រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌ ក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប...
នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Yassine Lakhnech សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples នៃប្រទេសបារាំង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលកន្លងមកសាកលវិទ្យាល័យ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យបណ្តារៀងចក្រ សហគ្រាសនានាបន្តយុទ្ធនាការកាត់បន្ថយ កំណត់ទីតាំង និងញែកសំរាមសំណល់រឹង-ប្លាស្ទិក នៅតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ ឆ្ពោះទៅរកកម្ពុជាស្អាត និងមានចីរភាព។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យផលិតកម្មនិងកាអនុវត្តបទដ្ឋានបរិស្ថាន នៅរោងចក្រផលិតកាបូប D’Luxe International នៅភូមិ/សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត...
កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅទីផ្សារសហភាពអឺរ៉ុប ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជិត ១.២០០ លានដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគាំទ្រដោយការនាំចេញសម្លៀកបំពាក់, ស្បែកជើង, កង់, សំបកកង់រថយន្ត, អង្ករ, ស្វាយចន្ទី, ម្រេច និងផលិតផលផ្សេងៗជាច្រើនទៀត។ ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦ រវាងកម្ពុជា-អឺរ៉ុប មាន ទំហំទឹកប្រាក់សរុបជាង ១.៣០០...
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបាកនៃឥទ្ធិពលសាយភាយ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការកើនថ្លៃថាមពល។ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ត្រូវបានដាក់ចេញ ដោយផ្តល់នូវទស្សនវិស័យ និងការតម្រង់ទិសការគ្រប់គ្រង់ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ព្រមទាំងសម្រួច ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល បន្ទាប់ពីរយៈពេល២ឆ្នាំចុងក្រោយកម្ពុជាទទួលរងផលប៉ះពាល់ចំនួន៣រួមមាន៖ ការអនុវត្តគោល នយោបាយពន្ធគយបដិការសហរដ្ឋអាមេរិក, ជម្លោះព្រំដែនកម្ពុជា-ថៃ និងសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលបណ្តាលឱ្យមានវិបត្តិថាមពល, ទាំងអស់នៅបានបង្កើតនូវភាពមិនប្រាកដប្រជា...
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ គឺជាការបោះបង់ចោល កិច្ចព្រមព្រៀងគ្នាទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាងពីរទសវត្សរ៍មកនេះ។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ស្តីពីគោលជំហររបស់កម្ពុជាក្នុងករណីភាគីថៃសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ ឯកឧត្តម គង់ ភោគ បានថ្លែងថា កម្ពុជាមានការសោកស្ដាយដែលភាគីថៃ កំពុងពិចារណាដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក រាជធានីភ្នំពេញ ខណៈក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧត្តមនាវីឯកបានបន្តណែនាំដល់នាវិកទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិ។ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានក្រើនរំលឹកថា ក្នុងស្ថានភាពបែបណាក៏ដោយនាយនាវី នាយនាវីរង...
ប៉ៃលិន៖ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបានបន្តឱ្យសមត្ថកិច្ចចម្រុះ ដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន, អាវុធជាតិផ្ទុះនិងទប់ស្កាត់លើជន បរទេសខុសច្បាប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្រ្តខេត្តលួច ប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសការលួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam) ដើម្បីការពារសន្តិសុខសណ្តាប់ ធ្នាប់ជូន ប្រជាពលរដ្ឋនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំងនេះ រហូតអស់ពី ប្រទេសកម្ពុជា។ ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន ការប្រើប្រាស់អាវុធខុស ច្បាប់ការជួញដូរមនុស្ស...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា សេរីភាពសារព័ត៌មានមិនមែនត្រឹមតែ ជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែជាចលករយុទ្ធសាស្ត្រក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ដែលត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។ ការលើកឡើងបែបនេះ របស់សម្តេចវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ សម្តេចវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា...
ក្នុងរយៈពេល១០ថ្ងៃពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរកម្ពុជាបាន ចាប់ខ្លួនជនបរទេសជាងពីរពាន់ប្រាំមួយរយនាក់ទៀត ដោយជាប់ពាក់ព័ន្ធនឹងល្បែង Online Scams ហើយក្រោយពីចាប់បាននោះ ក៏បានបណ្តេញពួកគេចេញពីប្រទេសកម្ពុជាតាមច្រកដាច់ដោយឡែកពីគ្នាផងដែរ។ យោងតាមឆាណែលតេលេក្រាមរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានចេញកាលពីថ្ងៃទី ២ ខែឧសភាម្សិលមិញនេះ បានឲ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានបន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន២,៦៧១នាក់ ដោយក្នុងនោះស្រីចំនួន៥៨៥នាក់ មកពី២៩សញ្ជាតិ ដោយក្នុងនោះរួមមានជនជាតិ អាមេរិក ចិន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន...