កីឡាករថន តារាពេជ្រ ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ខេត្តស្វាយរៀងក្នុងសប្តាហ៍ទី១ ហើយជួយឱ្យម្ចាស់ជើងឯកស្នងការនគរបាលខេត្តស្វាយរៀងឈ្នះក្រុមបាល់ទាត់ក្របីព្រៃកោះក្បាន ១៨ទល់នឹង២ ពូល (ក) ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនោះតារាពេជ្រ ទាត់បញ្ចូលទីតែម្នាក់ឯង១៥គ្រាប់ ចំណែកបីគ្រាប់ទៀតធ្វើបានសម្រេចដោយកីឡាករ យិន ម៉ានុន ទ្រឿង ឆានឆាត និងកីឡាករភោគ សីហា។ ក្នុងពូលជាមួយគ្នានេះដែរក្រុមកាំភ្លើងធំឈ្នះភូមិហ៊ីង ១៤ទល់នឹង០ ក្នុងនោះកីឡាករ សុខ គារ៉ា រកបាន៧គ្រាប់តែឯង។ ការប្រកួតក្នុងពូល...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តធ្វើការអំពាវនាវដល់អាជ្ញាធរមីន និងភាគីពាក់ព័ន្ធទាំងអស់គប្បីរួមគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងត្រូវកំណត់នូវទីតាំងដែលប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដទៃទៀតឲ្យបានជាក់លាក់បំផុត។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ឆ្នាំ ២០២៥នេះ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមគោលដៅប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១«ដើម្បីកំណើនការងារ សមធម៌...
ក្រុមព្រះខ័នរាជស្វាយរៀង បានបង្កើនគម្លាតពិន្ទុកាន់តែច្រើនពីគូប្រជែង ពិសេសភ្នំពេញក្រោន រហូតដល់ ៤ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវបឹងកេត ១-០ នៅចុងម៉ោង គ្រាដែលក្រុមសិង្ហក្រហម បានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងប្រកួតដំបូង សម្រាប់វគ្គ Top-6 នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។ សម្រាប់ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើយ តាមរយៈគ្រាប់បាល់ស៊ុតពីចម្ងាយដ៏ល្អពីខ្សែប្រយុទ្ធ Cristian Dos Santos...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនសកម្មភាពលំហែបៃតងឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ គីឡូម៉ែត្រ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត...
ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានការពារតំណែងជើងឯកបានជោគជ័យ នៃព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដោយជោគជ័យ ក្រោយយកឈ្នះក្រុមវិសាខា ដាច់ក្នុងលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២០, ២៥-២០ និង ២៥-១៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នេះគឺជាលទ្ធផលដ៏ភ្ញាក់ផ្អើល ក្នុងនាមក្រុមឡើងមកពីជុំទី២ ទាំងត្រដាបត្រដួសដូចគ្នា ដោយបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣...
ស្វាយរៀង ÷ តំណាងសកម្មជនផ្ដាច់ខ្លួននៅក្នុងគណបក្សប្រឆាំងក្នុងភូមិសាស្រ្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀងចំនួន៥២នាក់ ក្នុងពេលមកចូលរួមប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តមឌី វិទ្យាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៥ បានធ្វើការប្ដេជ្ញាចិត្តបន្តខិតខំប្រមូលផ្ដុំសមាជិក សមាជិកា និងសកម្មជននៃគណបក្សប្រឆាំងក្នុងក្រុង ដើម្បីមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទៅចូលរួមបោះឆ្នោត ផ្ដល់ឱកាសជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្តដឹកនាំ ប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៏ ខណៈដែលគណបក្សប្រឆាំងបានតែថា មិនដែលឃើញធ្វើអ្វីសម្រាប់ប្រទេសជាតិ។ ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះក្នុងនាមគណៈកម្មាធិការគណបក្សក្រុង និង...
ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី បានជំរុញទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយបន្ថែមទៅប្រជាដល់ពលរដ្ឋ ឲ្យយកចិត្តទុកដាក់កាន់ តែខ្ពស់ ពីបញ្ហាអគ្គិភ័យនៅរដូវប្រាំង ខណៈដែលបញ្ហានេះ បានកើតឡើងជាហូរហែរ បង្កនូវសោកនាដកម្ម និងគួរឲ្យសោកស្ដាយជាច្រើនករណី។ ក្នុងឱកាសអញ្ជើញប្រកាសមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកណ្ដឹង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តម ឈិត បូរ៉ាវុធ មានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ច សុខមាលភាព និងសុខសុវត្ថិភាពជាដើម...
ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។ ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ...
ឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថា ការងារគ្រប់គ្រង់ឱសថការីខេត្តកំពត-កែប សម្រេចបានលទ្ធផលល្អប្រសើរគួរឲ្យកត់សំគាល់។ ប៉ុន្តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកទឹកចិត្តដល់ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមយកចិត្តទុកដាក់ កែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ។ ថ្លែងក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថកាវី និងរបាយការណ៍សន្និបាត របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល...
នៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ និងឯកឧត្តម ខូយ រីដា សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ និងប្រកាសតែងតាំងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានក្រុមយុវជនស្រុក ។ ក្នុងឱកាសនោះឯកឧត្តម យឹមវិសិដ្ឋ និងឯកឧត្តម ខូយ...