ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់មួយក្នុងការចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ព្រោះប្រព័ន្ធផ្សព្វផ្សាយបានបញ្ជ្រាប់ការយល់ដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់កុំឱ្យក្លាយជាជនរងគ្រោះ។នេះបើតាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ។នៅក្នុងសិក្ខាសាលា ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា តួនាទីអ្នកសារព័ត៌មានទាំងវិទ្យុ ទូរទស្សន៍ និងអនឡាញ...
នៅក្នុងឱកាសអញ្ជើញសម្ភោធបើកពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយ របស់ខេត្តតាកែវ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលបានរៀបចំធ្វើឡើងនៅបរិវេណសួនច្បារមាត់បឹងតាកែវ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រ និងទិញទំនិញដែលផលិតក្នុងស្រុក ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ផលិតផលរបស់ខ្មែរ។ ឯកឧត្តមលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយមានប្រសាសន៍ថា ផលិតផលខ្មែរបច្ចុប្បន្ននេះមានទាំងបរិមាណ គុណភាព និងអនាម័យល្អ មិនចាញ់បរទេសនោះទេ ពោលអាចប្រកួតប្រជែងលើទីផ្សារបាន ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរគួរតែគិតពិចារណាងាកមកទិញទំនិញផលិតផលដែលជាស្នាដៃខ្មែរដែលដាក់លក់លើទីផ្សារឬដាក់លក់នៅលើកម្មវិធីអ្វីមួយ ព្រោះការទិញផលិតផលក្នុងស្រុកយើង...
ភ្នំពេញ៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅព្រឹកថ្ងទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅគេហដ្ឋានរបស់លោកកឹម សុខា ស្ថិតនៅក្នុងខណ្ឌទួលគោក អំពីការអនុវត្តព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៦។ លោកសេង ហៀង បានអាន និងពន្យល់អំពីព្រះរាជ្យក្រឹត្យលើកលែងទោសជូនដល់លោក កឹម សុខា បានស្តាប់ពីខ្លឹមសារដូចតទៅ មាត្រា១៖ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទ...
ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការលើកលែងទោសឱ្យលោក កឹម សុខា ថា ជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ខែឧសាភា ឆ្នាំស២០២៦នេះថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយផ្សះផ្សារ បង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះ ក្រុមអ្នកវិនិយោគិនមកពីក្រុងអ៊ីនឆន់ សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់ និងបង្ហាញការចាប់អារម្មណ៍លើការវិនិយោគលើវិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ សម្ដចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo...
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់សិក្ខាកាមពលទាហានថ្មីវគ្គទី៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកឱ្យខិតខំប្រឹងប្រែងត្រងត្រាប់ និងហ្វឹកហាត់បង្កើនចំណេះដឹង ឲ្យក្លាយទៅជាកងទ័ពមានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពប្រកបដោយ គុណភាព ដើម្បីក្លាយជាទ័ពគំរូប្រកបដោយយុទ្ធសាស្រ្ត។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខាកាមពលទាហានថ្មីវគ្គ៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញស្ថាប័នស៊ីវិល និងកងកំលាំង, ក្រោមការស្វែងយល់ប្រកបដោយគតិបណ្ឌិត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជួបជាមួយ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦០នាក់ ស្រី០៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។...
ក្រសួងមហាផ្ទៃបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «វិធានការអនុវត្តលើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា» ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារកំណែទម្រង់ធនធានមនុស្សឱ្យកាន់តែល្អប្រសើរឡើង មានស្មារតីទទួលខុសត្រូវយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ការផ្គត់ផ្គង់ជីវភាពជូនមន្ត្រីនគរបាលជាតិ ឱ្យបានទាន់ពេលវេលា។ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «វិធានការអនុវត្តលើការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលជាតិកម្ពុជា» នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារកំណែទម្រង់ធនធានមនុស្សឱ្យកាន់តែល្អប្រសើរឡើង...
លោកស្រី Stefanie Lang នាយិកាប្រតិបត្តិ និងជាប្រធានប្រតិភូ មូលនិធិកេរតំណែលតំបន់ទេសភាព (Legacy Landscapes Fund – LLF) បានវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការធានាការពារព្រៃឈើប្រកបដោយនិរន្តរភាព។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលលោកស្រី និងប្រតិភូរួមជាមួយអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI Cambodia) បានទទួលការអនុញ្ញាតិជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត...