នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានរំលេចនូវសមិទ្ធផលសំខាន់ៗ តាមរយៈការតភ្ជាប់ទំនាក់ទំនងធុរកិច្ច ការបង្កើនទំហំពាណិជ្ជកម្ម និងការគាំទ្រដល់ក្រុមហ៊ុនឥណ្ឌូនេស៊ីដែលកំពុងប្រតិបត្តិការ ដែលមានបំណងពង្រីកអាជីវកម្មនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បាន អនុញ្ញាតទទួលជួបសម្តែងការគួរសម និងជម្រាបលា របស់ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព...
ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេល ៣ឆ្នាំហើយ នៃការចូលមរណភាពរបស់លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង។ ក្នុងមនោសញ្ចេតនាស្រឡាញ់ ដ៍ជ្រាលជ្រៅបំផុតចំពោះប្អូន ដែលធ្លាប់ មានអនុស្សាវរីយ៍ ជាមួយគ្នារាប់មិនអស់ក្នុងអតីតកាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ក្នុងបរិបទដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើគោលនយោបាយសេដ្ឋកិច្ចរបស់មហាអំណាចសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសក្នុងបាឋកថាដ៏មានសារៈសំខាន់ក្រោមប្រធានបទ “កិច្ចព្រមព្រៀងកម្ពុជា-សហរដ្ឋអាមេរិក ស្តីពីការកំណត់ពន្ធគយទៅវិញទៅមក” (The Cambodia-US Agreement on Reciprocal Tariffs)។ កម្មវិធីនេះរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមការសម្របសម្រួលពី ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា នៅក្នុងឆ្នាំ២០២៦ នេះ ទោះបីរាជរដ្ឋាភិបាលមិនដំឡើងប្រាក់បៀវត្ស ដល់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តែរាជរដ្ឋាភិបាលបានវិភាជថវិកាក្នុងក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈ លើកទឹកចិត្ដគាំទ្រសម្មតិកម្ម ក្នុងទំហំ ១៥ លានដុល្លារអាមេរិក ដើម្បីលើកទឹកចិត្តដល់ស្ថាប័ន បុគ្គល និងគម្រោងផ្សេងៗ និងការដំឡើងថវិកាផ្នែកគាំពារសង្គមជាដើម។ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋ កិច្ច...
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៧៥នាក់ (ស្រី៣៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams) ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដោយឡែក...
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧៧៤គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែក ខេត្តព្រះវិហារ។ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់-CMAC បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop)។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីប្រតិភូជំនាញសរុបចំនួន២៣រូប មកពីអង្គភាពជំនាញទាំង៣ប្រទេស គឺមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC)។...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញប្រកាស តវ៉ាយ៉ាងដាច់អហង្ការជាថ្មីទៅកាន់ ក្រសួងវប្បធម៌ថៃ ចំពោះសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់សារជាថ្មីឡើងវិញថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុង ដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមាន សុពលភាពស្របតាមច្បាប់អន្តរជាតិ។ ក្រសួងវប្បធម៌...