រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែឧសភា នេះ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេស ឆ្នាំ២០២៧-២០២៨ ដែលតាមរយៈសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរ ការកំណត់គោលដៅទីផ្សារ ខណៈវិបត្តិជម្លោះ សង្គ្រាម តម្លៃប្រេងពិភពលោក បង្កការប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍។ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា សិក្ខាសាលា ស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេសឆ្នាំ២០២៧...
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែឧសភា នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងជួយជួសជុលផ្ទះប្រជាពលរដ្ឋ ប្រមាណ៥០ខ្នង ដែលត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នាល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ និងបានបំផ្លាញផ្ទះប្រមាណជាង៥០ខ្នង។ ឯកឧត្តម អ៊ុ រាត្រី បានបន្តជំរុញណែនាំឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ ជាដើម ដែលបណ្តាលឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត បាននិងកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និងអនាគត ដោយផ្តល់ជូនពួកគេនូវទីស្នាក់អាស្រ័យ ការគិតគូរអំពីស្ថានភាពបំណុល ការរៀបចំមូលនិធិទ្រទ្រង់គ្រួសារយុទ្ធជន មុខរបរចិញ្ចឹមជីវិត និងការផ្តល់ជូននូវអាហារូបករណ៍សម្រាប់កូនៗរបស់ពួកគេជាដើម។ ឯកឧត្តម បានថ្លែងថា ជាក់ស្ដែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១ ខែឧសភា...
ផលិតផលក្នុងស្រុកដែលចុះបញ្ជីម៉ាកសមូហភាព ត្រូវបានទទួលគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្តែង ទឹកឃ្មុំព្រៃធម្មជាតិ ព្រះវិហារ និងផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដែលជាផលិតផលម៉ាកសមូហភាព កំពុងបង្ហាញពីភាពរីកចម្រើន ទាំងទីផ្សារ និងជំនឿទុកចិត្តពីអ្នកប្រើប្រាស់។ ការចុះបញ្ជីម៉ាកសមូហភាពគឺ ដើម្បីការពារកេរ្តិ៍ឈ្មោះទំនិញរួម និងផ្តល់ការធានាគុណភាពដល់អ្នកប្រើប្រាស់។ ផលិតផលសមូហភាព (Collective Marks) គឺជាសញ្ញាសម្គាល់ដែលប្រើសម្រាប់សម្គាល់ប្រភពដើម គុណភាព ឬលក្ខណៈរួមនៃទំនិញ/ សេវាកម្មរបស់សមាជិកក្រុម ឬសមាគមណាមួយ ដែលត្រូវបានចុះបញ្ជីត្រឹមត្រូវក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាក។ លោកស្រី...
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តបន្ទាយមានជ័យ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ខែមីនា មកដល់ត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ឃាត់ខ្លួនជនបរទេសសរុបចំនួន ៤១៩៩នាក់ និងដកហូតសម្ភារដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ប្រាប់ BTV ថា ក្នុងប្រតិបត្តិការចុះបង្ក្រាប Online Scams ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បានរម្លឹកឡើងវិញនូវបទបញ្ជារបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ប្រាប់ទៅកាន់ «អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃឡើយក្នុងការទប់ស្កាត់និងបង្ក្រាបក្មេងទំនើង»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពនិងសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពេលថ្មីៗនេះ។ បទបញ្ជានេះធ្វើឡើងដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។ ព្រមជាមួយគ្នានេះដែរ...
សៀមរាប៖ ឯកឧត្ដម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានធ្វើជាអធិបតិយ្យបើក «កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃកិច្ចប្រជុំគណៈកម្មការនយោបាយ» ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរប នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦នេះ។កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃ ព្រឹទ្ធសភា-រដ្ឋសភា ប្រមាណ១១០រូប តំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា គណៈប្រតិភូសភាប្រើភាសាបារាំង (Assemblée parlementaire de...
តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាចុងសប្ដាហ៍នេះ ខណៈសម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ប្រាប់ BTV នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះថា ៖...
រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌ ក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប...
នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Yassine Lakhnech សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples នៃប្រទេសបារាំង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលកន្លងមកសាកលវិទ្យាល័យ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...