ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្តីណែនាំ ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន គឺដើម្បីយកចិត្តទុកដាក់បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្សពាក់ព័ន្ធនឹងទម្លាប់ទួលទាន ចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ។ «ក្រសួងអប់រំ យុវជន...
រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។ កិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការចូលរួមជំនួសក្នុងកិច្ចប្រជុំ ដែលធ្វើឱ្យដំណើរការប្រជុំប្រព្រឹត្តទៅជាធម្មតា និងទទួលបាននូវអនុសាសន៍ល្អៗ សម្រាប់ជម្រាបជូនថ្នាក់ដឹកនាំ និងអនុវត្តបន្ត។ បន្ថែមក្នុងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី...
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។...
ភ្នំពេញ ៖ រាជធានីភ្នំពេញគឺជារាជធានី ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទីក្រុងដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត។ ក្រុងម៉ាណដាលូយ៉ុង ( Mandaluyong) នៃសាធារណរដ្ឋហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុងពិសេស គឺការរៀបចំសណ្ដាប់ធ្នាប់នៃការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។ នេះជាការលើកឡើងរបស់លោកជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស ( Carmelita ” Menchie ” Aguilar...
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាសហអធិបតីផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០២ បប ស្ដីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី៣ដើម ។ នគរបាលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក...
ស្វាយរៀង ៖ ផ្លូវក្រាលល្បាយក្រួសស ចំនួនពីរខ្សែទៀត ត្រូវបានស្ថាបនារួចរាល់ និងប្រកាសដាក់ឱ្យប្រជាពលរដ្ឋក្នុងស្រុករមាស ហៀក ខេត្តស្វាយរៀង ប្រើប្រាស់ ដែលផ្លូវថ្មីនេះ នឹងចូលរួមចំណែកសំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចតំបន់ជនបទ មួយនេះ ។ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យ និងប្រកាសដាក់អោយប្រើប្រាស់ផ្លូវក្រាលល្បាយក្រួសសចំនួន២ខ្សែ ប្រវែង១ម៉ឺន ២ពាន់ ៥០០ម៉ែត្រ ទទឹង ៥.៦ម៉ែត្រ ខ្សែទី១...
នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនៃការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យមានភាពប្រកួតប្រជែង ការជំរុញការធ្វើពាណិជ្ជកម្មដោយគ្មានក្រដាសស្នាម និងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច...
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារអូរឫស្សីដំណាក់ទី៣ បានជំរុញពន្លឿនការជួសជុលឲ្យបានលឿន។ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី ចុះត្រួតពិនិត្យវឌ្ឍនភាពនៃកែលម្អ អគារផ្សារអូរឫស្សី ដំណាក់កាលទី៣ ដើម្បីផ្ដល់ទីតាំងជូនអាជីវករ បានលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ...
កំពង់ស្ពឺ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៩ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាពរាល់សំណើរ សំនូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ការជម្រុញបែបនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺក្រោមវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ប្រធានគណបញ្ជាការឯកភាពនិងជាអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរគឺត្រូវតែចុះជាប់និងតាមដានរាល់សំណើរ...