ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពី ការចាប់ឃាត់ខ្លួនជនត្រូវចោទ ជា វុទ្ធី អតីតសង្ឃ ស្ថិតនៅចំណុចវត្តពោធិ៍វាល ក្រុងបាត់ដំបង ។ ក្នុងខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ...
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្រ្កាបបាននៅកម្ពុជាជាបន្តបន្ទាប់នាពេលកន្លងមកនោះ គឺភាគច្រើន បានប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែតបរទេស ពោលគឺប្រើស៊ីមកាតបរទេស ដោយរកឃើញរហូតដល់រាប់ម៉ឺនស៊ីមឯណោះ។ នៅក្នុងសន្និសីទសារព័ត៌មាន អំពី «ច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី៣ ខែមេសានេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កម្ពុជាក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតដែរ គឺត្រូវបានគេយកធ្វើជាជង្រុកសម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ខណៈបទល្មើសនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា...
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំង Online Scams បង្កើតនីតិវិធីពិសេសអាចស្នើឱ្យមានការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស យកមកជាកម្មសិទ្ធិរបស់រដ្ឋ ។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា ច្បាប់ស្តីពីការប្រឆាំង Online Scams មានគោលដៅសំខាន់លើកកម្ពស់ប្រសិទ្ធភាពប្រឆាំង Online Scams និងដើម្បីធានាថា Online Scams នឹងមិនមាននៅកម្ពុជាទៀតទេ។ ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលប្រឆាំង...
នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមកាងារ អ.ន.ក. អមដំណើរដោយឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធាន អ.ន.ក. ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយពីសម្ដេចតេជោ ហ៊ុន សែន...
ក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួងកិច្ចការនារី នៅថ្ងៃទី២ ខែមសាកន្លងទៅ បានសម្ពោធយុទ្ធនាការ «ផលិតផលស្រ្តី #MadeByHer» បំណងចង់លើកកម្ពស់ផលិតផលជាតិ ជាពិសេស ផលិតផលបង្កើតឡើងដោយស្រ្តី។ យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការព្រមទាំងតំណាងសិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក...
នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. បានអញ្ជើញថ្លែងសុន្ទរកថាបើក វេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល។ វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា និងសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។ ក្នុងប្រសាសន៍បើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីថា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅប្រទេសបារាំងចំនួន ៤ថ្ងៃគឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» ហើយក្រៅពីចូលរួមកិច្ចប្រជុំខាងលើនេះ សម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ ដឹកនាំប្រទេសផ្សេងៗទៀតមួយចំនួនទៀត ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនោះ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានចេញបទបញ្ជាឲ្យស្រាវជ្រាវបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា បន្ទាប់ពីសម្ដេច បានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា ។ លើបណ្ដាញសង្គមសម្ដេចធិបតី សម្ដេចមានប្រសាសន៍ថា ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។ ជាមួយនឹងការប្រតិកម្មនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ...
ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរ ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
សេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា៖ «នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army បានផ្សព្វផ្សាយព័ត៌មានអំពីការពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ ដោយអះអាងថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជា។ ចំពោះការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា «មិនមែនជាការពិត និងគ្មានមូលដ្ឋាន»។ កងកម្លាំងកម្ពុជាតែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរឹង។ កងកម្លាំងកម្ពុជាបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់...