ភ្នំពេញ៖ ជនសង្សយ២នាក់ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាព បើកទ្វារបន្ទប់ដេក ផ្ទះពលរដ្ឋ ចូលគាស់ទូដែក លួចយកប្រាក់ ចំនួន៤៥,០០០ដុល្លា និងគ្រឿងអលង្ការមួយចំនួនសរុបតម្លៃ៨ម៉ឺនដុល្លារ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ...
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រឡងចម្រៀងក្នុងមហោស្រពសិល្បៈចម្រៀងសម័យឆ្នាំ២០២៥ «ទសវត្សរ៍ទី៦០» ប្រកួតវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង១៧:៣០នាទី ដើម្បីស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស។ លោក ស៊ុន មានជ័យ...
ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥នេះ ជាថ្ងៃនៃពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសព្រះពិធីបុណ្យចម្រើនព្រះជន្មនេះដែរ ប្រជានុរាស្ត្រខ្មែរ ក៏បានបង្ហាញ ទឹកចិត្ត គោរព ស្រឡាញ់ និងថ្វាយព្រះពរដល់ព្រះករុណាព្រះមហាក្សត្រផងដែរ។ ថ្ងៃនៃពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងជំរុញការធ្វើសមាហរណកម្មទិន្នន័យ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវាគាំទ្រសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមាន ប្រសិទ្ធិភាព។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សា...
កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ ដែលជាប្រទេសដៃគូ នៅក្នុងរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៥នេះ មានទំហំទឹកប្រាក់ ប្រមាណ ៩,១ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៤ ភាគរយ ធៀបនិងឆ្នាំ២០២៤ បានគាំទ្រដោយប្រភេទទំនិញសំខាន់ៗ ជាច្រើន។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ៤ ខែ...
នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។...
ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ BTV ថា ក្នុងអាណត្តិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកំពុងជំរុញលើកិច្ចការងារចំនួនពីរសំខាន់ គឺទី១ ការងារការទូតសភា និងទី២ ជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋានដោយផ្ទាល់។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ លោក សុក សាន់ និងលោកស្រី ហង់ ថេត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោក សាន់ សឿន ត្រូវជាកូន ដែលបានទទួលមរណភាពក្នុងអាយុ ៣៨ឆ្នាំ...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំដល់ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករឱ្យពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ដើម្បីបញ្ចៀសការនាំចូលទុរេនមានសារធាតុគីមីអាចបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ដើម្បីចូលរួមទប់ស្កាត់ ផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ណែនាំបណ្តោះអាសន្នដល់លោកលោកស្រី ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ៖ ១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៣៩០ នាក់, នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំរំលឹកដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកនៃវិស័យសុខាភិបាលអោយយកចិត្តទុកដាក់លើការងារសំខាន់ៗដូចជា ការគ្រប់គ្រងសេវារថយន្តគិលានសង្គ្រោះ និងផ្តល់សេវាដោយគណនេយ្យភាពនិងក្រមសីលធម៌វិជ្ជាជីវៈនៅតាមគ្រឹះស្ថានសាធារណៈនិងជាពិសេសឯកជន ដោយឯកឧត្តមសាស្រ្តាចារ្យបានលើកករណីជាឧទារណ៍ជាក់ស្តែងផ្សេងៗ...