នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពី បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម យ៉ម...
នារាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ឆ្លើយតប ៣ហេុតការណ៍ ចំពោះភាគីថៃ ដែលបានបំភ្លៃ លាបពណ៌ មកកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តម ហេង រតនា បានលើកឡើងថា បោកប្រោសរាស្ត្រខ្លួនឯង ឱ្យក្រែងចិត្តរាស្ត្រដទៃផង! ជាន់ផ្ទុះគ្រាប់មីន អាងបង្កសង្គ្រាមឈ្លានពាន...
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីបញ្ជក់ព័ត៍មាន ជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានបណ្តាញព័ត៌មានថៃ បានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លាប់ ក្នុងករណីទាហានថៃបានបើកការបាញ់ប្រហារលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នោះឡើយ ក្រៅពីជនរងគ្រោះ ៣នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា កម្លាំងប្រដាប់អាវុធថៃ...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ(Liechtenstein Development Service – LED) បានចុះអនុស្សរណៈ ស្តីពី ការអនុវត្តគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២” ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនាពេលនេះ...
នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននឹងធ្វើការបោះពុម្ពលើកទី១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជាថ្នាក់ដឹកនាំ និងលោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។ បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងចដោយល្អិតល្អន់ រួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់...
ភ្នំពេញ៖ គិតមកដល់ពេលនេះ ជាលើកទី៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តរៀបចំវេទិកាគយកម្ពុជា ដែលឆ្នាំនេះធ្វើឡើងក្នុងមូលបទ “រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល” មានគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃឌីជីថលូបនីយកម្មនីតិវិធីគយ និងការផ្តល់សេវាសាធារណៈ ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម អនុលោមភាព និងបរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាផ្ដល់ឱកាសជជែកពិភាក្សា និងផ្តល់មតិលើការអនុវត្តជាក់ស្តែង។ វេទិកានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់គណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា ចំនួន៣៨នាក់ មុននឹងទៅចូលរួមកម្មវិធីបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី (Singpore International Jamboree 2025) ។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការទៅចូលរួមកម្មវិធីបោះជំរំ កាយឫទ្ធិយុវជនជំទង់អន្តរជាតិ នៅសិង្ហបុរីនេះ...
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នឹងចាប់ផ្ដើមការដាំដុះម្ទេសនាពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលនេះជាជំហានដំបូងនៃផែនការចងក្រងសហគមន៍កសិកម្មទំនើបក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្រ្ត ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឯកឧត្តម ឈឿង គិរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពេលថ្មីៗកន្លងទៅនេះថា បន្ទាប់ពីចុះពិនិត្យទីតាំងភូមិសាស្រ្តដើម្បីសិក្សាផ្ទៃដីដាំដុះ និងប្រមូលចងក្រងសមាជិកសហគមន៍ ព្រមទាំងបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះរួចមក ពោលគឺនៅពាក់កណ្ដាលខែវិច្ឆិកានេះ...
ភ្នំពេញ៖ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះវិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ)។ យុទ្ធនាការជំរឿនមន្ត្រីសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ចាប់ផ្តើមនៅមូលដ្ឋានរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តតាមបណ្តាខេត្តនានាទូទាំងប្រទេស។ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌ៧មករា នៃរដ្ឋបាលរាជធានីភ្នំពេញ...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ Vattanac Legends Championship ដែលជាការប្រកួតកម្រិតអន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា ដោយមានកីឡាករអាជីពថ្មីៗលំដាប់ពិភពលោកចំនួន ៦០នាក់ មកពី ១៦ប្រទេស (អាហ្សង់ទីន,...