ព្រះសីហនុ៖ ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបន្ត ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តបានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យ ចំនួន ៨០ខ្នង ក្នុងបុរី គុជ អាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។ ជាលទ្ធផល...
កម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗដូចជា ស្ថាប័នរដ្ឋ គ្រឹះ ស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍ករនៅកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហា សង្គម និងតម្រូវការទីផ្សារ។ វេទិកាពិភាក្សាកម្រិតខ្ពស់ ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ត្រូវបានរៀបចំឡើងក្នុងឱកាសនៃទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដោយផ្តោតលើការលើកកម្ពស់សហថាមពល រវាងគោលនយោបាយ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ BVT ថា អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្វើម៉េចទទួលបាននៅភាពយុត្តិធម៌ ហើយធានាថា អ្នកបុកគេស្លាប់មិនអាចបង់លុយរួចខ្លួនទេ នៅកម្ពុជាគឺលែងមានហើយករណីនេះ គឺត្រូវមានការទទួលខុសត្រូវ ហើយជនរងគ្រោះត្រូវទទួលបាននៅសំណងការខូចខាតចេញមកពីគ្រោះថ្នាក់ចរាចរណ៍នេះទៅតាមនីតិវិធីច្បាប់ឲ្យបានឆាប់រហ័ស។ ការបញ្ជាក់នេះ បន្ទាប់ពីចប់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា “កន្លងទៅក៏ឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរ ដោយដំបូងមានអ្នកខ្លះលើកចេះ លើកចុះ...
គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦នេះ គឺមានរយៈពេល៣ខែគត់ ខណៈក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពកម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះថា បទឈប់បាញ់ជាលើកទីពីរវាងកម្ពុជា...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងចូលរួមលើកម្ពស់ប្រសិទ្ធភាពនៅក្នុងការបោសសម្អាត Online Scam និងធានាថាបទល្មើសនេះនឹងមិនវិលត្រឡប់មកចូលកម្ពុជាទៀតទេ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនគិតត្រឹមតែកម្រិតជាបទល្មើស និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្ដែច្បាប់នេះបានផ្តល់អត្ថប្រយោជន៍សំខាន់សម្រាប់ប្រទេសជាតិ ខណៈក្នុងច្បាប់នេះនឹងបានកំណត់ទោសទណ្ឌបទល្មើសចំនួនប្រាំបន្ថែមទៀតមាន កម្រិតទម្ងន់ទោសធ្ងន់ជាងមុនផងដែរ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការសម្រេចចិត្តថាត្រូវដាក់ចេញវិធានការពីរក្នុងពេលព្រមជាមួយគ្នា ទី១. ត្រូវប្រតិបត្តិការក្នុងការបោសសម្អាត Online...
មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ “ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ ហើយកំពុងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “សម្រាប់ការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព...
ខេត្តពោធិ៍សាត់៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន២ ទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ ពិនិត្យមើលផ្ទាល់ស្ថានភាពព្រំដែន យោធាថៃដាក់ ទូកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។ អង្គទូតទាំងនោះ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា,ឥណ្ឌា,ទីម័រឡេស្តេ,ប្រេស៊ីល,ឡាវ,វៀតណាម,តួកគី,សហរដ្ឋអាមេរិក,ជប៉ុន,ចិន,ឥណ្ឌូនេស៊ី,និងម៉ាឡេស៊ី ព្រមទាំង...
ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប បានសម្តែងនូវការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប ទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ផងដែរ និងបានកត់សម្គាល់អំពីវឌ្ឍនភាពដែលសម្រេចបានរួមមាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងការវិនិយោគ និងការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល ច្បាប់ និងយុតិ្តធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស។ ការប្តេជ្ញាចិត្តនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ កាលពីនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ឯកឧត្តម កាន់ ផារិទ្ធ...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ ថ្លែងប្រាប់ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វិទ្យាល័យ ហ៊ុន សែនប្រមោយថា រាជរដ្ឋាភិបាលកំពុងខិតខំតស៊ូដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមយន្តការការទូត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ ប្រមុខការទូតកម្ពុជា បានថ្លែង បែបនេះក្នុងឱកាសដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ និងអង្គការអន្តរជាតិចំនួន២ ប្រចាំនៅកម្ពុជា ទៅទស្សនកិច្ចផ្ទាល់ ស្ថានភាពជនភៀសសឹក និងទីតាំងយោធាថៃដាក់បន្លាលួស...
យុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក រយៈពេលពេញមួយឆ្នាំ ដែលសហការរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា គាំទ្រដោយក្រសួងទេសចរណ៍ បានចាប់ផ្តើមដំណើរការ ដោយមានបណ្តាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកផ្សព្វផ្សាយមាតិទេសចរណ៍ដែលមានឥទ្ធិពលជាច្រើន នៅក្នុងតំបន់អាស៊ាន អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍CTM និងទស្សនាកម្ពុជា។ បើតាមលោក ម៉េត សុជាតិ តំណាងសមាគមន៍ទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៧ ខែមីនានេះថា ដូចការគ្រោងទុក នៅថ្ងៃនេះ គ្រប់បណ្តាក្រុមហ៊ុនទេសចរណ៍ និងតំណាងបណ្តាញផ្សព្វផ្សាយមាតិការដ៏មានឥទ្ធិពល មកពីប្រទេសឥណ្ឌូនេស៊ី សឹង្ហបូរី និងម៉ាឡេស៊ី...