ភ្នំពេញ ៖ បន្ទាប់ពីបានជួបជាមួយប្រតិភូមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ាន កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ រួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសមនៅសាលាភូមិន្ទរដ្ឋបាល នារសៀលនេះ...
ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័ត លើរបៀបវារៈមួយចំនួន។ ជាលទ្ធផល កិច្ចប្រជុំគណៈកម្មការធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា រួចហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ កិច្ចប្រជុំក៏បានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៏ទី២២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយមានរបៀបវារៈចំនួន២៨ មានដូចខាងក្រោម៖ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម រិន វីរៈ បានចូលរួមអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំរឿនទាំងថ្នាក់ជាតិ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលថវិកាចំនួន 1,696,576.72 ដុល្លារអាម៉េរិក និង 80,357,110.00 រៀល ពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយ លោកអ្នកឧកញ៉ា...
យោងតាមលោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៩ ខែឧសភានេះបានឱ្យដឹងថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅក្នុងខណ្ឌព្រែកព្នៅ បានរៀបចំទីកន្លែងរបស់ខ្លួន ដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។ លោកថ្លែង៖«ដោយមានការកំរើកឡើងវិញនៃជំងឺកូវីដ ១៩ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីងចូលរួមការពារសុខភាពខ្លួនឯងអោយបានល្អ»៕ ប្រភព និងរូបភាព NO Sophea
កាលពីថ្ងៃទី១៣-១៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេទេសក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារបានចុះសិក្សានៅលើទីតាំងជាក់ស្តែង សក្តានុពល ប្រមូលទិន្នន័យ និងស្វែងរកបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រៀបចំឯកសារទស្សនទានស្តីពីវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅឧទ្យានជាតិព្រះជ័យនរោត្តម-ភ្នំគូលែន (អតីតដែនដីរាជធានីបុរាណ “មហិន្ទ្របពត៌”) នៅតាមគោលដៅសំខាន់ៗមួយចំនួន ដោយមធ្យោបាយរថយន្ត ម៉ូតូ និងថ្នើរជើងរួមមាន៖ ១) សួនកេសរកូល សុខ អាន ២) ពើងតាខុ(ពើងជ្រួញ)...
នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ (ចាប់ពីខេត្តកណ្តាល រហូតដល់ខេត្តកែប) ចម្ងាយប្រមាណ ១៥៣ គីឡូម៉ែត្រ។ ក្នុងដំណើរបេសកកម្ម សម្រាប់កំណាត់ទី២ នេះ ក្រុមការងារអន្តរក្រសួងនឹងប្រើប្រាស់ឧបករណ៍ទំនើបបច្ចេកវិទ្យាចុងក្រោយ...
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទវេទិកាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម”។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធគាំពារសង្គម និងបានធ្វើអន្តរាគមន៍ទាន់ពេលវេលាក្នុងដំណាក់កាលដែលប្រទេសកម្ពុជាជួបប្រទះវិបត្តិ និងគ្រោះអាសន្ននានា កន្លងមក...
ភ្នំពេញ៖ សិស្សនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន ២១សាកលវិទ្យាល័យ បានចូលរួមប្រកួតក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥ ប្រធានបទ “Technopreneureship: Innovation for Sustainability” ក្រោមការរៀបចំនៃក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងពិធីបើកវគ្គប្រកួតជម្រុះយក ១០ក្រុម នៃកម្មវិធី “យុវជន២១” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ...
រយៈពេលមួយថ្ងៃពេញ ក្រោយពិធីបើកនាព្រឹកនេះបានបញ្ចប់ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៨។ កិច្ចប្រជុំនេះ ជាការត្រៀមលក្ខណៈ ឆ្ពោះទៅការរៀបចំការងារបន្ត ដែលកម្ពុជាកំពុងធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤-២០២៦។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា “ឆ្នាំនេះជាកិច្ចប្រជុំលើកទី២៣ គិតចាប់តាំងពីកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមនៅឆ្នាំ១៩៨០។ ជាងបួនទសវត្សរ៍មកនេះ ACCSM គឺជាវេទិកាចម្បងរបស់យើងសម្រាប់ការផ្លាស់ប្តូរការច្នៃប្រឌិត និងការអនុវត្តល្អបំផុតនៅក្នុងរដ្ឋបាលសាធារណៈ។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ...