ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិតនិងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ។ ឯកឧត្តមបានថ្លែងថា កាលពីពេលថ្មីៗនេះ ឯកឧត្តមបានដឹកនាំកិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួនលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា...
ភ្នំពេញ៖ ស្ត្រីទីមួយកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវអ្នកបង្កើតមាតិកា (Content Creator) បញ្ចៀសការផលិតវីដេអូ ដែលមានលក្ខណៈអាសអាភាស ប្រើពាក្យសម្ដីមិនសមរម្យ ជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសូមចូលរួមបង្កើតមាតិកាដែលជួយលើកកម្ពស់តម្លៃសីលធម៌សង្គម ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី...
ភ្នំពេញ៖ រដ្ឋមន្រ្ដីចំនួនបីក្រសួងគ្រប់គ្រងលើវិស័យ កសិកម្ម-ទឹក និងជនបទ បានបង្ហាញនូវការប្ដេជ្ញាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារកសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ។ ការបង្ហាញនូវការប្ដេជ្ញានេះ ធ្វើនៅកិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពី កសិកម្ម-ទឹក-ជនបទ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
នៅរសៀលថ្ងៃ ទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា និយាយភាសាបារាំង បានអញ្ជើញដឹកនាំគណៈប្រតិភូនៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា សភាប្រើភាសាបារាំង និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សរុបចំនួន៦៥នាក់ ទៅទស្សនាសារមន្ទីរតេជោសនិ្តភាព ខេត្តសៀមរាប ដើម្បីឱ្យគណៈប្រតិភូបានស្វែងយល់កាន់តែច្បាស់អំពីសមិទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងប្រវត្តិសាស្ត្រនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជាតាមរយៈវិស័យសកម្មភាពមីន។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអញ្ជើញអមដំណើរគណៈប្រតិភូ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001)នេះ របស់ភាគីថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដែនសមុទ្រត្រួតគ្នា និងការដោះស្រាយបញ្ហាដែនសមុទ្ររវាងកម្ពុជា និងថៃ។ នេះបតាមការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ថ្ងៃនេះ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែឧសា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជាជាមួយភាគីថៃ កម្ពុជា បានសម្តែងការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីថៃ កំពុងពិភាក្សាអំពីការសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 ស្តីពីតំបន់ទាមទារដែលសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ...
គិតចាប់ពីថ្ងៃប្រកាសដាក់ឱ្យដំណើរការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ពីថ្ងៃទី២៤ ខែមេសា រហូតមកត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃ បានចូលរួមប្រឡងតេស្តជំនាញចំនួន ៧៧៣នាក់ ខណៈជំហានដំបូង រាជរដ្ឋាភិបាលកម្ពុជាផ្តល់ការទទួលស្គាល់ជំនាញដល់អតីតពលករគោលដៅយ៉ាងតិចចំនួន ១ម៉ឺននាក់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា ក្នុងជំហានដំបូងនេះ រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL)...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា ឆ្នាំ២០២៥-២០៣៣ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ និងការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ ដើម្បីពង្រីកវិសាលភាព និងសក្តានុពល នៃការដឹកជញ្ជូនតាមផ្លូវទឹក។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួម សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការ។ ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត មានប្រសាសន៍ដឹងគុណយ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
អ្នកជំនាញក្នុងអាជីវកម្មមើលឃើញថា ប្រទេសកម្ពុជា នៅតែបន្តស្រូបយកការវិនិយោគិនជាតិ-អន្តរជាតិ មកបណ្តាក់ទុនក្រោមបរិយាកាសអំណោយផល ខណៈកម្ពុជានៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប (លើទំនិញមួយចំនួនសម្រាប់ការនាំចេញ), និងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសអង់គ្លេស រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗជាច្រើនទៀត ក្រោមបរិយាកាសលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាលផងដែរ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបរិយាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយចម្បងៗជា ច្រើន...