នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហើយតាមរយៈការបើកសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រកាសប្រើប្រាស់ផងដែរ នូវសាលាឌីជីថលកម្ពុជា ដើម្បីជំរុញសិស្សចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ថ្លែងថា នៅក្នុងដំណើរការបើកសាលាឌីជីថលកម្ពុជា ដែលនឹងប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨ បណ្ណជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់ ឯកឧត្ដម ប៉េង...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP) ដើម្បីផ្តល់ការចែករំលែកទិន្នន័យ និងពិភាក្សាដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង នៃការអនុវត្តគោលនយោបាយជាតិនេះ នៅក្នុងរយៈពេល ១០ឆ្នាំ កន្លងមក។ លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ នាព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ មានគោលបំណងសំខាន់ដើម្បីវាយតម្លៃ និងចង់បង្កើតឲ្យមានអនុសាសន៍ជាក់ស្តែង...
រដ្ឋបាលខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងគម្រោងវិនិយោគ លើការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសប្តាហ៍កន្លងមកនេះ បាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយលោក ZHAN David អនុប្រធានក្រុមហ៊ុន និងជា នាយកប្រតិបត្តិ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។ តាមរយៈសារលិខិតអបអរសាទរ ខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទះ ដើម្បីសហគមន៍មានសុវត្ថិភាព» សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត...
កំពង់ឆ្នាំង៖ ឯកឧត្តម ឆាយ ឬទ្ធីសែន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានថ្លែងថា «ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ» ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពេលដែលឯកឧត្តម, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត , ឯកឧត្តមលោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមកញគីមានជ័យ, លោក លោកស្រីអាជ្ញាធរស្រុក, និងមន្ត្រីជំនាញ...
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ មន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះមឋម នៃកាកបាទក្រហមកម្ពុជា បានបន្តចុះបើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ដល់ និស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន៤០នាក់។ នេះជាសាកលវិទ្យាល័យទី២ហើយក្នុងចំណោមសាកលវិទ្យាល័យចំនួន២៥ក្នុងរាជធានីភ្នំពេញ ដែលក្រុមមន្រ្តីជំនាញវិជ្ជាសង្គ្រោះបឋម ចុះបង្រៀនដល់និស្សិត ដែលជាយុវជន កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់មានពីមានការស្នើរសុំ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសកម្មភាពបោសសម្អាតមីន ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព ការជំរុញ ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ តាមរយៈសារលិខិត ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព»។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងសកម្មភាពបោសម្អាតមីននៅក្រៅប្រទេសក៏ដូចជាបេសកកម្មរក្សាសន្ដិភាពពិភពលោក ក្នុងរយៈពេលជាង១៨ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជាចំនួន ៩ ៨២៤ នាក់ ក្នុងនោះ នារី ៨៥៧ នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុសន្តិភាពនេះហើយ ទាហានមួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែល បានជួយផ្តល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ តាមរយៈសារលិខិត ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៦...
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើកយុទ្ធនាការផ្សព្វផ្សាយចុះឈ្មោះតាមថ្នាលឌីជីថលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅបាត់ដំបង ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចប្រព័ន្ធ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) លើកឡើងក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាល ឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តបាត់ដំបង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា យុទ្ធនាការនេះមានគោលបំណង...