រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា ក្នុងស្ថានភាពមិនទាន់មានភាពប្រាកដប្រជានេះ រាជរដ្ឋាភិបាលបានកំពុងតាមដាន និងការពិនិត្យលទ្ធភាពលើការអនុវត្តពន្ធ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម គាំទ្រដល់សកម្មភាពភាពនៃវិស័យចម្បងៗក្នុងស្រុក ក្នុងគោលដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខាកាមពលទាហានថ្មីវគ្គ៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះថា នៅក្នុងបរិការណ៍មិនទាន់មានភាពប្រាកដប្រជា, កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានគ្រោងប្រមាណ ៥% នៅដើមឆ្នំា...
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សផ្នែកគណនេយ្យ គឺជាធនធានដ៏មានសារៈសំខាន់ គាំទ្រកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា លើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណនេយ្យ និង ហិរញ្ញវត្ថុ និងសញ្ញាបត្រជំនាញគណនេយ្យអន្តរជាតិ ACCA ថា កម្ពុជាបាននិងកំពុងជំរុញជំនាញអភិវឌ្ឍន៍ជំនាញ វិជ្ជាជីវៈមានចំនួន កើនឡើង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Park Joo Bong ប្រធានក្រុមហ៊ុន DAEJOO KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទីក្រុង អ៊ីនឆន់ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម វិមានសាមគ្គីភាព៕
កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយគណៈប្រតិភូនាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកជំទាវ Lisa Wright នាយកប្រតិបត្តិប្តូរវេន (Alternate Executive Director), ប្រធាននាយកដ្ឋានតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia) ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។ ជំនួបដ៏មានសារៈសំខាន់នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរួមឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវការងាររបស់ក្រសួងសុខាភិបាល ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ធនាគារ ADB។...
ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»។ ផែនការយុទ្ធសាស្ត្រនេះ មានគោលដៅសំខាន់បង្កើនចំនួនមន្ត្រីជាស្ត្រីឱ្យកាន់តែច្រើន ពិសេសក្នុងតួនាទីជាអ្នកសម្រេចចិត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារយេនឌ័រ ព្រមទាំងក្រុមការងារ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំរៀបចំសិក្ខាសាលានេះឡើង និងបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការបញ្ជ្រាបយេនឌ័រនាពេលកន្លងមក។ តាមរយៈរបាយការណ៍...
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បញ្ជាក់នៅយប់ថ្ងៃទី២៥ ខែឧសភានេះថា ការលើកលែងទោសចំពោះលោក កឹម សុខា គឺជារឿងដែលយើងសាទរ និងបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលលោកជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក គឹម សុខា។ ឯកឧត្តម ធីរិទ្ធ បញ្ជាក់ថា សម្ដេចតេជោ លោកទទួលបាននូវព្រះរាជសិទ្ធិពីព្រះមហាក្សត្រ ក្នុងឋានៈលោកជាប្រមុខរដ្ឋស្ដីទី ចុះហត្ថលេខាលើកលែងទោសលើព្រះរាជក្រឹត្យលើកលែងទោសលោក កឹម...
នៅរសៀលថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់តំណាងដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខកម្មការិនី រងរបួសធ្ងន់ចំនួន៩នាក់ទៀត ចំណោមអ្នករងរបួសទាំងអស់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅរាជធានីភ្នំពេញ ក្នុងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន១នាក់ មន្ទីរពេទ្យជាតិតេជោសន្តិភាព ចំនួន២នាក់ និងមន្ទីរពេទ្យកាល់ម៉ែតចំនួន៦នាក់។ ក្នុងឱកាសសំណេះសំណាលនាពេលនោះ លោកជំទាវ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ ព្រះរាជក្រឹត្យលើកលែងទោសចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ គួរបញ្ជាក់ថា ក្រោយពីបានធ្វើសវនាការពិភាក្សាដេញដោលចំនួន ៦៦លើក...
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុន រស្មី ព្រះរាជអាជ្ញា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវ និងតាមដានសកម្មភាពសង្ស័យពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញនៅតាមរោងចក្រ សហគ្រាស សិប្បកម្ម សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងផ្សេងៗទៀតនៅទូទាំងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន...
ក្រសួងសង្គមកិច្ច បច្ចុប្បន្នជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមនានា ដែលបាននឹងកំពុងរួមចំណែកសំខាន់ ក្នុងការគាំទ្រដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ ពិសេសគ្រួសារដែលមានជីវភាពខ្វះខាត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្នុងឱកាសរៀបចំទិវាអន្តរជាតិស្ដីពីគ្រួសារ។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងកសាងប្រព័ន្ធគាំពារសង្គមមានលក្ខណៈ ប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី...