជោគជ័យនៅក្នុងបេសកកម្មមួយនេះ និងសូមឱ្យជួបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិតកម្ពុជាដែលបានត្រឡប់មកពីប្រទេសថៃ គិតត្រឹមថ្ងៃទី១២សីហា ឆ្នាំ២០២៥ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ ចំនួន១៧៩នាក់ និងលើកទី២ចំនួន ៤៨៧នាក់ ខណៈបច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហការផ្តល់ព័ត៌មានពីឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនពួកគាត់តាមរយៈការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។ សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន...
តបតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យដីសម្បទានសង្គមកិច្ច ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្ទះជូនអតីតយុទ្ធជន។ ការចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះអតីតយុទ្ធជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការចុះពិនិត្យនេះ...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានប្រាប់ទៅភាគីថៃគប្បីគោរពឲ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា និងត្រូវប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍ឯកភាពគ្នាទាំង ១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ហើយត្រូវតែធ្វើការដោះលែងទាហានខ្មែរដែលថៃចាប់ទៅដោយខុសច្បាប់នោះមកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះលោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ច និងឥតងាក់រេក្នុងការអនុវត្តនូវបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយភាគីថៃ ដូច្នេះភាគីថៃត្រូវតែគោរព និងសហការនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃការឯកភាពគ្នានូវក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំកម្រិតភូមិភាគ RBC...
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យស៊ីជម្រៅលើ “សេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ” នៅសណ្ឋាគារ Sun and Moon Riverside ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងអ្នកជំនាញផ្នែកអភិបាលកិច្ចទិន្នន័យនៃ ក.ប.ទ. ប្រមាណចំនួន ៦០ រូប។ ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ...
កំពង់ស្ពឺ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ មាន៤ កំណាត់ ប្រវែងសរុប...