កសិករ លើកឡើងថា ការដាំបន្លែលើទឹក ឬ Hydroponics ជួយសន្សំសំចៃទឹក បន្លែមានសុវត្ថិភាពខ្ពស់ ចំពោះសុខភាព និងងាយស្រួលថែទាំ ខណៈបច្ចុប្បន្ននេះ ទីផ្សារដំណាំបន្លែលើទឹក មានការគាំទ្រច្រើនពីពលរដ្ឋ។ ចំណែកមន្រ្ដីជំនាញ ថា ពលរដ្ឋអាចទាក់ទងទៅកាន់មន្ទីរដើម្បីសិក្សាពីបច្ចេកទេស។ លោក នៃ ច័ន្ទត្រា ម្ចាស់កសិដ្ឋាន C-TRA Green House ដាំដំណាំលើទឹក ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ នៅក្នុងឆ្នាំ២០២៦នេះ គឺបានផ្តល់ផលប្រយោជន៍ច្រើន ផ្នែកខាងសេដ្ឋកិច្ច នៅថ្នាក់ជាតិ និងនៅថ្នាក់មូលដ្ឋាន ក្នុងនោះតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដែលរួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះស្នាក់ ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត និងអ្នកប្រកបររបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា គឺសុទ្ធតែទទួលបានភ្ញៀវទេសចរចូលទទួលសេវាពេញៗ។ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងប្រាប់BTV នៅថ្ងៃទី២៣...
ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃកង្វល់អំពីបរិស្ថាននិងសំរាម ការកែច្នៃសំបកកង់ឡានចាស់ៗគឺបានក្លាយជាវិធីសាស្រ្តដ៏ច្នៃប្រឌិតមួយ ដើម្បីបំប្លែងសំរាមឱ្យក្លាយជារបស់ប្រើប្រាស់ឡើងវិញ ដូចជា តុ កៅអី ផើងផ្កា ទោង និងធុងសំរាម ជាដើម។ ការអនុវត្តនេះមិនត្រឹមតែជួយកាត់បន្ថយបរិមាណសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់សហគមន៍ ផងដែរ។ លោក ឡាយ គឹមសុង ម្ចាស់សិប្បកម្មកែច្នែសំបកកង់ឡាន បានប្រាប់ BTV ថា ការកែច្នៃសំបកកង់ឡានចាស់ៗកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង នៅក្នុងសង្គមសព្វថ្ងៃ ព្រោះ ជាធម្មតា សំបកកង់ដែលមិនអាចប្រើប្រាស់បានទៀត តែងតែត្រូវបានបោះចោល...
ភ្នំពេញ៖មកដល់ពេលនេះ តំណាងអយ្យការមិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធពីរនាក់ទៀត ពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online និងសម្អាតប្រាក់ នៅឡើយទេ។ នេះបើតាម អ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការបានបញ្ជាក់ថា៖ «តំណាងអយ្យការមិនទាន់បញ្ជប់ការស៊េីបអង្កេត និងស្តាប់ចម្លេីយនៅឡេីយទេ»។...
ភ្នំពេញ៖ ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឃួន ផុនរតនៈ បានស្នើប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសរបស់កូរ៉េ ជួយបន្តការការពារ និងលើកកម្ពស់សិទ្ធិពលករខ្មែរ កំពុងបម្រើការងារនៅកូរ៉េខាងត្បូង ។ ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Woo Young ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស នៅតំបន់ផ្យង់ថេគ ខេត្ត Gyeonggi-do សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះប្រធានមជ្ឈមណ្ឌល ដែលតែងតែជួយយកចិត្តទុកដាក់...
ប៉ៃលិន៖ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសនានាឱ្យអស់ពីប្រទេសកម្ពុជា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្ត ឱ្យបន្តបេសកកម្មចុះអនុវត្តវិធានការត្រួតពិនិត្យតាមដងផ្លូវជាតិសំខាន់ៗ ជាពិសេស ផ្លូវជាតិ លេខ៥៧ និង លេខ៥៩ ដើម្បីគ្រប់គ្រងទប់ស្កាត់ជនបរទេសខុសច្បាប់ចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) ។ លោកជំទាវ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា...
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) ធានាដល់ បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសមស្រប ប្រកបដោយប្រសិទ្ធភាព គាំទ្រដល់កំណើន ប្រកបដោយចីរភាព។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្ន ភាពយុទ្ធសាស្ត្រជាតិ ស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) សម្រាប់រយៈពេល ២០២៦-២០៣០ និងពិគ្រោះយោបល់ នៅថ្ងៃទី២៣ ខែ មេសា...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ»។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចាកចេញពីកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏មានសារៈសំខាន់នៅកម្ពុជារយៈពេលពីរថ្ងៃ គឺបានចូលរួមកិច្ចប្រជុំ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រួមជាមួយនឹងជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជា...
មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ពីខែឧសភា រហូតដល់តុលា នឹងសហការគ្នាចាប់ផ្តើមរៀបចំការបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនចាប់ពី២០ទៅ៣០ភាគរយ ទៅលើកញ្ចប់ទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន រីស៊ត ជាដើម ដើម្បីទាក់ទាញទេសចរក្នុងស្រុកដើរកម្សាន្តនៅក្នុងរដូវកាលទេសចរណ៍បៃតង។ ការីទេសចរណ៍នៅរាជធានីរាជធានីភ្នំពេញ លោក ម៉េត សុជាតិ បានប្រាប់BTV នៅថ្ងៃទី២៣ ខែមេសានេះថា ជាទូទៅ នៅក្នុងរដូវទេសចរណ៍បៃតងឈានចូលមកដល់ម្តងៗ គ្រប់ការីទេសចរណ៍នានា តែងតែរៀបចំកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេស ហើយសម្រាប់គោលដៅទេសចរណ៍ទៅក្រុងកោះរ៉ុងវិញ គឺភ្ញៀវទេសចរទាំងអស់គ្នា អាចសាកសួរព័ត៌មាននានា នៅមជ្ឈមណ្ឌលផ្តល់សេវាទេសចរណ៍...