កំពង់ធំ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ កំពុងខិតខំអនុវត្តនូវយុទ្ធសាស្ត្រសំខាន់ៗ គឺការប្រែក្លាយផ្លូវនៅទីជបទពីប្រភេទផ្លូវដីល្បាយក្រួស ទៅជាផ្លូវកៅស៊ូ និងផ្លូវចាក់បេតុង ដែលកាន់តែធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល ហើយជួយលើកកម្ពស់ជីវភាពពលរដ្ឋបន្ថែមទៀត។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារលើកកម្រិតគុណភាពផ្លូវ១ខ្សែ ប្រវែងជាង៥ពាន់ម៉ែត្រ មានចំនួន ២កំណាត់ (ផ្លូវកៅស៊ូ...
ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិ ស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងនូវអនុសាសន៍ចំនួន៦ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ ក្នុងចំណោមអនុសាសន៍ទំាង៦នោះ អនុសាសន៍មួយសម្តេចបានស្នើឱ្យបន្តរៀបចំនិងអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីផ្តល់ភាពអង់អាចដល់«ស្រ្តីនិងក្មេងស្រី» តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ជំនាញបច្ចេកទេស ជំនាញទន់នានា និងភាពជាអ្នកដឹកនាំ រួមទាំង ការលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍...
នៅពហុកីឡដ្ឋានជាតិ មានប្រជាពលរដ្ឋ និងយុវជនជាច្រើន បាននឹងកំពុងបរិច្ចាគឈាមក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា ក្នុងនោះពលរដ្ឋ និងយុវជនសុទ្ធតែបង្ហាញការពេញចិត្តចំពោះសកម្មភាពមនុស្សធម៌មួយនេះ។ ពលរដ្ឋនិងយុវជន បានប្រាប់ថា ពួកគាត់ពេញចិត្តណាស់ ហើយពេញចិត្តដោយភាពសប្បាយរីករាយ ដោយសង្ឃឹមថា ឈាមមួយយកំប្លោកៗរបស់ពួកគាត់ នឹងជួយសង្រ្គោះជីវិតពលរដ្ឋដែលនឹងត្រូវការឈាមជាចាំបាច់ជាក់ជាពុំខាន។ ចំណែកលោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធិករកីឡាកម្ពុជា ឈាមឱសថ ដែលមានតម្រូវការខ្ពស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្សទូទៅដែលត្រូវការឈាមក្នុងមួយថ្ងៃៗ ពិសេស ដើម្បីត្រៀមបង្ការឈាមទុក ក្នុងកាលៈទេសៈណាមួយ ដែលមិនអាចនឹកស្មានដល់...
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រធានកិត្តិយស់ក្រុមបាល់ទាល់ពិធីករកីឡាកម្ពុជា បានអញ្ជើញ ចូលរួមបរិច្ចាគឈាម ដើម្បីផ្តល់ឈាមផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា ក្នុងគោលបំណងរួបរួម សាមគ្គីគ្នា ជាកម្លាំងតែមួយជាមួយប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាល។ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីតាំងបរិច្ចាគឈាមនៅពហុកីឡដ្ឋានជាតិ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សម្រាប់ក្រុមបាល់ទាល់ពិធីករកីឡា បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះ ជាលើកទី៣ហើយ ដោយលើកនេះជាលើកទី៣ ហើយដោយសារប្រទេសកម្ពុជា នៅតែមានតម្រូវការឈាមច្រើនក្នុងមួយថ្ងៃៗ ពិសេសដើម្បីត្រៀមបង្ការឈាមទុក ក្នុងកាលៈទេសៈណាមួយ ដែលមិនអាចនឹកស្មានដល់ ហើយដើម្បីត្រៀមឱ្យមានឈាមទុកនៅក្នុងស្តុកជាមុន។...
ព្រះវិហារ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាជិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងសំណេះសំណាលជាមួយនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, ឧត្តមសេនីយ៍ទោ...
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើឱ្យគណៈប្រតិភូ Baiyi Club សិក្សាស្វែងយល់ពីឱកាសវិនិយោគក្នុងការផលិតវត្ថុ ធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា នឹងនាំយកម៉ាកល្បីៗរបស់ចិន ក៏ដូចជាការជំរុញវិនិយោគិនចិន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Baiyi Club ដឹកនាំដោយលោក វ៉ាង យ៉ុង (Wang Yong) ប្រធានក្រុមហ៊ុន...
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួបសន្ទានាតាមទូរស័ព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ សម្ដេចធិបតីបានថ្លែងថា៖«នារសៀលនេះ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី»។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណ ឯកឧត្ដម Anwar ដែលបានបន្តដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា...
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីភាព ពិធីលាបបង្គោលព្រំដែនលេខ ១៧១ ទស្សនាការល្បាតរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) និងបន្តដំណើរចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនបឋមសិក្សា សាំង សុវណ្ណ ដែលផ្តួចផ្ដើមសាងសង់ឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ...
តាមរយៈ ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជា បានឱ្យដឹងថា អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ អូស្ត្រាលីបានគាំទ្រវិស័យកសិកម្មកម្ពុជា ចាប់ពីការសាងសង់ប្រព័ន្ធធារាសាស្រ្ត ការកែលម្អរគុណភាពពូជស្រូវ រហូតដល់ការផ្តោតលើបច្ចេកវិទ្យាកសិកម្ម ការកែច្នៃក្នុងស្រុក និងការបើកឱកាសនាំចេញសម្រាប់អាជីវកម្មកសិ-ចំណីអាហារ។ ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជាបញ្ជាក់ថា៖«យើងមានសេចក្តីរីករាយក្នុងការគាំទ្រវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ ២០២៥ (CAFE25) ដែលជាវេទិកាសំខាន់មួយដើម្បីលើកកម្ពស់ការវិនិយោគ ការនាំចេញ និងភាពជាដៃគូក្នុងវិស័យកសិកម្ម»។ ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជា...
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាជនខ្មែរ ជាជនស៊ីវិលស្លូតត្រង់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រជុំការងារបច្ចេកទេសវេជ្ជសាស្រ្តកម្រិតឯកទេស ជាមួយគ្រូពេទ្យពហុជំនាញពាក់ព័ន្ធ ពិនិត្យបន្ថែមលក្ខណៈស៊ីជម្រៅ...