ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមជំនួយបច្ចេកទេសពីគម្រោង Expert Deployment Mechanism for Trade and Development (EDM) ស្តីពី កម្មសិទ្ធិបញ្ញារបស់ប្រទេសកាណាដា បានរៀបចំសិក្ខាសាលា ស្តីពី “សិទ្ធិអ្នកនិពន្ធឌីជីថល” នៅសណ្ឋាគារហ្វ៊ែរហ្វៀលភ្នំពេញ Fairfield...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សង្កត់ធ្ងន់ថា គុណភាពនៃធនធានមនុស្ស គឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងសមធម៌។ ដូច្នេះ ការពង្រឹងគុណភាពអប់រំនៅកម្ពុជា គឺជាបេសកកម្មដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី...
ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយកិច្ចប្រជុំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។ ដើម្បីត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) ដែលនឹងត្រៀមប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ...
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Nellie Ghusayni ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ ដោយជំនួបនេះផ្តោតលើការគ្រប់គ្រង និងការផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លើអតីតពលករដែលត្រឡប់មកពីប្រទេសថៃ លើកកម្ពស់ក្នុងការបណ្តុះបណ្តាលជំនាញ ការទទួលស្គាល់ជំនាញ...
ភ្នំពេញ ៖ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូន គ្រួសារយោធិន និងប្រជាពលរដ្ឋភៀសសឹក ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្ត មួយកន្លែង នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម, មហាឧបាសិកា ខៀវ...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថានៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះបាន ទាហានឈ្លានពានថៃបានធ្វើការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំង និងសាហាវជាងមុន ដោយប្រើប្រាស់រថក្រោះ កាំភ្លើងធំគ្រប់ប្រភេទ ឧស្ម័ន្រពុល រួមទាំងយន្តហោះចម្បាំងF-16ជាដើម ខណៈទង្វើដ៏សាហាវនេះគឺបង្ហាញអំពីភាពព្រៃផ្សៃ និងអសីលធម៌បំផុត រួមទាំងបំពានច្បាប់អន្តរជាតិជាដើម។ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពក្រោយទាហាន ឈ្លានពានថៃបើកការបាញ់ប្រហារមកលើកម្ពុជានោះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា ទាហាន ឈ្លានពានថៃ បានបន្តពង្រីកយោធា...
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាវេលាម៉ោង១៥និង៥៤នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់។ កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ និងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕
សកម្មភាពដ៏កំរោលរបស់យោធាថៃ កាន់តែសាហាវ ក្រៅពីបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិល ពិសេសជាសាលារៀន និងបានបាញ់បំផ្លាញប្រាសាទជាទីសក្ការៈរបស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិនោះ ឥឡូវថែបានផ្លោងចូលបរិវេណមន្ទីរពេទ្យថែមទៀត។ នៅក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់ពីវេលាម៉ោង ១០៖២០នាទី ដល់ម៉ោង ១២៖០០នាទី...
កំពង់ឆ្នាំង៖ អ្នកផលិតអំបុកឈ្មោះ អ៊ុក សម្បត្តិ ជាប្រជាជនរស់នៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងថា ចាប់ពីថ្ងៃទី១០ និង១១ ខែធ្នូ ឆ្នាំ២០២៥មក គឺការផលិតអំបុកស្រូវថ្មីរបស់គាត់មានអតិថិជនបញ្ជាទិញច្រើន ហើយពួកគាត់ត្រូវផលិតអំបុកស្រូវថ្មីទាំងយប់ទាំងថ្ងៃ។ ការបញ្ជាទិញរបស់បងប្អូនប្រជាពលរដ្ឋនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយផ្តល់អំបុកស្រូវថ្មីដល់វរៈកងទ័ពខ្មែរ ដើម្បីវាយសត្រូវឈ្លានពានទឹកដី។...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការ ភូមិភាគ១ថៃ ប្តឹងទៅឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និង ភាគីពាក់ព័ន្ធដទៃទៀត ឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់ និងម៉ឹងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទិ្ធមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ...