កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានព្រមានសារជាថ្មីទៀតដល់មន្ត្រី ឬសមត្ថកិច្ចណាក៏ដោយដែលនៅពីក្រោយបទល្មើស ធ្វើជាខ្នងបង្អែកបង្កលក្ខណៈអោយជនល្មើសទាំងនោះ ប្រព្រឹត្តបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នឹងត្រូវចាត់វិធានការច្បាប់ភ្លាមដោយមិនលើកលែងឡើយ ប្រសិនបើឯកឧត្តមដឹងច្បាស់ ។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងកិច្ចជួបប្រជុំ និងផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួនដល់កម្លាំងកងទ័ព ដែលចុះបង្ក្រាបបទល្មើសនេសាទ តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជារៀងរាល់ថ្ងៃនៅក្នុងខេត្តកំពង់ឆ្នាំង ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ ចាប់ពីថ្ងៃនេះទៅ ប្រសិនបើឯកឧត្តម ទទួលបានព័ត៌មានច្បាស់លាស់ទាក់ទងនឹងមន្ត្រី ឬសមត្ថកិច្ចណា...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ថ្លែងថា រដ្ឋសភា កម្ពុជាទាំងមូលមានការគាំទ្រខ្ពស់រាល់ច្បាប់ទាំងឡាយដែលលេីកកម្ពស់ដល់សុខុមាលភាពប្រជាជន។ ការថ្លែងរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្ដីពី បម្រែបម្រួលប្រជាសាស្រ្ដ និងជំងឺមិនឆ្លង គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាសកម្មនិងយុវជន នៅវិមានរដ្ឋសភា ដែលមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល, នាយកប្រតិបត្តិ នៃ វេទិកា សមាជិកសភាអាស៊ី ស្តីពីប្រជាជន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នៅវិមានរដ្ឋសភា។ ក្រោមជំនួយគាំទ្រពីវិទ្យាស្ថានសភាអាស៊ី (PCAsia) និងវេទិកាសមាជិកសភាដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយមានការចូលរួមពីសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វេទិកា...
ឈានមកដល់ថ្ងៃច័ន្ទ ៣កើត ខែ ចេត្រ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល ៤ ថ្ងៃហើយនៃការចូលមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ក្នុងនាមជាពុទ្ធសាសនិក ដែលតែងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន...
ភ្នំពេញ៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់ បន្តជួយទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ដោយសារបច្ចេកវិទ្យាកាន់តែទំនើប បញ្ហានេះកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ ហើយព័ត៌មានក្លែងក្លាយមួយចំនួន មានចរិកបង្កភាពវឹកវរ និងអស្ថិរភាពក្នុងសង្គមផងដែរ ។ ក្នុងពិធីបិទសន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្រសួងព័ត៌មានបង្កើត និងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ” ដែលយុទ្ធនាការនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង...
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ-ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យា «ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» ជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ គឺសហគមន៍ប្រាសាទសំបូររុងរឿង សហគមន៍សាលាវិស័យ និងសហគមន៍ទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុន Santana...
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះពិនិត្យត្រៀមស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ គួរបញ្ជាក់ផងដែរថា យោងតាមស្មារតីព្រមព្រៀងរួមរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១...
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនសមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនបរទេស០៥នាក់ ដកហូតថ្នាំញៀនជាង១០០គីឡូក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលពីលោក...
ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា របស់សហភាពមីយ៉ាន់ម៉ា បានរិះគន់របបសឹកកាលពីថ្ងៃអាទិត្យ (៣០ មីនា) សម្រាប់ការធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់នានា ខណៈពេលដែលប្រទេសនេះស្ថិតក្នុងវិបត្តិគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សជាង ១.៧០០នាក់ និងរាប់ពាន់នាក់របួស។ ក្រុមឧទ្ទាមការ៉ែន KNU ដែលជាកងទ័ពជនជាតិភាគតិចចំណាស់ជាងគេបំផុតមួយរបស់មីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបបសឹក “បន្តធ្វើការវាយប្រហារតាមអាកាសសំដៅលើតំបន់ជនស៊ីវិល ទោះបីជាប្រជាជនកំពុងរងគ្រោះយ៉ាងខ្លាំងពីការរញ្ជួយដីក៏ដោយ”។ ក្រុមនេះបាននិយាយថា នៅក្រោមកាលៈទេសៈធម្មតា យោធានឹងផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ប៉ុន្តែផ្ទុយទៅវិញ របបនេះបែរជាផ្តោតលើ “ការដាក់ពង្រាយកងកម្លាំងដើម្បីវាយប្រហារប្រជាជនរបស់ខ្លួន”។ អ្នកនាំពាក្យរបបសឹក មិនបានឆ្លើយតបនឹងសំណើអត្ថាធិប្បាយលើការរិះគន់នេះទេ។ ភ្លាមៗបន្ទាប់ពីរញ្ជួយដីដ៏កាចសាហាវកាលពីថ្ងៃសុក្រសប្ដាហ៍មុន...
រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងសម្របសម្រួលការងារជាមួយគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើការរួមគ្នាជួយសង្គ្រោះជីវិតក្នុងអំឡុងពេលនៃការសង្គ្រោះរយៈពេល ៧២ ម៉ោងស្របពេលមន្ត្រីម្នាក់កាលពីថ្ងៃអាទិត្យបានហៅថាជា “ស្ថានភាពវឹកវរខ្លាំង” បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ ការងារជួយសង្គ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅម៉ោងប្រហែល ១២ និង ៥០នាទី ថ្ងៃត្រង់ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បច្ចុប្បន្នកំពុងប្រឈមការលំបាកយ៉ាងខ្លាំង នេះបើយោងតាមលោក Min Min Thein អគ្គនាយកនៃនាយកដ្ឋានស្តារនីតិសម្បទា ក្រោមក្រសួងសុខុមាលភាពសង្គម សង្គ្រោះ និងតាំងទីលំនៅថ្មី។ រដ្ឋាភិបាលនិយាយថា អ្នកស្លាប់បានឡើងដល់ជាង១.៧០០នាក់ របួសមានជាង៣.៤០០នាក់ និងជាង៣០០នាក់បាត់ខ្លួន...