ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ ដើម្បីជួយសម្រាលការលំបាកដល់ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៨៨នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ឱ្យបំពេញការងារប្រកបដោយគណនេយ្យភាព (accountability) និងតម្លាភាព (transparency) និងត្រូវស្វែងយល់ពីបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ...
វិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងដើមឆ្នាំ២០២៥ នេះ កំពុងមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងដំណើរការផលិតកម្ម និងបាន កំពុងគំាទ្រដល់កំណើនទីផ្សារនាំចេញ ការបង្កើតការងារ និងកំណើនក្នុងសេដ្ឋកិច្ចជាតិ នេះបានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃ ឧស្សាហកម្មក្នុងស្រុក។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង សម្ភាសន៍ ស្តីពីកិច្ចដំណើរនៅក្នុងវិស័យឧស្សាហកម្ម និងការចុះបញ្ជីរបស់បណ្តាក្រុមហ៊ុនផ្សេងៗ និងវឌ្ឍនភាពនៃការនាំចេញ នេះថា ជុំវិញនិងវិស័យឧស្សាហកម្មបច្ចុប្បន្នមានការរីកចម្រើនគួរកត់សម្គាល់ នៅក្នុងដំណើរការខ្សែច្រវាក់ផលិតកម្ម...
ភ្នំពេញ ÷ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស.២០២៥ ចូលមកដល់។ ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ...
ព្រះខ័នរាជស្វាយរៀង នឹងបន្ដបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្របពេលក្រុមការងារពាក់ព័ន្ធ បាននឹងកំពុងរៀបចំច្រកទ្វារចូលទស្សនា និងសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជនចូលរួមទស្សនាការប្រកួតដ៏ធំនេះ។ យោងតាមការជូនដំណឹងរបស់ក្លិបកំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ក្លិបបានបង្ហាញអំពីបច្ចុប្បន្នភាពនៃច្រកឆែកសំបុត្រ និងស្កេនសំបុត្រចំនួន ២៤ក្រុក ព្រមទាំងបើកច្រកទ្វារចូលវិមាននៃពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ២៣ ពិសេសគឺមិនត្រូវឲ្យមានការប្ដូរសំបុត្រទៀតឡើយ ដោយអ្នកទិញសំបុត្រ...
កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃការអនុវត្តគំនិតផ្ដួចផ្តើមកាតាលីករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅ ក្នុង «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ក្នុងបរិការណ៍សកលដែល មានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចចេញជាបន្តបន្ទាប់...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី បានចំនួន ១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារ អាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគក៏បានកើនឡើងប្រមាណ ៣០៥ លានដុល្លារអាម៉េរិក បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន អំពីការចុះបញ្ជីវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានចំនួន ១៧២ គម្រោង...
គិតចាប់ពីថ្ងៃនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងបង្កើនការចុះត្រួតពិនិត្យទំនិញតាមបណ្តាទីផ្សារ និងណែនាំពលរដ្ឋឲ្យជួយផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង ករណីឃើញថា មានផលិតផលដែលបង្កផលប៉ះពាល់សុខភាព។ លោក ហេង មាលី ប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ ក្នុងឱកាសចុះត្រួតពិនិត្យមុខទំនិញគ្រឿងសមុទ្រ និងយកសំណាកគំរូ ដើម្បីយកធ្វើតេស្តបឋមនៅលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ស្ថិតនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៥នេះ...
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មការនិងក្រុមការងារពិសេស រួមទាំងរដ្ឋបាលខេត្តភាគឦសានត្រូវធ្វើការរួមគ្នាជួយដល់អ្នកអ្នវិនិយោគ ជាពិសេសវិនិយោគិនក្នុងស្រុកឱ្យទៅវិនិយោគនៅទីនោះ។ ក្នុងឱកាសនោះសម្ដេចធិបតីបានណែនាំឱ្យក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដល់កម្មវិធីពិសេសនេះ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យនៅខេត្តជាប់ព្រំដែន ដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ និងការដាក់ចេញនូវយន្តការសម្របសម្រួល...
កំពង់ឆ្នាំង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទា ហាន...