ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំអាហារថ្ងៃត្រង់ជាកិត្តិយសជូនដល់លោកស្រី Bridgette L. Walker ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកនៅភ្នំពេញ ក្នុងឱកាសដែលលោកស្រីចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលោកស្រីដែលបានបំពេញតួនាទីជាភារធារីស្ដីទីប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក កាន់តែស៊ីជម្រៅលើគ្រប់វិស័យ សំដៅជំរុញលើកកម្ពស់ភាពជាដៃគូថែមមួយកម្រិតទៀត ក្នុងរយៈកាលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មី ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការចុះជួយសង្គ្រោះជនជាតិជប៉ុនមួយរូប ក្រោយទទួលបានព័ត៌មានតាម Hotline ថាមានការចាប់បង្ខាំងទុកដោយខុសច្បាប់ និងបានបន្តឆែករកឃើញមានជនជាតិចិន ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ផងដែរ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចអគារខុនដូរ ឈ្មោះ ប្រូវេន (PROVANCE) ស្ថិតនៅអគារលេខ២៤ ផ្លូវលេខ៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រោមបញ្ជាដឹកនាំកម្លាំងផ្ទាល់ដោយឯកឧត្តមឃួង ស្រេង...
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា នៅឆ្នាំ២០២៧ខាងមុខនេះ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ហើយក៏នឹងធ្វើបន្ថែមឱ្យវិស័យឧស្សាហកម្មកាត់ដេរកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីសប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៧ខាងមុខ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី៤ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោកស្រី ដរហ្សា ណាហ្សេមី សាល់មែន (Mrs.Dorsa Nazami-Salman) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ជំនួបនេះមានគោលបំណងសំខាន់ក្នុងការចែករំលែកព័ត៌មានស្តីពីបច្ចុប្បន្នភាព និងលទ្ធផលនៃការប៉ាន់ប្រមាណស្ថានភាពរស់នៅរបស់ជនភៀសសឹក ដែលកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្ន។...
ប្រជាពលរដ្ឋមានសុទិដ្ឋិនិយមខ្ពស់លើគោលជំហរមុខមាំរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាត Online Scams ខណៈថ្មីៗកម្ពុជាបានបន្តបណ្តេញជនបរទេសពាក់ព័ន្ធ ជាង២ពាន់៦រយនាក់ ចេញពីប្រទេស។ ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាននឹងកំពុងបង្កើនល្បឿនកាន់តែខ្លាំងក្លា ក្នុងការបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់បង្កប់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចម្រុះជាតិសាសន៍ជាច្រើននាក់ និងបានអនុវត្តទោសទណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។ ពិសេសក៏បានកសាងនីតិវិធី ក្នុងការចាប់បញ្ជូន ខ្លួនជនបរទេសរ៉ាប់ពាន់នាក់ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ពលរដ្ឋ ថ្លែងអំណរគុណសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលនេះជាផ្នែក...
ប៉ៃលិន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីលើកសម្រស់ខេត្តប៉ៃលិន កំពុងត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្កានុពល ដែលជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍ប្រជាជន និងលើកកម្ពស់មុខមាត់ជាតិ។ ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សោភ័ណភាព នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ព្រំដែន គឺជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន ជាពិសេសគឺការបង្កលក្ខណៈងាយស្រួល ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។...
ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ។ សេចក្តីព្រាងច្បាប់...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូកិច្ចប្រជុំពិភាក្សាគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ ស្តីពីច្បាប់កាតព្វកិច្ចយោធានៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចកក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យ សិក្សា និងបានប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សូមជម្រាបថា កាលពីថ្ងៃទី២៣...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រី-វិស័យលើកទី៦ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែឧសភា នេះ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេស ឆ្នាំ២០២៧-២០២៨ ដែលតាមរយៈសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទីផ្សារទាក់ទាញទេសចរ ការកំណត់គោលដៅទីផ្សារ ខណៈវិបត្តិជម្លោះ សង្គ្រាម តម្លៃប្រេងពិភពលោក បង្កការប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍។ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា សិក្ខាសាលា ស្តីពី ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទីផ្សារក្រៅប្រទេសឆ្នាំ២០២៧...